© សុវណ្ណារ៉ា
ថ្វីដ្បិតតែ ក្រុមអ្នកដែលមើលឃើញថា កម្ពុជាកំពុងដើរទៅមុខក្នុងទិសដៅខុសមានតែ២៣ភាគរយ តិចជាងអ្នកដែលនិយាយថា កម្ពុជាកំពុងដើរទៅមុខក្នុងទិសដៅត្រូវដែលមានរហូតដល់៧៦ភាគរយក៏ ពិតមែន ប៉ុន្តែក្នុងចំណោម២៣ភាគរយនៃអ្នកដែលឆ្លើយថា កម្ពុជាកំពុងដើរលើផ្លូវខុសនោះ មានចម្លើយកាន់តែច្រើនជាងមុនដែលរិះគន់ថាមានអំពើពុករលួយច្រើន។ នៅក្នុងការស្ទង់មតិដូចគ្នាកាលពីឆ្នាំ២០០៩ ក្រុមមនុស្សដែលបាននិយាយថា កម្ពុជាមានអំពើពុករលួយច្រើន មាន៣៨ភាគរយ។ ប៉ុន្តែការស្ទង់មតិក្នុងខែកក្កដាឆ្នាំ២០១០នេះបានរកឃើញថា ក្នុងចំណោមអ្នកដែលនិយាយថា កម្ពុជាដើរលើផ្លូវខុសនោះ មានដល់ទៅ៤២ភាគរយដែលនិយាយថា កម្ពុជាមានអំពើពុករលួយច្រើន។
ផ្ទុយទៅវិញ ការស្ទង់មតិសាធារណជនខ្មែរកាលពីថ្ងៃទី១២កក្កដា ដល់ថ្ងៃទី៦សីហាឆ្នាំ២០១០នោះ បានបង្ហាញថា ៧៦ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍ទាំងអស់ចំនួន២០០០នាក់ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅទូទាំងប្រទេសនោះ បានឆ្លើយថា កម្ពុជាកំពុងដើរលើទិសដៅត្រឹមត្រូវ។ អំណះអំណាងដែលបកស្រាយចម្លើយនេះ ត្រូវបានផ្តោតទៅលើការកសាងផ្លូវថ្នល់ សាលារៀន ធារាសាស្ត្រ និងមណ្ឌលសុខភាពជាដើម៕
ព័ត៌មានពីវិទ្យុ RFI