Like WITH ME

Aug 9, 2011


នីតិមូល​បត្រ

-      ទី​ផ្សារ​មូល​បត្រ​គឺ​ជា​ទីផ្សា​រ​ ឬ​ជា​កន្លែង​ជួញ​ដូរ​មូល​បត្រ​ ឬ​ជា​ប្រព័ន្ធ​សំរាប់​ផ្តល់​មធ្យោបាយ​នៃ​ការ​ធ្វើ​សំណើ​លក់​ ផ្ទេរ​ ឬ​ស្វី​ការ ទិញ​ លក់​មូល​បត្រ​ ។ទីផ្សារ​មូល​បត្រ​ គឺ​ជា​ប្រភព​ហិរញ្ញប្បទាន​សំរាប់​នីតិបុគ្គល​ ទាំង​នីតិបុគ្គលនៃ​​នីតិឯកជន និង​ នីតិបុគ្គល​នៃ​នីតិសាធារណៈ ។ទីផ្សារ​មូល​បត្រ​​ជា​អន្តរការី​ មាន​ន័យ​ថា​រាល់​ការ​បោះ ផ្សាយ​លក់​ និង​ការ​ជួញ​ដូរ​មូល​បត្រ​នៅ​លើ់​ទីផ្សារ​មូល​បត្រ​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​អន្តរការី​ ដែល​ជា​ក្រុម​ហ៊ុន​មូល​បត្រ​ ។ វា​ក៏​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​អន្តរការី​ផង​ដែរ​ចំពោះ​ការ​ជួញ​ដូរ​មូល​បត្រ​រវាង​អ្នក​វិនិយោគ​សាធារណៈនិង​អ្នក​វិនិយោគ​សាធារណៈ ។
-      អន្តរការី​មាន​ផល​ប្រយោជន៍ចំពោះ​៖
Ø ចំពោះ​ក្រុម​ហ៊ុន​បោះ​ផ្សាយ​៖ ជួយ​ក្រុម​ហ៊ុន​រៀបចំ​សំណុំ​ឯកសារ​ទាំងឡាយ​សំរាប់​ការ​ធ្វើ​សំណើ​បោះ​ផ្សាយ​លក់​មូល​បត្រ​ជា​សាធារណៈ​ជា​លើក​ដំបូង ការ​ជួយ​រៀបចំ​ក្រុម​ហ៊ុន​ដើម្បី​ធានា​ថា​ក្រុម​ហ៊ុន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​សំណើ​បោះ​ផ្សាយ​លក់​មូល​បត្រ​ជា​សាធារណៈ​ជា​លើក​ដំបូង​ជា​ដើម ។ លើស​ពី​នេះ​អន្តរការី​អាចធ្វើ​ជា​អ្នក​ចុះ​កិច្ច​សន្យា​ធានា​ទិញ​ ហើយ​ធានា​ឲ្យ​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​​ទទួល​បាន​ជោគជ័យ​ ។
Ø ចំពោះ​អ្នក​វិនិយោគ​សាធារណៈ៖ក្រុម​ហ៊ុន​មូល​បត្រ​ដែល​ជា​អន្តរការី​មាន​តួនាទី​ផ្តល់​ជា​ប្រឹក្សា​វិនិយោគ​​ឲ្យ​ទៅ​អ្នក​​​វិនិយោគ​​សាធារណៈ​ ដើម្បី​បំភ្លឺ​នូវ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​មូល​បត្រព្រោះ​ការ​ទីផ្សារ​មូល​បត្រ​ជា​ទី​ផ្សារ​ដែល​ព័ត៌មាន​ភាគ​ច្រើន​ជា​ព័ត៌មាន​ហិរញ្ញវត្ថុ​​ ។ ក្នុង​ករណី​នេះ​ អន្តរាគមន៍​របស់​ក្រុម​ហ៊ុន​មូល​បត្រ​នឹង​ធានា​ថា​សំណើ​លក់​ និង​សំណើ​ទិញ​នឹង​ជួប​គ្នា​ក្នុង​បរិយាកាស​ល្អ​ ។
Ø ចំពោះ​ប្រតិបត្តិករ​ទីផ្សារ​មូល​បត្រ​៖ វត្ត​មាន​របស់​អន្តរការីនៅ​លើ​ទីផ្សារ​មូល​បត្រ​អាច​ធានា​ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់​ក្នុង​ការ​ជួញ​ដូរ​​និង​ធានា​នូវ​សន្ទសនីយភាព​នៃ​មូល​បត្រ​ (ភាព​ងាយ​​ស្រួល​ក្នុង​ការ​បំលែង​មូ​ល​បត្រ​ឲ្យ​ទៅ​ជា​សាច់​ប្រាក់​) ។
-      ប្រភេទ​ផ្សេង​ៗ​នៃ​ទី​ផ្សារ​មូល​បត្រ​​៖ តាម​ទស្សនៈ​គតិយុត្តិ​ចែក​ចេញ​ជា​ពីរ​គឺ​៖ ទីផ្សារ​ប្រតិស្រុត​ (ទីផ្សារ​ដំបូង និង​ទីផ្សារ​បន្ទាប់) និង​ទីផ្សារ​ក្រៅ​ប្រព័ន្ធ(ទីផ្សារ​បន្ទាប់​)​ ។
Ø ទីផ្សារ​ប្រតិស្រុត៖ ជា​ទីផ្សារ​ដែល​ទទួល​ស្គាល់ និង​ស្ថិត​នៅ​ក្រោម​​ គ.ម.ក ។ ទី​ផ្សា​រនេះ​មាន​ពីរ​ប្រភេទ​គឺទីផ្សារ​ដំបូង​និង    ទីផ្សារ​បន្ទាប់​ ។
·       ទីផ្សារ​ដំបូង​៖ ជាទីផ្សារ​ដាក់​លក់​មូល​បត្រ​ថ្មី និង​ជា​ទី​ផ្សា​រនៃ​ការ​ធ្វើ​សំណើ​បោះ​ផ្សាយ​លក់​មូល​បត្រ​ជាលើក​ដំបូង​ ។ នៅ​លើ​ទៅផ្សារ​នេះ​ ក្រុម​ហ៊ុន​បោះ​ផ្សាយលក់​មូល​បត្រជា​សាធារណៈ​​ដើម្បី​កៀង​គរមូល​ធន​ពី​អ្នក​វិនិយោគ​សាធារណៈ​ មាន​ន័យ​ថា​ជា​ទីផ្សារ​សំរាប់​ស្វែង​រក​មូល​ធន​ ឬ​ជា​ទីផ្សារ​សំរាប់​ផ្តល់​ហិរញ្ញប្បទាន ។
·       ទីផ្សារ​បន្ទាប់​៖ ទីផ្សារ​សម្រាប់​ជួញ​ដូរ​មូល​បត្រ​ដែល​បោះ​ផ្សាយរួច​រវាង​អ្នក​វិនិយោគ​សាធារណៈ និង​អ្នក​វិនិយោគ​សាធារណៈ​ ។​ ជា​គោល​ការណ៍​ នៅ​លើ​ទីផ្សារ​បន្ទាប់​នេះ​មិន​មាន​វត្ត​មាន​របស់​ក្រុមហ៊ុន​បោះ​ផ្សាយ​មូល​បត្រ​នោះ​ទេ​ លើក​លែង​តែ​ក្រុម​ហ៊ុន​បោះ​ផ្សាយ​មាន​បំណង​ទិញ​មក​វិញ​នូវ​មូល​បត្រ​ដែល​ខ្លួន​បោះ​ផ្សាយ​លក់​ជា​សាធារណៈ ។ ទីផ្សារ​នេះ​អាច​ជា​ទីផ្សារ​ប្រតិស្រុត​ ឬ​ជា​ទីផ្សារ​ក្រៅ​ប្រព័ន្ធ​ ។
Ø ទីផ្សារ​ក្រៅ​ប្រព័ន្ធ​៖ ខុស​ពី​ទីផ្សារប្រតិស្រុត​ ដោយ​ទីផ្សារ​ក្រៅ​ប្រព័ន្ធ​មិន​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​ណា​មួយ​នោះ​ទេ​ ។​ ការ​ជួញ​ដូរ​ធ្វើ​ឡើង​​រវាង​ពាណិជ្ជករ​ និង​អ្នក​វិនិយោគ​ធំៗដែល​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​គ្នា​ដើម្បី​ធ្វើ​ការ​ជួញ​ដូរ​ដោយ​មធ្យោបាយ​ទំនាក់​ទនង​ផ្សេងៗ​ដូច​ជា​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ ឬ​ការ​បញ្ជូន​ទូរសារ​ជា​ដើម ។ ការកំណត់​ថ្លៃ​ធ្វើ​ឡើង​រវាង​ធ្វើ​ឡើង​រវាងការ​ព្រម​ព្រៀង​នៃ​​គូរភាគី​ ។ អ្នក​លក់​មូល​បត្រ​ត្រូវ​ស្វែង​រក​អ្នក​ទិញ​មូល​បត្រ​ដែល​មាន​បំណង​ចង់​ទិញ​មូល​បត្រ​របស់​ខ្លួន​ទៅ​តាម​ការ​កំណត់តំលៃ​ដែល​ខ្លួន​បាន​កំណត់ (តំលៃ​អាច​ចរចារគ្នា​បាន​ដោយ​សេរី) ។
-      សារៈ​ប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី​លក់​មូល​បត្រលើ​នៅ​លើទីផ្សារ​៖
Ø ជា​ប្រភព​ហិរញ្ញ​ប្ប​ទាន​ថ្មី​សំរាប់​ក្រុម​ហ៊ុន​បោះ​ផ្សារ​មូល​បត្រ​៖ អាច​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នេះ​អាច​ប្រមូល​មូល​ធន​ពី​អ្នក​វិនិយោគ​សាធារណៈ​បាន​នាពេល​អនាគត​សំរាប់​ប្រតិបត្តិការបង្កើន​ដើម​ទុនរបស់​ខ្លួន​ ។
Ø ពង្រឹង​អំណាច​ក្នុង​ការ​ចរចា​ជា​មួយ​ធនាគារ​ពី​លទ្ធភាព​ក្នុង​កា​រទទួល​បាន​ឥណទាន៖ ធនាគារនឹង​ទទួល​បាន​នូវ​ព័ត៌មាន​ផ្លូវ​ការ​អំពី​ក្រុម​ហ៊ុន​បាន​ដោយ​ងាយ​ ។
Ø ការ​ទទួល​បាន​នូវ​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​អាជីវកម្ម​៖ វាជាឱកាស​ផ្សព្វផ្សាយពី​ក្រុម​ហ៊ុន ។
Ø ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ផ្ទេរ​ភាគហ៊ុន​ (សន្ទនីយភាព​នៃ​ក្រុម​ហ៊ុន​)
Ø បង្កើន​ការការ​ពារ​សមាជិកភាគ​ហ៊ុន​
Ø ការ​ទទួល​បាន​នូវ​ប្រព័ន្ធ​វាយ​តម្លៃ​ក្រុម​ហ៊ុន
Ø ការ​ទទួល​បាន​នូវ​ការ​លើ់ក​ទឹក​ចិត្ត​ខាង​ផ្នែក​ពន្ធ​
-      ផលវិបាក​នៃ​ការ​ចុះ​បញ្ជី​លក់​មូល​បត្រ​នៅ​លើ​ទីផ្សារ​
Ø ​ចំណាយ​សំរាប់​ប្រតិបត្តិការ​បោះ​ផ្សារលក់​មូល​បត្រ​នៅ​លើ​ទីផ្សារ​
Ø កាតព្វកិច្ច​ផ្សព្វ​ផ្សាយ​ព័ត៌មាន​
Ø ប្រឈម​មុខ​នឹង​ការ​ទិញ​សិទ្ធិ​គ្រប់​គ្រងដោយ​​ក្រុម​ហ៊ុន​ផ្សេង
Ø ផល​ប៉ះ​ពាល់​ពី​បរិយាកាស​ទីផ្សារ​មក​លើ់​ក្រុម​ហ៊ុន​
-      កត្តា​ជា​សត្យានុម័ត​ដែល​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ដាក់​លក់​មូល​បត្រ​នៅ​លើ​ទីផ្សារ​
Ø ការ​ទទួល​បាន​នូវ​ប្រភព​ហិរញ្ញប្បទាន​ថ្មី
Ø កត្តាកេរ្តិ៍ឈ្មោះ
Ø ទំហំ​របស់​ក្រុម​ហ៊ុន​បោះផ្សាយ​មូល​បត្រ​​

​ប្រតិបត្តិករ​ទីផ្សារមូល​បត្រ ប្រតិបត្តិករប្រព័ន្ធ​​ផាត់​ទាត់​ទូទាត់ ប្រតិបត្តិករ​រក្សាទុក​មូល​បត្រ​៖
-      ប្រតិបត្តិករ​ទីផ្សារ​មូលបត្រសំដៅ​ដល់​បុគ្គល​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ទី​ផ្សារ​មូល​បត្រដូច​ជា៖ការ​ផ្តល់​នូវ​សេវា​សម្រាប់​សម្រូល​ដល់​អ្នក​ចូលរួម​ក្នុង​ទី​ផ្សារដើម្បី​ធ្វើ​សកម្ម​ភាព​ជូញ​ដូរមូលបត្រដើម្បី​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ទី​ផ្សារ​អាច​ទទួល​បាន​នូវ​ការ​បន្ស៊ី​លើ​ប្រតិបត្តិ​ការ​បញ្ជា​ទិញលក់​មូល​បត្រ​របស់​ខ្លូន​តាម​រយៈ​ទី​កន្លែង​ ប្រព័ន្ធ​ ឬ​មធ្យោបាយសម្រាប់​ជូញ​ដូរ​មូលបត្រ​ជា​រូបវន្តឬ​អេ​ឡិចត្រូនិចនិង​សកម្ម​ភាព​អា​ជីវកម្ម​ផ្សេង​ទៀត​ដែល​កំណត់​ដោយ​ គ.ម.ក។វាជា​ស្ថា​ប័ន​ស្វ័យ​និយ័ត​ករៈមាន​ន័យ​ថា ​ប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រជា​ស្ថា​ប័នដែល​គ្រប់​គ្រង​សមា​ជិក​របស់​ខ្លួនដោយ​វិ​ធាន​មួយ​ដែល​ខ្លួន​បាន​តែ​តាំង​ឡើងវិ​ធាន​នោះ​ឲ្យ​ឈ្មោះ​ថា​វិធាន​ប្រតិបត្តិ​ការនិង​នីតិវិ​ធី​នៃ​ទីផ្សារ​មូលបត្រ។ក្រុម​ហ៊ុន​បោះ​ផ្សាយ​មូលបត្រ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត្តិ​ពី​ប្រតិបត្តិករ​ទីផ្សារ​​មូលបត្រ។ប្រតិបត្តិ​ករ​នេះជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ដោយ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​ទាំង​ឡាយ​ដែល​មាន​ចែង​ក្នុង​វិធានចុះ​បញ្ជី​របស់​ប្រតិបត្តិ​ករ។
Ø សិទិ្ធ​មួយ​ចំ​នួន​ដែល​ប្រតិបត្តិករ​ទី​ផ្សារ​មូលបត្រ​ទទួល​បាន
·       ​ប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រគឺ​ជា​អ្នក​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​បោះ​ផ្សាយ​ទាំង​អស់អាច​ចុះ​បញ្ចី​លក់​មូលបត្រ​របស់​ខ្លួន​នៅ​លើ​ទី​ផ្សារដោយ​ឡែក​ប្រតិបត្តិ​ករ​ទី​ផ្សារ​មូលបត្រ​ក៏​អាច​ធ្វើ​ការ​ព្យួរនិង​ធ្វើ​ការលុប​ឈ្មោះ​មូល​បត្រ​​ចេញពី​ផ្សារ​ផង​ដែរប្រសិន​បើ​បុគ្គល​ចុះ​បញ្ជី​មិន​បាន​គោរព​តាម​វិធាន​ប្រតិបត្តិ​ការ​ទី​ផ្សារមូលបត្រឬ​លក្ខខណ្ឌ​ណា​សម្រាប់​ការ​ចុះ​បញ្ជី​ ។មុន​នឹង​ចាត់​វិធាន​ការ​ពិន័យ​ ព្យួរឬ​បណ្តេញ​ចេញ​ចំ​ពោះ​សមាជិកឬ​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ ប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រត្រូវ​ជូន​ដំ​ណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​អគ្គនាយក​នៃគ.ម.កជា​មុន​សិន។
·       ប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រគឺ​ជា​អ្នក​ផ្តល់​នូវ​ទី​កន្លែងនិង​មធ្យោបាយ​ផ្សេងៗ​សម្រាប់​សម្រប​សម្រួល​ដល់​ការ​ជួញ​ដូរ​មូលបត្រៈប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​នូវ​វិធាន​ទាំង​ឡាយ​ណា​ដែល​ទាក់​ទង​ទៅ​និង​ដំណើរ​ការ​នៃ​ការ​ជួញ​ដូរ​មូលបត្រ​នៅ​លើ​ទីផ្សារ។
v ការបើកពន្យា​ពេលឬ​ផ្អាក​ការ​ជួញ​ដូរ​មូលបត្រ​ណាមួយ​ទៅ​លើ​ទី​ផ្សារៈក្នុង​ករណី​នេះប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រអាច​ប្រព្រឹត្តទៅ​បាននៅ​ពេល​ដែល​ប្រតិបត្តិ​ករ​យល់​ថាមាន​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​ជួញ​ដូរ​មូលបត្រ​ណាមួយ។
v ករណីមានភាព​មិនប្រក្រតី​ក្នុង​ប្រតិបត្តិ​ការ​ទីផ្សារ​មូលបត្រៈភាព​មិនប្រក្រតី​ក្នុង​ប្រតិបត្តិ​ការ​ទីផ្សារ​មូលបត្រ​អាច​បណ្តាល​មក​ពី​ការ​ផ្សព្វ​ផ្សាយ​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​ទទួល​បានការ​អនុញ្ញាតពីគ.ម.កឬ​ពាក្យ​ចចាម​រាម​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​តម្លៃ​របស់​មូល​បត្រក្នុង​ករណី​នេះប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រអាច​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​បោះ​ផ្សាយ​មូលបត្រផ្តល់​ពត៌​មានកែ​តម្រូវ​ដើម្បី​ទប់​ស្កាត់​​ការ​ជួញ​ដូរ​ក្លែង​ក្លាយ។ប្រតិបត្តិ​ករ​អាច​តម្រូវ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ណា​មួយឬ​តាម​មធ្យោបាយ​ណា​មួយ​ ដែល​កំណត់​ដោយ​អគ្គ​នាយក​នៃគ.ម.ក ។

-      ប្រតិបត្តិករ​ប្រ​ព័ន្ធ​ផាត់​ទាត់​ទូទាត់ៈគឺសំ​ដៅ​ដល់​ប្រ​ព័ន្ធ​ដែល​ផ្តល់​លទ្ធភាព​ដល់​ភាគី​ដែល​ធ្វើ​ប្រតិបត្តិការ​ជួញ​ដូរ​បំ​ពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក​ដោយ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ឲ្យ​បាន​ច្បាស់​លាស់និង​ធានា​ឲ្យ​មាន​ការ​ទូទាត់​ថ្លៃ​ទិញជូន​អ្នក​លក់​ដែល​ជា​ថ្នូរ​និង​ការ​ផ្ទេរ​កម្ម​សិទិ្ធ​មូលបត្រ​ទៅ​ឲ្យ​អ្នក​ទិញ។ប្រតិបត្តិ​ករ​នឹង​ធានា​ចំពោះ​រាល់​ហានិភ័យ​ដែល​កើ់ត​ឡើង​ដោយ​សារ​តែ​ភាគី​ម្ខាង​មិន​អាច​អនុវត្ត​នូវ​កាតព្វកិច្ច​របស់​ខ្លួន ។ ប្រព័ន្ធ​នេះត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​ដោយ​ប្រតិបត្តិករ​ប្រព័ន្ធផាត់​ទាត់និង​ទូទាត់ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​គ.ម.ក។

-      ​ប្រតិបត្រ​ករ​រក្សា​ទុក​មូល​បត្រ​គឺ​សំដៅ​ដល់​បុគ្គល​មួយ​យល់​ព្រម​ជា​មួយ​បុគ្គល​មួយ​ផ្សេង​ទៀត​ ដែល​ជា​អតិថិជន​របស់​ខ្លួន​ថា​​ ផ្តល់​សេវាកម្ម​ ក្នុង​ការ​រក្សា​ទុក​ ឬកាន់​កាប់​ ឬ​ចុះ​បញ្ជី​មូល​បត្រ​ ឬ​ឧបករណ៍ហិរញ្ញវត្ថុ​ផ្សេងក្នុង​នាមអតិថិជន​ខ្លួន​ឯង​ ឬ​ក្នុង​នាម​បុគ្គល​ផ្សេង​ទៀត​ដែល​តាំង​នាម​ឲ្យ​អតិថិជន​ ។តួនាទី​របស់​ប្រតិបត្តិករ​រក្សា​ទុក​មូល​បត្រ​នេះ​គឺ ធ្វើ​ការ​ចុះ​បញ្ជី​ស្រប​ច្បាប់​រាល់​មូល​បត្រ​ទាំង​អស់​ដែល​ត្រូវ​​បោះ​ផ្សាយ​ ហើយ​ទទួល​បន្ទុក​ក្នុង​ការ​ចរាចរនៃ​មូល​បត្រ​ទាំង​នោះ តាម​រយៈ​ការ​ផ្ទេរ​ពី​គណនី​របស់​សមាជិក​មួយ​ទៅ​ក្នុង​គណនី របស់​សមាជិក​មួយ​ទៀត ។ដើម្បី​អាច​ធ្វើអាជីវ​កម្ម​ជា​ប្រតិបត្តិករ​រក្សា​ទុក​មូលបត្របុគ្គល​ត្រូវ​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ពី​គ.ម.ក។
·       ការ​ផ្ទៀង​ផ្ទាត់​របស់​សមា​ជិក​នៃ​ការ​រក្សាទុ​មូលបត្រៈ ដោយ​សារ​ភាគី​នៃ​ការ​ជួញ​ដូរ​ត្រូវ​ធ្វើ​ការ​បង្គាប់​ទៅ​ឲ្យ​សមា​ជិក​នៃ​ប្រព័ន្ធ​រក្សា​ទុក​មូលបត្រ​ទាក់​ទង​នឹង​ការ​ផ្ទេរ​កម្ម​សិទិ្ធ​មូលបត្រក្រោយ​ពេល​ទទួល​បាន​ការ​បង្គាប់​នេះសមា​ជិក​នៃ​ប្រព័ន្ធ​រក្សា​ទុក​មូលបត្រ​ត្រូវ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់។ជា​ដំបូង​សមា​ជិក​នោះ​ ត្រូវ​ពិនិត្យ​មើល​ថាៈ
v តើ​កាល​បរិច្ឆេទ​នោះ​ត្រូវ​បាន​បញ្ជូន​មកតាម​កាល​បរិច្ឆេទដែល​ត្រឹមត្រូវ​ជា​មួយនិងកាល​បរិច្ឆេទ​នៃ​ការ​ទូ​ទាត់​ដែរ​ឬ​ទេ ?
v តើ​នៅ​ក្នុង​គណនី​ដែល​បាន​បញ្ជាក់​ក្នុង​ការ​បង្គាប់មាន​មូលបត្រ​គ្រប់​គ្រាន់​ដែរ​ ឬ​ទេ ?
          ក្រោយ​ការ​ផ្ទៀងផ្ទាត់សមា​ជិក​នៃ​ប្រព័ន្ធ​រក្សា​ទុក​មូលបត្រ​ត្រូវ​បញ្ជូន​ការ​បង្កាប់​នោះ​ទៅ​ក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័ររបស់​​ប្រព័ន្ធ​រក្សា​ទុក​មូលបត្រ។
·       ចំ​ណាក់​ការ​របស់ប្រព័ន្ធ​រក្សា​ទុក​មូលបត្រ
          ក្រោយ​ពេល​ទទួល​បានការ​បង្គាប់​ទាំង​សង​ខាងប្រតិបត្តិ​ករ​ក្សារ​ទុក​មូលបត្រ​ត្រូវ​ធ្វើការ​ផ្គួរ​ផ្គង​ការ​បង្គាប់​ទាំង​ពីរ​ថាតើមាន​ភាព​ស៊ី​សង្វាក់​គ្នា​ ឬ​ទេ ?
          បើការ​ផ្គូរ​ផ្គងឃើញ​ថា​មិនត្រឹមត្រូវប្រតិបត្តិករ​ត្រូវ​ជូន​ដំណឹងទៅ​សមា​ជិក​ដែល​ជា​អន្តរ​ការរីវិ​ញ
​          បើការ​ផ្គូរ​ផ្គងឃើញ​ថា​មានភាពត្រឹមត្រូវប្រតិបត្តិករ​ត្រូវ​ជូន​ដំណឹងទៅ​​អន្តរ​ការីនៃ​ការ​ជួញ​ដូរនិង​ត្រួត​ពិនិត្យ​ទៅ​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​       សំវិធាន​ធន​នៃ​មូលបត្រ ​និង​ទឹកប្រាក់។
          ប្រសិន​បើមាន​សំ​វិធាន​ធន​គ្រប់​គ្រាន់ប្រតិបត្តិ​ករ​ត្រូវ​ជួន​ដំ​ណឹង​អំ​ពីការ​ទូ​ទាត់​ទៅ​សមា​ជិកហើយ​សមា​ជិកត្រូវ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​របស់​ខ្លួននិងត្រូវ​បញ្ជូន​ការ​បង្គាប់​ឲ្យ​ទូ​ទាត់​ប្រាក់​ទៅ​ភ្នាក់​ងារ​ទូ​ទាត់​ប្រាក់។
          ​ប្រសិន​បើមិនមាន​សំ​វិធាន​ធន​គ្រប់​គ្រាន់ទេនោះប្រតិបត្តិ​ការ​ទូទាត់ត្រូវបាន​ព្យួរ​រហូត​ដល់​ពេល​ដែល​ការ​ទូ​ទាត់​អាច​ធ្វើ​ទៅ​បានឧទាហរណ៍ៈរហូត​ដល់​ពេល​ដែល​មាន​ការ​ផ្តល់​កម្ចិ​ជា​ប្រាក់ឬ​ជា​មូលបត្រ។
          ការ​ទូ​ទាត់​ត្រូវ​បញ្ចប់ដោយ​ការ​ផ្ទេ​រមូលបត្រ​ពី​គណនី​របស់​សមា​ជិក​មួយ​ទៅ​ក្នុង​គណនី​របស់​សមា​ជិក​មួយ​ទៀតនិង​ការ​ផ្ទេរ​ប្រាក់។
·       វិធាន​ និងនីតិវិធី​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​របស់​សេវារក្សា​ទុក​មូល​បត្រ​
          វិធាន​ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​របស់​សេវារក្សា​ទុក​មូល​បត្រ​ត្រូវ​ចែង​ជាអប្បបរមានូវ៖
              ១.  ពេល​វេលា​នៃ​ការ​ធ្វើ​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃៈជា​ទូ​ទៅ​ម៉ោង​ធ្វើ​អា​ជីវកម្មគឺ​ចាប់​ផ្តើម​ពី​ម៉ោង៨.០០ព្រឹកដល់​ម៉ោង៥.០០ល្ងាចរៀង​រាល់​ថ្ងៃ​ធ្វើ​ការ។
              ២.  ការ​កំណត់​ប្រភេទ​ ឬ​គុណ​វុឌ្ឍិមូល​បត្រ​ដែល​អាច​ទទួល​រក្សា​ទុក​ ។
              ៣.  ការ​បើក​ និង​បិទ​គណនី​របស់​អ្នក​ផ្ញើរ ។

ប្រភេទផ្សេង​ៗ​​នៃ​មូល​បត្រ​៖ មាន​មូល​បត្រ​រដ្ឋ និង​មូល​បត្រ​មហាជន​៖
-      មូល​បត្រ​រដ្ឋ​ គឺ​ជា​ប័ណ្ណ សញ្ញាប័ណ្ណ និង​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀតដែល​បញ្ជាក់​ពី កា​រទទួល​ស្គាល់​បំណុល​ដែល​បាន​បោះ​ផ្សាយ​ក្នុង​នាម​រាជ​រដ្ឋាភិបាល​ ។ មូល​បត្រ​រដ្ឋគឺ​ជា​មូល​បត្រ​បំណុល​ទាំង​អស់​ ។ មូល​បត្រ​រដ្ឋ​សំដៅ​ដល់​៖
·       បំណុល​រតនាគា (Treasury Bill = T-Bill) ឥណទាន​តិច​ជាង​ ១ ឆ្នាំ, ជា​ប្រភេទ​ប័ណ្ណ​បំណុល​ដែល​គ្មាន​ការ​ប្រាក់​, និង​ជា​មូល​បត្រ​ដែល​អាច​ជួញ​ដូរ​បាន​នៅ​លើ​ទីផ្សារ​ (Money market), គ្មាន​ការ​ប្រាក់​ តម្លៃ​លក់​ថោក​ជា​ង​តម្លៃ​ចរិក​លើ់​ប័ណ្ណ
·       សញ្ញាប័ណ្ណ​រតនាគារ (Treasury Bond = T-Bond) ឥណទាន​ចាប់​ពី​ ២ ឆ្នាំឡើង​, ការ​ទិញ​តាម​ប្រព័ន្ធ​ដេញ​ថ្លៃ​, ខុស​ពី​T-Bill ត្រង់​មាន​ការ​ប្រាក់​, អាច​លក់​បាន​លើ​ទី​ផ្សារ​ ។
·       សញ្ញាប័ណ្ណដែល​មាន​អត្រាការ​ប្រាក់​បំណុល​ (Bonds)
·       មូល​បត្រ​រដ្ឋ​ដែល​មិន​អាច​ជួញ​ដូរ​បាន​នៅ​លើ​ទីផ្សារ​
·       មូល​បត្រ​រដ្ឋ​ផ្សេង​ៗ​ដ៏ទៃទៀត
ផល​ប្រយោជន៍​ក្នុង​ការ​វិនិយោគលើ​មូល​បត្រ​រដ្ឋ៖
-      សុវត្ថិភាព​សាច់​ប្រាក់​ងាយ​ស្រួល​ (សន្ទនីយភាព) ដោយ​ហេតុ​ថា​សញ្ញាប័ណ្ណអាចធ្វើ​ការ​ជួញ​ដូរ​បាន​ដោយសេរី​នៅ​លើ​ទីផ្សារ​បន្ទាប់ ។
-      សុវត្ថិភាព​ខ្ពស់​ដោយ​ហេតុ​ថា​រដ្ឋ​មិន​ចេះ​ក្ស័យ​ធន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​នីតិបុគ្គល​នៃ​នីតិឯកជន​ ។
-      ជា​ប្រភេទ​ប័ណ្ណ​ដែល​មាន​រយៈ​ពេល​វែង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​លើ​សញ្ញាប័ណ្ណ​​ទទួល​នូវ​ចំណូល​ថេររយៈវែង​ក្នុង​កម្រិត​ខ្ពស់​ជាង​អត្រា​ការ​ប្រាក់​សន្សំ​ ដែល​ផ្តល់​ឲ្យ​ដោយ​ធនាគារ​ឯកជន​ផ្សេងៗ ។

-      មូល​មហាជន​គឺ​ សំដៅ​មូល​បត្រ​ដែល​ធ្វើ​ការ​បោះ​ផ្សាយដោយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ឬ​នីតិបុគ្គល​ប្រតិស្រុត​ផ្សងៗទៀត​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បោះ​ផ្សាយ​ជា​សាធារណៈ​ដោយ​ គ.ម.ក ។ មូល​បត្រ​មហា​ជន​មាន​ដូច​ជា​៖
·       មូល​បត្រ​កម្មសិទ្ធ គឺ​ភាគហ៊ុន
·       និង​មូល​បត្រ​បំណុល (វែង និង​ខ្លី)
·       គម្រោង​វិនិយោគ​រួម
·       ឧបករណ៍ដេរីវេទីវ
·       ឧបករណ៍​ហិរញ្ញវត្ថុផ្សេងៗទៀត​ដែល​ជា​មូល​បត្រ​ ។
មូល​បត្រ​កម្ម​សិទ្ធិ​៖សំដៅ​ទៅលើ​មូល​បត្រ​ជា​ភាគ​ហ៊ុន​ដែល​អាច​មាន​ប្រភេទផ្សេង​ៗ​គ្នា​ ។ ក្រុម​ហ៊ុន​អាច​បោះ​ចេញ​នូវ​ប័ណ្ណ​ភាគ​ហ៊ុន​ប្រភេទ​ខុស​ៗ​គ្នា​ បើ​គ្មាន​អាច​បោះ​ចេញ​បាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ ។ ប្រភេទ​ភាគ​ហ៊ុន​ទាំង​នោះ​មាន​ដូច​ជា​
-      ភាគហ៊ុន​​ធម្មតា គឺ​តម្លៃ​តប​ស្នង​នៃ​ការ​ដាក់​ទុន​​ជា​ប្រាក់​ ឬ​ជា​វត្ថុ​របស់​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់ៗ ។ តម្លៃ​ចារឹក​លើ​ប័ណ្ណ​ភាគ​ហ៊ុន​​ធម្មតានីមួយៗ​តំណាង​ឲ្យ​ចំណែក​នៃ​ដើម​ទុន​របស់​ក្រុម​ហ៊ុន ។
-      ភាគ​ហ៊ុន​បុរិមា(អាច​ជា​ភាគ​ហ៊ុន​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ និង​ភាគហ៊ុន​ដែល​គ្មាន​សិទ្ធិបោះ​ឆ្នោត) មាន​ន័យ​ថា​ម្ចាស់​ភាគ​ហ៊ុន​បុរិមា​នឹង​ទទួល​បាន​នូវ​ភាគ​លាភពី​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​ មុន​ពេល​ដែល​ប្រាក់​ចំណេញ​នេះ​នឹង​ត្រូវយក​ទៅ​ចាត់​ចែង​តាម​របៀប​ផ្សេងៗ​ទៀត​ ។
មូល​បត្រ​បំណុល៖ ​សំដៅ​ដល់​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​បោះ​ផ្សាយដោយ​បុគ្គល​ណា​មួយ​ដោយ​បញ្ជាក់​ ឬ​ដោយ​ទទួល​ស្គាល់​នូវ​បំណុល​របស់​ខ្លួន​ចំពោះ​បុគ្គល​មួយ​ផ្សេង​ទៀត​ដែល​បាន​ឲ្យ​ប្រាក់​ខ្ចី​ ឬ​ដាក់​ជា​ប្រាក់​បញ្ញើ​ជា​មួយ​បុគ្គល​នោះ​ ឬ​បុគ្គល​នោះ​ជំពាក់​តាម​នីតិវិធី​ផ្សេងៗ​ពីនេះ​ ហើយ​ទោះ​បី​ជា​មាន​ ឬ​គ្មាន​ទ្រព្យ​ដាក់​ធានា​ក្តី ។ មូល​បត្រ​បំណុល​មាន​៖
-      មូល​បត្រ​ជា​សញ្ញាប័ណ្ណ (Bonds)​៖ គឺ​ជា​បំណុល​រយៈ​ពេល​វែង​ដែល​ត្រូវ​បាន​បោះ​ចេញ​ដោយ​ក្រុម​ហ៊ុន​បោះ​ផ្សាយ​មូល​បត្រ​ដើម្បី​ខ្ចី​បំណុល​ពី​សាធារណជន​ ។ ម្ចាស់​មូល​បត្រ​សញ្ញាប័ណ្ណ​នឹង​ទទួល​បាន​នូវ​ការ​ប្រាក់​កម្ចី​តាម​អាត្រា​ការ​ប្រាក់​ដូច​ជា​៖
·       Fixed Rate Bonds (អាត្រាការ​ប្រាក់​ថេរ) កំណត់​ទុក​រួច​ជា​ស្រេច​
·       Floating Bonds (អាត្រាការ​ប្រាក់​អណ្តែត)យក​សន្ទស្សន៍​អ្វី​មួយ​កំណត់​ជា​គោល (ការ​ប្រាក់​អាច​ប្រែល​ប្រួល​ជា​ប្រចាំ​ទៅ​តាម​ការ​ប្រែល​ប្រួល​នៃ​សន្ទស្សន៍​ដែល​យក​ជា​គោល) ។
·       Zero Coupon Bonds គ្មាន​ការប្រាក់ (សញ្ញាប័ណ្ណ​បោះ​ដោយ​គ្មាន​ការ​ប្រាក់​)
-      មូល​បត្រ​ឥណទេយ្យ​អាច​ជួញ​ដូរ​បាន​៖ គឺ​ជា​ប័ណ្ណ​បំណុល​រយៈ​ខ្លីដែល​បោះ​ផ្សាយ​ដោយ​រដ្ឋ​ ឬ​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ឬ​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ដើម្បី​ខ្ចី​ប្រាក់​ពី​សាធារណជន​ ។ ជា​ឧបករណ៍​សំ​រាប់​វិនិយោគ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ ដោយ​សារ​តែ​វា​ជា​ប្រភេទ​ប័ណ្ណ​ដែល​មាន​ឥណ​ប្រតិទាន​ខ្លី ហើយ​ភាគច្រើន​ត្រូវ​បាន​បោះ​ចេញ​ក្នុង​អត្រា​ការ​ប្រាក់​ថេរ ។

ក្រុម​ហ៊ុន​បោះ​ផ្សាយលក់​មូល​បត្រ ​បច្ចុប្បន្ន​ អាច​ជា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ឬ​នីតិបុគ្គល​ប្រតិស្រុត​ ។
អាជីវកម្ម​មូល​បត្រ​របស់​បុគ្គល​មួយ​ត្រូវ​គិត​ទាំង​សកម្មភាព​៖
-      ទិញ​ឬ​លក់​មូល​បត្រ​ក្នុង​នាម​បុគ្គល​ផ្សេងទៀត​
-      ទិញ​ឬ​លក់​មូល​បត្រ​ដោយ​ប្រើ​ប្រាស់​មូល​និធិ​របស់​ខ្លួន​ និង​ក្នុង​នាម​ខ្លួន​ឯង
-      ការផ្តល់​ប្រឹក្សា​អំពីការ​វិនិយោគ​មូល​បត្រ​ និង​បោះ​ផ្សាយ​សេចក្តី​វិភាគ​អំពី​ការ​វិនិយោគ​ទៅ​ដល់​អ្នក​វិនិយោគ​សាធារណៈ​
-      ចុះ​កិច្ច​ព្រម​ព្រៀង​ធានា ជា​មួយ​ក្រុម​ហ៊ុន​ដែល​ធ្វើ​សំណើ​ទិញ​ឬ​លក់​មូល​បត្រ​ និង​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​ឬ​លក់​បន្ត​ ។
          ការទិញ​ឬ​លក់​មូល​បត្រ​អ្នក​វិនិយោគសាធារណៈ​មិន​អាច​ទិញដោយ​ផ្ទាល់​បាន​ទេ​ ត្រូវ​តែ​ឆ្លង​កាត់​អន្តរការី ។ អន្តរការី​ធ្វើ​ការ​បញ្ជាទិញ​ឬ​លក់​ក្នុង​នាម​អតិថិជន​របស់​ខ្លួន​ដោយ​ទទួល​បាន​នូវ​កម្រៃ​ជើងសារ ។ ក្រៅ​ពី​តួនាទី​ជា​ឈ្មួញ​ជើង​សារ​នេះ​ហើយ​ ក្រុម​ហ៊ុន​មូល​បត្រ​អាច​ធ្វើ​​អាជីវកម្ម​មូល​បត្រ​បាន​ដោយ​ដើរ​តួនាទីជា​៖
-      ពាណិជ្ជករ​មូល​បត្រ​ (Dealer/Trader)៖ ​ជា​បុគ្គល​ដែល​​ធ្វើ​សកម្មភាព​ជួញ​ដូរ​មូល​បត្រ​ដោយ​ប្រើ​ប្រាស់​មូល​ធន​ផ្ទាល់​ខ្លួន​ ក្នុង​នាម​ខ្លួន​ឯង​ហើយទទួល​ខុស​ត្រូវ​ហានិភ័យ​ដោយ​ខ្លួន​ឯង​ ដោយ​ប្រើ​គណនេយ្យ​ខ្លួន​ឯង​ ។ ​ជាទូទៅ​ក្រុម​ហ៊ុន​មូល​បត្រ​ដើរ​តួនាទី​ក្នុង​សកម្មភាព​ជា​ឈ្មួញ​ជើង​សារ​ផង​ និង​ជា​ពាណិជ្ជករ​មូល​បត្រ​ផង ។
-      អ្នក​ធានាទិញ​(Underwriter)៖ គឺ​ជាបុគ្គល​​ដែល​​ចុះ​កិច្ច​សន្យា​ធានាទិញ​នូវ​មូល​បត្រ​ដែល​នៅ​សល់​ជា​មួយ​នឹង​ក្រុម​ហ៊ុន​បោះ​ផ្សាយ​មូល​បត្រ​ក្នុង​កម្រិត​នៃ​ការ​ព្រម​ព្រៀង​ អា​ច​ធានាទិញ​មួយ​ផ្នែក​ឬ​ទាំង​អស់​នៃ​មូល​បត្រ​ដែល​នៅ​សល់​  ហើយ​ការ​ធានា​ទិញ​នេះ​អាច​ជា​ការ​ធានា​ទិញ​យក​ទៅ​លក់បន្ត​ ។
-      អ្នក​ផ្តល់​ប្រឹក្សា​លើ​អាជីវកម្ម​មូល​បត្រ​ (Security Business Advisor)៖ ទី​ផ្សារ​មូល​បត្រ​គឺ​ជា​ទីផ្សារ​ដែល​មាន​ហានិភ័យ​ខ្ពស់​ អ្នក​វិនិយោគ​ត្រូវ​វិភាគ​ឲ្យ​បាន​ដិត​ដល់​មុន​នឹង​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​មូល​បត្រ​ ។ ការ​វិភាគ​នេះ​នឹង​ជួប​ការ​លំ​បាក​ព្រោះ​ព័ត៌មាន​ភាគ​ច្រើន​គឺ​ជា​ព័ត៌មាន​ហិរញ្ញវត្ថុ​ ដូច្នេះ​ក្រុម​ហ៊ុន​មូល​បត្រ​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ធ្វើ​ជា​អ្នក​ផ្តល់​ប្រឹក្សារ​លើ​អាជីវកម្ម​មូល​បត្រ​ ។
លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​មូល​បត្រ​៖ ​ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​មូល​បត្រ​ក្រុម​ហ៊ុន​ឈ្មួញ​ជើង​សារ​មូល​បត្រ​ ឬ​ពាណិជ្ជករ​មូល​បត្រ​ត្រូវ​ចុះ​បញ្ជី​ឬទទួល​បាន​អាជ្ញាប័ណ្ណ​​ពី គ.ម.ក ស្រប​តាម​មាត្រា ៣១ នៃ​ច្បាប់​ស្តីពី​ការ​វបោះ​ផ្សាយ​ និង​ការ​ជួញ​ដូរ​មូល​បត្រ​មហាជន​ ។

Comment about my Post

 
Copyright (c) 2010 WITH ME. Design by Wordpress Themes.

Themes Lovers, Download Blogger Templates And Blogger Templates.