រៀបរៀងដោយ ក.សៀង ផល្លែន និងលោក ងួន មង្គល
សេចក្តីផ្តើម
យោងតាមប្រវត្តិសាស្រ្ត
ប្រទេសកម្ពុជារដ្ឋចំណាស់មួយក្នុងចំណោមរដ្ឋទាំងឡាយក្នុងភូមិភាគ
អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលមានប្រវត្តិជាអាណាចក្រថ្គុំថ្កើន
រុងរឿងនិងមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ទៀតផង ។
យោងតាមភូមិសាស្រ្តក្នុងតំបន់
ប្រទេសកម្ពុជា ជាប្រទេសដែលមានធនធានធម្មជាតិដ៏សម្បូរបែបដូចជាៈ
រ៉ែធ្យូងថ្ម,សំនរប៉ាហាំង, រ៉ែដែក, រ៉ែត្បូង, ព្រៃឈើ...។ល។ ក្រៅពីនេះ
ប្រទេសកម្ពុជា ថែមទាំងមានធនធានសម្បត្តិវប្បធម៌
និងកេរ្ត៍តំណែលប្រវត្តិសាស្រ្តជាច្រើនសន្ធឹកសន្ធាប់ ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរតាំងពីសម័យបុព្វកាលម្ល៉េះ
ប្រាសាទដ៏ធំស្គឹមស្គៃនានាមាននៅពាសពេញផ្ទៃប្រទេស
ដែលជួយទាក់់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗមកទស្សនា
ហើយត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាវិស័យឧស្សាហកម្មគ្មានផ្សែងដែលអាចរកចំណូលចូល
រដ្ឋបានច្រើនក្នុងលំដាប់លេខ២បន្ទាប់ពីព្រៃឈើ (ឆ្នាំ២០០៩
ផលទុនពីសកម្មភាពទេសចរណ៍ ១៥០.០៧០.៩ លានរៀល)[1]
។ ប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់ក្តៅហើយសើម
ដែលអំណាយផលក្នុងវិស័យកសិកម្ម ជាមួយនឹងប្រជាពលរដ្ឋ១៤លាននាក់
និងផ្ទៃដីសម្រាប់វិស័យកសិកម្មចំនួន៦.៥លាន
ហិចតានៃផ្ទៃដីទាំងអស់ទូទាំងប្រទេស គម្បីប្រជាពលរដ្ឋទាំងអស់អាចរស់នៅក្នុងស្ថានភាពសង្គមមួយ
ដែលស្មើរ
ឬប្រហាក់ប្រហែលនិងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាង
ប៉ុន្តែធាតុពិតវាមិនអាចទៅរួច ។
ជាមួយគ្នានេះដែរ
ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋទូទាំងប្រទេស រាជរដ្ឋាភិបាល
កម្ពុជាមិនអាចអោបដៃស្ងៀមឈរមើលនោះទេ ។ ទោះបីតិចក្តី ច្រើនក្តី
ក៏បានចេញជាលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
ក៏ដូចជាប្រជាជាតិទាំងមូលផងដែរ ។ រាចរដ្ឋាភិបាលកម្ពុជា
បានចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស យ៉ាងសកម្មដែល រួមមាន កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស
ហេដ្ឋារចនាសម្ព៍ន្ធ ជាពិសេសរាចរដ្ឋាភិបាលមានភាពខ្នះខ្នែង
និងស្វាត់ស្វែងក្នុងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេសយ៉ាងខ្លាំង
គឺក្នុងគោលដៅដើម្បីកាត់បន្ថយភាពគ្មានការងារធ្វើ ទោះបីជានយោបាយបរទេសមួយចំនួន
បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង់ខាតនូវប្រាក់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុងមួយឆ្នាំៗក៏ដោយ
។
ទាំងនេះ
ជាហេតុនាំឲ្យក្រុមយើងខ្ញុំសម្រេចជ្រើសរើសយកប្រធានបទ
“ភាពគ្មានការងារធ្វើនៅកម្ពុជា និងការជួយពីរដ្ឋ” ក្នុងគោលដៅ
ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីមូលហេតុនៃភាពគ្មានការងារធ្វើនៅប្រទេសកម្ពុជា
និងធ្វើការស្រាវជ្រាវឲ្យកាន់តែពិស្តារបន្ថែមទៀត
អំពីទិន្នផលនៃកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែលឈរលើគោនយោបាយរបស់រាជរដ្ឋាភិបាល
ដែលតែងតែបង្ហាញអំពីការព្រួយបារម្ភ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពីសំនាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
។
ជំពូក ១
ភាពគ្មានការងារធ្វើនៅប្រទេសកម្ពុជា
ផ្នែក ១៖ មូលហេតុរួមនៃភាពគ្មានការងារធ្វើនៅកម្ពុជា
កថាខ៍ណ្ឌ១ កត្តាចំណេះដឹង
ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលអស់ជាង ៣
ទស្សវត្តកន្លងមកបានធ្វើឲ្យប្រជាពលរដ្ឋ ដែលជាធនធានមនុស្សមានចំនេះដឹងខ្ពស់មួយភាគធំត្រូវបាត់បង់ជីវិត
ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយបានបន្សល់ទុកនូវប្រជាពលរដ្ឋដែលគ្មានចំនេះដឹងជាច្រើន
ជាពិសេសការធ្វើកសិកម្មពឹងផ្អែកទៅលើធម្មជាតិ ហើយបែបផែននៃការដាំដុះរបស់ប្រជាកសិករនៅតាមជនបទនានាពេលបច្ចុប្បន្នស្ថិតនៅផ្ទុយពីកសិកម្មប្រទេសជិតខាង
ពួកគេមានការបណ្តុះបណ្តាលប្រព្រឹត្តទៅបានដោយប្រសិទ្ធិភាពដូចជាការដាំដំណាំ
ការប្រើប្រាស់ ជីគីមី ថ្នាំសំលាប់សត្វល្អិត ការថែទាំ
ដែលធ្វើឲ្យទិន្នផលរបស់ពួកគេទទួលបានមានកម្រិតខ្ពស់ ។
ហេតុដូចនេះទើបធ្វើឲ្យផលិតផលដែលពួកគាត់ផលិតបាន មិនអាចប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសជិតខាងបាន
។
កថាខ័ណ្ឌ២ កត្តាសង្គម
២.១. កង្វះខាតប្រព័ន្ធធារាសាស្ត្រ
កង្វះខាតនៃប្រព័ន្ធធារាសាស្ត្រគឺជាបញ្ហាចំបងនៅក្នុងប្រទេសកម្ពុជាព្រោះប្រទេសយើងត្រូវការប្រព័ន្ធធារាសាស្ត្រយ៉ាងសំខាន់ដើម្បីទ្រទ្រង់វិស័យកសិកម្ម ។ ជាពិសេសដោយសាររដ្ឋាភិបាលពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើតប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនរស់នៅតាមជនបទដាច់ស្រយាលដែលត្រូវការប្រព័ន្ធធារាសាស្ត្រជាចាំបាច់ក្នុងការបង្កើតទិន្នផលរបស់ពួកគេ ដែលឆ្លុះបញ្ចាំងពីប្រាក់ចំណូលរបស់ពួកគេព្រមទាំងការងារផងដែរ ។ ដោយឡែកប្រព័ន្ធធារាសាស្ត្រមាន ៣ ប្រភេទគឺៈ
កង្វះខាតនៃប្រព័ន្ធធារាសាស្ត្រគឺជាបញ្ហាចំបងនៅក្នុងប្រទេសកម្ពុជាព្រោះប្រទេសយើងត្រូវការប្រព័ន្ធធារាសាស្ត្រយ៉ាងសំខាន់ដើម្បីទ្រទ្រង់វិស័យកសិកម្ម ។ ជាពិសេសដោយសាររដ្ឋាភិបាលពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើតប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនរស់នៅតាមជនបទដាច់ស្រយាលដែលត្រូវការប្រព័ន្ធធារាសាស្ត្រជាចាំបាច់ក្នុងការបង្កើតទិន្នផលរបស់ពួកគេ ដែលឆ្លុះបញ្ចាំងពីប្រាក់ចំណូលរបស់ពួកគេព្រមទាំងការងារផងដែរ ។ ដោយឡែកប្រព័ន្ធធារាសាស្ត្រមាន ៣ ប្រភេទគឺៈ
·
ប្រព័ន្ធធារាសាស្ត្រខ្នាតធំ:
គឹមានតែរដ្ឋាភិបាលប៉ុណ្ណោះដែលជាអ្នកចេញមុខដោះស្រាយ ប៉ុន្តែក្នុងករណីនេះយើងឃើញថាប្រព័ន្ធធារាសាស្ត្រប្រភេទនេះមិនទាន់មាននៅឡើយទេនៅក្នុងប្រទេសកម្ពុជា
។
·
ប្រព័នុ្ធធារាសាស្ត្រប្រភេទមធ្យម:
គឺជាប្រព័ន្ធធារាសាស្ត្រមួយ ដែលអាចបង្កើតឡើងបានតាមរយៈការជួយជ្រោមជ្រែង
របស់រាជរដ្ឋាភិបាលជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ។ ហើយយើងឃើញថាបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមិនទាន់មាន
ច្រើននៅឡើយទេ ។
·
ប្រព័ន្ធធារាសាស្ត្រខ្នាតតូច:
គឺជាប្រព័ន្ធមួយ ដែលអាចបង្កើតឡើងបានដោយមិនចាំបាច់មានការជួយជ្រោមជ្រែងពីរាជដ្ឋាភិបាលទេ
យើងអាចបង្កើតវាតាមរយៈការរួបរួមសាមគ្គីគ្នារបស់ប្រជាជន ដែលរស់នៅក្នុងភូមិ,
ស្រុកក្នុង ក្នុងការអភិវឌ្ឍន៍តំបន់របស់ខ្លួនឲ្យមានការរីកចម្រើន ឬអាចមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ
។ ហើយប្រព័ន្ធធារាសាស្ត្រប្រភេទនេះ មានច្រើននៅកម្ពុជា ។
ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាកំពុងតែកង្វះខាតនូវប្រព័ន្ធធារាសាស្ត្រសំខាន់ៗ
ជាច្រើន ជាពិសេសនៅតំបន់ដាច់ស្រយាល់ដែលបង្កលក្ខណៈពិបាកដដល់ប្រជាកសិករក្នុងការបង្កបង្កើនផល
និងឱកាសការងារសម្រាប់ពួកគេ ។
២.២.
កង្វះខាតប្រព័ន្ធគមនាគមន៍
ប្រព័ន្ធគមនាគមន៍ ក៏ជាកត្តាសំខាន់ដែរសម្រាប់ទ្រទ្រង់វិស័យកសិកម្មនៅកម្ពុជាឲ្យបានដំណើរការទៅមុខ
។
ប្រព័ន្ធគមនាគមន៍នេះ គឺជាការងារបន្ទាន់សំរាប់ជាគ្រឹះក្នុងការបង្កើនសមត្ថភាពផលិតកម្ម
ការពង្រឹងទីផ្សារ និងបង្កើតសកម្មភាពសេដ្ឋកិច្ច សំរាប់អភិវឌ្ឍន៍ជនបទ ។
ដោយសារតែកង្វះខាតនូវប្រព័ន្ធគមនាគមន៍នេះហើ់យ ទើបធ្វើឲ្យ
ប្រជាកសិករមិនមានទឹកចិត្តក្នុងការបង្កើននូវផលដំណាំរបស់គាត់
ព្រោះថាកសិផលដែលគាត់ផលិតបានត្រូវទុកចោល ឬលក់នូវក្នុងតំលៃទាប ពិបាកក្នុងការដឹកជញ្ជូនមកកាន់ទីផ្សារចំនែកឯថ្លៃដឹកជញ្ជូននទៀតសោតក៏មានតម្លៃថ្លៃ
ធ្វើឲ្យប្រាក់ចំណូលទទួលបានពីកសិផល គឺមានចំនួនតិចតួច ។ នេះជាហេតុផលដែលធ្វើឲ្យប្រជាកសិករជាច្រើនមិនមានការងារធ្វើ
។
២.៣. កង្វះខាតប្រព័ន្ធបច្ចេកទេស
ប្រជាកសិករកម្ពុជានៅប្រើប្រាស់ឧបករណ៍ប្រពៃណីក្នុងការប្រកបរបរកសិកម្មនៅឡើយ
ទើបធ្វើឲ្យទិន្នផលដែលផលិតបានមានកម្រិតទាប បើប្រៀបធៀបជាមួយប្រទេសជិតខាងដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប
ដូចជាគោយន្ត ម៉ាស៊ីនបោលកស្រូវម៉ាស៊ីនបូមទឹក រួមទាំងការដាំដុះ
ការប្រើប្រាស់ថ្នាំគីមី ថ្នាំសំលាប់សត្វល្អិត
និងការថែទាំដែលសុទ្ធសឹងតែជាឧបករណ៍ និងបច្ចេកវិទ្យាដ៏មានសារៈសំខាន់នៅក្នុងវិស័យកសិកម្ម
។
ទាំងអស់នេះ ជាមូលហេតុធ្វើឲ្យប្រជាកសិករបាត់បង់នូវចំណូលពីកសិផលរបស់ខ្លួនដោយការវាយលុកពីផលិតផលបរទេសដែលមានតម្លៃថោកជាងនៅក្នុងទីផ្សារ
។
២.៤. កត្តាសេដ្ឋកិច្ច
និងវិនិយោគ
ដូចដែលយើងបានឃើញស្រាប់ហើយថា នាពេលថ្មីៗនេះឱកាសការងារមានការធ្លាក់ចុះយ៉ាងខ្លាំងដែលបង្កឡើងដោយមូលហេតុនៃការធ្លាក់ចុះនូវអ្នកវិនិយោគទុនទាំងក្នុង
និងក្រៅប្រទេស ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោកនាឆ្នាំ ២០០៨
កន្លងទៅនេះ។ ម្យ៉ាងវិញទៀតដោយសារនៅដើមឆ្នាំ ២០០៥
ប្រទេសកម្ពុជាត្រូវផុតកំណត់កូតាអាមេរិក ដែលជាហេតុធ្វើឲ្យរោងចក្រមួយចំនួនត្រូវបិទទ្វារធ្វើឲ្យពលករយ៉ាងច្រើនរត្រូវបាត់បង់ការងារធ្វើ
។
សរុបមក ដោយសារវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០០៨ និងការធ្លាក់ចុះយ៉ាងងនូវអ្នកវិនិយោគទុននេះហើយទើបបង្កឲ្យប្រជាជនដែលរស់នៅតាមជនបទត្រូវបាត់បង់ការងារធ្វើជាពិសេសរោងចក្រកាត់ដេរនេះឯង។
ខាងក្រោមនេះ ជាតារាងស្ទាបស្ទង់ទិន្ន័យនៃភាពគ្មានការងារធ្វើក្នុងប្រទេសកម្ពុជា
ក្នុងរយៈពេល៨ឆ្នាំចុងក្រោយៈ
Unemployment rate: 3.5% (2007 est.), 2.5% (2000 est.)
Year
|
Unemployment rate
|
Rank
|
Percent Change
|
Date of Information
|
2003
|
2.80 %
|
172
|
1999 est.
|
|
2004
|
2.50 %
|
173
|
-10.71 %
|
2000 est.
|
2005
|
2.50 %
|
19
|
0.00 %
|
2000 est.
|
2006
|
2.50 %
|
23
|
0.00 %
|
2000 est.
|
2007
|
2.50 %
|
25
|
0.00 %
|
2000 est.
|
2008
|
2.50 %
|
28
|
0.00 %
|
2000 est.
|
2009
|
3.50 %
|
39
|
40.00 %
|
2007 est.
|
2010
|
3.50 %
|
30
|
0.00 %
|
2007 est.
|
ផ្នែកទី២៖ ផលប៉ះពាល់នៃភាពគ្មានការងារធ្វើនៅកម្ពុជា
កថាខ័ណ្ឌ១
ផលប៉ះពាល់ចំពោះសេដ្ឋកិច្ច
ក. ប្រជាជន
ប្រជាជន គឺជាអ្នករងនូវផលប៉ះពាល់មុនគេបង្អស់ចំពោះបញ្ហានិកម្មភាព
។ តួយ៉ាងយើងសង្កេតមើលទៅលើកម្រិតជីវិតរបស់ប្រជាជននូវពេលបាត់បង់ការងារធ្វើ
តើការរស់នៅរបស់គាត់មានលក្ខណៈយ៉ាងដូចម្តេច ។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រជាជនធ្វើសេដ្ឋកិច្ចរៀងរាល់ថ្ងៃប្រជាជនមានប្រាក់គ្រប់គ្រាន់
ដើម្បីបំពេញនូវតម្រូវការរបស់ពួកគាត់ ទាំងសំលៀកបំពាក់, ចំណីអាហារ
និងសំភារៈប្រើប្រាស់ទំនើបៗ -ល- ។ ដូច្នេះគេសួរថាតើពួកគាត់មានប្រាក់ពីណាមក?
ចម្លើយដ៏សមរម្យគឺពួកគេមានការងារធ្វើ ។ ផ្ទុយមកវិញ បើប្រជាជនទាំងនោះក្លាយទៅជានិកម្មជន
ឬជាជនដែលគ្មានការងារធ្វើតើពួកគាត់អាចមានអំណាចនៃការទិញដូចមុន រឺទេ? នៅពេលដែលប្រជាជនគ្មានការងារធ្វើ
ពួកគេបាត់បង់នូវចំណូលសំខាន់មួយដែលជួយទ្រទ្រង់ជីវភាពរបស់ពួកគេ ។
ម្យ៉ាងទៀត គ្រួសារដែលមានអ្នកគ្មានការងារធ្វើច្រើនក្នុងបន្ទុកពិតជាមិនអាចមានលទ្ធភាពក្នុងការបញ្ជូនកូនទៅឲ្យចូលសាលារៀនឡើយ
ព្រោះការសិក្សាត្រូវចំណាយច្រើនមានឧបករណ៍សិក្សាសំលៀកបំពាក់ មធ្យោបាយធ្វើដំណើរ
រួមទាំងការចំណាយផ្សេងៗ កុមារជាច្រើនត្រូវបង្ខំចិត្តឲ្យឈប់រៀនដើម្បីជួយធ្វើការងារផ្ទះជំនួសវិញ
។ ក្នុងករណី ប្រសិនបើឪពុកជាអ្នករ៉ាប់រងចិញ្ជឹមគ្រួសារវិញឧបមាថាគាត់បាត់បង់ការងារធ្វើ
គ្រួសារនោះនឹងរស់នៅយ៉ាងលំបាករួមទាំងបញ្ហាផ្លូវចិត្តដែលអាចបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារផងក៏មានព្រោះតែសំពាធនៃអារម្មណ៍
។
ខ. ជាតិ
ប្រទេសដែលសំបូរទៅដោយការងារជាច្រើនប្រភេទ
ប្រទេសនោះពិតជាមានសេដ្ឋកិច្ចរីកចំរើន ដូចជាសហរដ្ឋអាមេរិកជាដើម
មានន័យថាគេមានទីផ្សារការងារធំ រដ្ឋទទួលបាននូវលាភពីភាពសំបូរការងារក្នុងស្រុកខ្លួន
។ ភាពមានការងារនេះមិនត្រឹមតែជាប្រយោជន៍ឲ្យបុគ្គលដែលជារាស្ត្រនោះទេតែវាបានធ្វើឲ្យចំណូលរដ្ឋកើនឡើងផងដែរ
។ ផ្ទុយពីនេះគេឃើញថាប្រទេសមួយពិបាកនឹងមានសេដ្ឋកិច្ចលូតលាស់ណាស់បើសូម្បីតែក្នុងស្រុកក៏គ្មានការងារគ្រប់គ្រាន់ឲ្យធ្វើដែរ
។ ជីវភាពប្រជារាស្ត្រលំបាកព្រោះគ្មានលទ្ធភាពបង់ពន្ធឲ្យរដ្ឋ ។ ការងារមិនគ្រប់គ្រាន់មានន័យថា
ប្រទេសខ្លះអ្នកវិនិយោគទុនដែលជាអ្នកជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋផងដែរ
ព្រោះរាល់ពេលអ្នកវិនិយោគចូលមកប្រទេសយើង ពួកគេតែងនាំយកមកនូវប្រាក់កាសជាច្រើនមកជាមួយផងបន្ថែមពីនេះ
រដ្ឋអាចមានប្រាក់គ្រប់គ្រាន់ក្នុងការបង្កើតនូវវិស័យចំបងដែរធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍន៍
។ គ្មានអ្នកវិនិយោគក្នុងស្រុកធ្វើឲ្យការអភិវឌ្ឍន៍យឺតយ៉ាវ ។
កថាខ័ណ្ឌ២ ផលប៉ះពាល់ចំពោះសង្គមជាតិ
ក្នុងប្រទេសបញ្ហាសង្គមកិច្ច
គឹមានសារៈសំខាន់បំផុត ។ គ្មានស្ថេរភាពសង្គម គ្មានការរីកចំរើន
គ្មានការងារគ្រប់គ្រាន់ធ្វើឲ្យបាត់បង់នូវស្ថេរភាពសង្គម
សណ្តាប់ធ្នាប់សង្គម ការកើនឡើងនូវបទល្មើស និងអំពើល្មើស
ចំណាកស្រុកជាដើម ។ ឧទាហរណ៍:
ប្រជាជនធ្វើចំណាកស្រុកច្រើនដើម្បីទៅនរកការងារធ្វើនៅប្រទេសជិតខាង
ពួកគេជួបនឹងហានិភ័យខ្ពស់មានការកេងប្រវ័ញ្ញពីមេការ
ការលក់ពីសំណាក់មេខ្យល់ រំលោភ ជាប់គុក -ល- ។
ម្យ៉ាងទៀតធ្វើឲ្យប្រទេសបាត់បត់នូវកំលាំងពលកម្ម ។ អត្រាមរណៈកើនឡើងព្រោះគ្មានប្រាក់ទិញអាហារ
ការព្យាបាលជំងឺ ។
ប្រទេសសំបូរទៅដោយអ្នកសុំទានតាមចិញ្ចើមផ្លូវ
កន្លែងកំសាន្ត សួនច្បារសាធារណៈ សោភ័ណ្ឌភាពក្នុងប្រទេសធ្លាក់ចុះ
បាត់បង់ភ្ញៀវទេសចរណ៍ ជាកត្តាធ្វើឲ្យរដ្ឋបាត់បង់ចំណូលមួយផ្នែកធំទៀត
ព្រោះវិស័យទេសចរណ៍រួមចំណែកយ៉ាងខ្លាំងជួយដល់សេដ្ឋកិច្ចផងដែរ ។ ម្យ៉ាងវិញទៀត ដូចដែរយើងដឹងហើយថានៅពេលជួបវិបត្តិគ្មានការងារធ្វើអំពើល្មើសជាច្រើនបានកើនឡើង
ឧទាហរណ៍: ចោរលួច, ប្លន់ទ្រព្យសម្បត្តិអ្នកដទៃ អ្នកចាប់ជំរិត...
ដែលបង្កឲ្យសង្គមជួបបញ្ហាអសន្តិសុខកើតឡើង ។ បញ្ហានេះជះឥទ្ធិពលដល់ការវិនិយោគក្នុងស្រុកផងដែរ
។វិបត្តិនេះបើមិនរកដំណោះស្រាយឲ្យទាន់ពេលនោះទេ
ពិតជាបង្កភាពស្មុគស្មាញដល់សង្គមជាតិ
និងប៉ះពាល់ដល់មុខមាត់ប្រទេសទៀតផង ។
ផ្នែកទី៣៖ ដំណោះស្រាយចំពោះភាពគ្មានការងារធ្វើនៅកម្ពុជា
រាល់បញ្ហាទាំងឡាយតែងតែមានការដោះស្រាយ
មិនថាជាបញ្ហាធំតូចនោះទេគឺអាស្រ័យទៅលើសេចក្តីព្យាយាម
និងភាពអំនត់របស់ពលរដ្ឋ និងរដ្ឋាភិបាលប្រសិនបើអ្នកទាំងពីរសុខចិត្តពុះពារសេចក្តីលំបាកគ្រប់បែបយ៉ាង
នោះស្ថានភាពសេដ្ឋកិច្ចនឹងមានការរីកចំរើន
ហើយប្រជាពលរដ្ឋក៏មានការងារធ្វើដែរ ។ តើរដ្ឋាភិបាល
និងប្រជាជនត្រូវធ្វើដូចម្តេចខ្លះដើម្បីឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន
ក៏ដូចជាកាត់បន្ថយភាពអត់ការងារក្នុងជនបទ
និងទប់ស្កាត់លំហូរប្រជាជនមកទីក្រុង ។
កថាខ័ណ្ឌ១ ការចូលរួមដោះស្រាយចំពោះប្រជាពលរដ្ឋ
១. ចំពោះប្រជាពលរដ្ឋ
កិច្ចការណាក៏ដោយឲ្យតែមានការព្យាយាម
កើតចេញពីក្នុងខ្លួនដោយពុំមាននរណាបង្ខំទោះជាមានការលំបាក ក៏នៅតែអាចពុះពារបានដែរ
ចំពោះបញ្ហាប្រជាពលរដ្ឋសព្វថ្ងៃក៏អញ្ជឹងដែរ ប្រជាពលរដ្ឋខ្មែរគួរតែព្យាយាមពុះពាររាល់ការលំបាកដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន
។ ប្រសិនបើមិនអាចជួយអ្នកដទៃទេ ត្រូវតែជួយចំពោះខ្លួនឯង ។
១.១. រួមចំណែកក្នុងវិស័យអប់រំ
ប្រជាជនម្នាក់ៗប្រសិនបើគ្មានចំនេះគឺពិបាកក្នុងស្វែងរកការងារខ្លាំងណាស់បច្ចុប្បន្ននេះ
មានចំនេះវិជ្ជាអាចឲ្យគេទទួលស្គាល់ ។
វិស័យអប់រំគឺជាវិស័យមួយដែលជួយប្រទេសរីកចំរើន ។
នៅពេលដែលប្រជាជនគ្រប់រូបមានចំនេះវិជ្ជាខាងវិស័យកសិកម្មជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍន៍ផងដែរ
។
ប្រជាពលរដ្ឋគប្បីខិតខំរៀនពីវិជ្ជាទាក់ទងនឹងវិស័យកសិកម្មដើម្បីជំរុញផលិតផលរបស់ខ្លួនទៅលក់នៅក្រៅប្រទេស
។
១.២. បង្កើតគំនិតច្នៃប្រឌិតថ្មី (ភូមិមួយ ផលិតផលមួយ)
ប្រជាពលរដ្ឋនៅក្នុងតំបន់ស្រុកស្រែចំការ
គួរនាំគ្នាផលិតរបស់ដែលជាអត្តសញ្ញាណរបស់ខ្លួន ។
ក៏ដូចជានាំចេញទៅកាន់បរទេស ។
rËËËs
ជំពូកទី ២
ការជួយពីរដ្ឋ
រដ្ឋាភិបាលគឺជាអ្នកកំណត់គោលនយោបាយដើម្បីដឹកនាំប្រទេសជាតិ
ដោះស្រាយបញ្ហាជាច្រើន ដូចជាបញ្ហាសេដ្ឋកិច្ច និងភាពអត់ការងារធ្វើជាដើម ។
ដើម្បីធ្វើសេដ្ឋកិច្ចរីកចម្រើន ក៏ដូចជាដោះស្រាយបញ្ហាចំពោះមុខដែលបានកើតឡើងគួរគប្បីបង្កើនប្រសិទ្ធិភាពក្នុងការដឹកនាំឲ្យបានច្រើន។
ផ្នែកទី១៖ ការអភិវឌ្ឍន៍ធនធានមនុស្ស
ការកសាងធនធានមនុស្ស
គឺជាគ្រឹះដ៏ចំបងក្នុងការការត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល
។ រដ្ឋាភិបាលឈរលើទស្សនៈមាគ៌ាចំបងទៅលើការអភិវឌ្ឍន៍សង្គម គឺកសាងធនធានមនុស្សប្រកបដោយគុណភាព
ចំណេះវិជ្ជាខ្ពង់ខ្ពស់មានសុខភាពរឹងមាំ និងមានឥរិយាបថថ្លៃថ្នូរ ស្អាតស្អំមានស្មារតីទទួលខុសត្រូវ
មានមនសិការការងាខ្ពស់ ដើម្បីទទួលបានជោគជ័យក្នុងការងារ អាចរំដោះខ្លួនចេញពីភាពក្រីក្រអវិជ្ជា
និងភាពគ្នានការងារធ្វើ ដើម្បីរួមចំនែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិខ្លួនទាំងមូល
។
កថាខ័ណ្ឌ១ វិស័យអប់រំ
ការលើកស្ទួយវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
គឺជាភារកិច្ចស្នូលដើម្បីឲ្យសមស្របទៅនិងសកលភាវូបនីយកម្មផ្នែកចំណេះដឹងទូទៅ
។ គោលដៅចំបងក្នុងវិស័យអប់រំ គឺការលើកស្ទួយសមត្ថភាពនៃធនធានមនុស្សឲ្យមានមុខជំនាញ
និងបច្ចេកទេសខ្ពស់ ដែលអាចឆ្លើយតបប្រកបដោយគុណភាព នៃទីផ្សារស្មារតីសហគ្រិនភាពនិងគំនិតឆ្នៃប្រឌិតខ្ពស់
មានស្មារតីទទួលខុសត្រូវ មានវិស័យ សីលធម៌ និងគុណធម៌ល្អប្រសើរ ។
រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់បំផុត
តាមរយៈការធានាសមធម៌ក្នុងការអប់រំមូលដ្ឋានរយៈពេល ៩ ឆ្នាំ
សម្រាប់កុមារគ្រប់អាយុ និងការបង្កលក្ខណៈសម្បត្តិអនុគ្រោះនាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រនៅតាមជនបទមានលទ្ធភាពចូលសិក្សា
ពិសេសគីការពង្រឹង និងពង្រីក គ្រឹះស្ថានសិក្សា ។
មានបញ្ហាជាច្រើនដែលពាក់ព័ន្ធក្នុងកម្មវិធីសិក្សា
ជាពិសេសមុខវិជ្ជាមយយចំនួន ដែលទាមទារឲ្យមានការសិក្សាទ្រឹស្តីផ្សារភ្ជាប់ទៅនិងការអនុវត្ត
ដើម្បីឲ្យាការសិក្សានោះមានគុណភាព ប៉ុន្តែភាពជាក់ស្តែងនៅប្រទេសកម្ពុជាសាលាផាគច្រើនពិសេស
ក្នុងថ្នាក់បថមសិក្សា និងមធ្យមសិក្សា ដែលជាគ្រឹះសម្រាប់កម្រិតការសិក្សាថ្នាក់ឧត្តម
។
១.១. បង្កើនការអប់រំ
រដ្ឋត្រូវបង្កើតកម្មវិធីផ្សេងៗចាត់ចែងទេសចរណ៍
ដើម្បីឲ្យប្រជាពលរដ្ឋយល់ពីគុណតំលៃនៃវិស័យទេសចរណ៍
និងអត្ថប្រយោជន៍របស់វា និងជួយអប់រំប្រជាពលរដ្ឋឲ្យស្រលាញ់ធម្មជាតិ
សម្បត្តិវប្បធម៌របស់ជាតិ និងអភិរក្សឲ្យបានគង់វង្ស
ព្រោះថារបស់ទាំងនេះគឺជួយបង្កើនកម្រិតជីវភាពរបស់ពលរដ្ឋ
តែប្រសិនបើពលរដ្ឋម្នាក់មិននាំគ្នាថែរក្សា បែរជានាំគ្នាបំផ្លាញវិញនោះ
ពួកគេប្រាកដជាធ្វើបាបខ្លួនឯង ។
ជាក់ស្តែងការកាប់ព្រៃឈើដើម្បីយកទៅលក់នោះគឺពួកគេអាចចិញ្ចឹមជីវិតបានតែមួយ
គ្រាតែប៉ុណ្ណោះ តែបើពួកគេនាំគ្នាអភិរក្សតំបន់ព្រៃ
ដោយកែប្រែទីនោះជារមណីរដ្ឋានទេសចរណ៍
ពួកគេនឹងទទួលបានកម្រៃតាមរយៈធ្វើជាអ្នកនាំផ្លូវ សង់ផ្ទះសម្រាប់អ្នកទេសចរណ៍ស្នាក់នៅ
លក់ម្ហូបអាហារនៅទីនោះ ។
កិច្ចការទាំងនេះគឹត្រូវធានាឲ្យមានតម្លៃសមរម្យជូនអ្នកទេសចរណ៍
បើមិនដូច្នោះពួកគេមិនមកទៀតឡើយ ។
កថាខ័ណ្ឌ២
កិច្ចអភិចឌ្ឍន៍វិស័យសុខាភិបាល
ការបង្កើនការប្រើប្រាស់ធនធានសាធារណៈនិងជំនួយអន្តរជាតិ ថែមទាំងបន្តលើកទឹកចិត្តផ្នែកឯកជន ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសុខាភិបាល គីសំដៅលើកកំពស់សុខភាពរបស់ប្រជាពលរដ្ឋ។
ការបង្កើនការប្រើប្រាស់ធនធានសាធារណៈនិងជំនួយអន្តរជាតិ ថែមទាំងបន្តលើកទឹកចិត្តផ្នែកឯកជន ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសុខាភិបាល គីសំដៅលើកកំពស់សុខភាពរបស់ប្រជាពលរដ្ឋ។
អតិភាពនិងត្រូវបានបន្តផ្តល់ទៅលើការកសាងជាបន្តបន្ទាប់នូវមន្ទីពេទ្យបង្អែក
និងមណ្តលសុខភាពនៅទូទាំងប្រទេស
ដែលអាចផ្គត់ផ្គងសេវាសុខាភិបាលមូលដ្ឋានប្រកចដោយប្រសិទិ្ធភាព និងនិរន្តរភាពជូនពលរដ្ឋគ្រប់រូប
។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលក៏បាផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីបង្ការ
និងព្យាបាលជំងឺនានា, ការគាំពារមាតា និងទារក
ដើម្បីកាត់បន្ថយអត្រាមរណៈប្រមាណនៃមាតា និងទារក, ការសង្គ្រោះបន្ទាន់
ព្រមទាងការអប់រំផ្សព្វផ្សាយពត៌មានសុខភាព អនាម័យឲ្យបានទូលំទូលាយ ជាពិសេសតំបន់ជនបទ
។
តារាងទិន្ន័យក្នុងវិស័យសុខាភិបាលក្នុងរយៈពេល
៨ឆ្នាំកន្លងមក
អត្រាកំណើនប្រជាជនជាប្រមាណ
Birth rate: 25.73 births/1,000 population (2009 est.)
Year
|
Birth rate
|
Rank
|
Percent Change
|
Date of Information
|
2003
|
27.28
|
71
|
2003 est.
|
|
2004
|
27.08
|
68
|
-0.73 %
|
2004 est.
|
2005
|
26.93
|
70
|
-0.55 %
|
2005 est.
|
2006
|
26.9
|
69
|
-0.11 %
|
2006 est.
|
2007
|
25.53
|
72
|
-5.09 %
|
2007 est.
|
2008
|
25.68
|
70
|
0.59 %
|
2008 est.
|
2009
|
25.73
|
67
|
0.19 %
|
2009 est.
|
2010
|
25.73
|
67
|
0.00 %
|
2009 est.
|
អត្រាមរណៈប្រមាណ
Death rate: 8.08 deaths/1,000 population (July 2009 est.)
Year
|
Death rate
|
Rank
|
Percent Change
|
Date of Information
|
2003
|
9.26
|
85
|
2003 est.
|
|
2004
|
8.97
|
91
|
-3.13 %
|
2004 est.
|
2005
|
9.15
|
86
|
2.01 %
|
2005 est.
|
2006
|
9.06
|
88
|
-0.98 %
|
2006 est.
|
2007
|
8.24
|
103
|
-9.05 %
|
2007 est.
|
2008
|
8.16
|
107
|
-0.97 %
|
2008 est.
|
2009
|
8.08
|
108
|
-0.98 %
|
July 2009 est.
|
2010
|
8.08
|
105
|
0.00 %
|
July 2009 est.
|
វិស័យនេះមានសារៈសំខាន់ណាស់ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះការពិនិត្យសសុខភាព និងរួមជាមួយសេវាព្យាបាលប្រកបដោយប្រសិទិ្ធភាព
គីជាទិសដៅដែលប្រពលរដ្ឋចង់បាន ដោយការចំណាយតិច មិនខាតពេលវេលា។
ចំនួនប្រជាជនសរុប (ឆ្នាំ ២០១០) 14,494,293
Year
|
Population
|
Rank
|
Percent Change
|
Date of Information
|
2003
|
13,124,764
|
65
|
July 2003 est.
|
|
2004
|
13,607,069
|
64
|
3.67 %
|
July 2005 est.
|
2005
|
13,636,398
|
62
|
0.22 %
|
July 2005 est.
|
2006
|
13,881,427
|
63
|
1.80 %
|
July 2006 est.
|
2007
|
13,995,904
|
63
|
0.82 %
|
July 2007 est.
|
2008
|
14,241,640
|
63
|
1.76 %
|
July 2008 est.
|
2009
|
14,494,293
|
65
|
1.77 %
|
July 2009 est.
|
2010
|
14,494,293
|
66
|
0.00 %
|
July 2009 est.
|
កថាខ័ណ្ឌ៣
សេវាកម្មសាធារណៈ
ជាសេវាកម្មដែលផ្តល់ទៅឲ្យប្រជាពលរដ្ឋ
ក៏ដូចជាជនបរទេស ហើយទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ ។
ការផ្តល់សេវានេះមានច្រើន ។
សេវាស្នាក់នៅត្រូវបានផ្តល់ដោយមន្ត្រីមូលដ្ឋាន
ដែលជាអ្នកត្រួតពិនិត្យការស្នាក់នៅរបស់ពួកគេ ។
មន្ត្រីមូលដ្ឋានគួអនុវត្តន៍តាមច្បាប់ក្នុងការគ្រប់គ្រងជនបរទេស
ហើយបមិនត្រូវបង្កការលំបាកដល់ជនបរទេសនោះទេ ។
ផ្នែកទី២ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
កថាខ័ណ្ឌ១
បណ្តាញផ្លូវគមនាគមន៍
ដូចយើងបានដឹងរួចមកហើយថា សង្គ្រាមរ៉ាំរ៉ៃដែលកម្ពុជាបានឆ្លងកាត់ពីអតីតកាលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវបប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិ
។ រាជរដ្ឋាភិបាលបានដឹងច្បាស់នៃទំហំនៃការខូចទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ដំនើរការអភិវឌ្ឍប៍ប្រទេស
។ ការស្តារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់
។
បណ្តាញគមនាគមន៍ គឺជាសរសៃឈាមសម្រាប់តភ្ជាប់ទៅគ្រប់ច្រកល្ហកនៃប្រទេស
ឲ្យក្លាយទៅជាសេរីរាង្គសេដ្ឋកិច្ចមួយដែលមានសមាហរណកម្មផ្ទៃក្នុងខ្លួនឯង
និងសម្រាប់គោលដៅសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោកផងដែរ ។
ហេដ្ឋារចនាសម្ព័ន្ធមានតួនាទីដ៏សំខាន់ជា “ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច” និង
ជាមធ្យោបាយដ៏មានប្រសិទិ្ធភាពបំផុតមួយ សម្រាប់កាតបន្ថយភាពក្រីក្រ និងទុក្ខលំបាករបស់ប្រជាជននៅជនបទក៏ដូចជាប្រជាជននៅទូទាំងប្រទេស
។ នៅលើមូលដ្ឋានគ្រឹះនៃទស្សនៈ រាជរដ្ឋាភិបាលបានបន្តផ្តល់អាតិភាពខ្ពស់ទៅលើការស្តា
និងការកសារប្រព័ន្ធគមនាគមន៍គ្រប់ប្រភេទ ដែលមានគុណភាព រួមមាន ថ្នល់ ស្ពាន
ផ្លូវទឹក ផ្លូវដែក កំពង់ផែ ។ល។
កថាខ័ណ្ឌ២
ការគ្រប់គ្រងធនធានទឹក រ៉ែ និងថាមពល
គោលនយោបាយ ធនធានទឹក[2]
គឺជាផ្នែកមួយនៃយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលផ្តល់ជាមូលដ្ឋានដល់ការការពារ
ការគ្រប់គ្រង និងការប្រើប្រាស់ទឹកសាប ទឹកប្រៃ និងធនធានសមុទ្រឲ្យមានលក្ខណៈចិរភាព
ស្មើភាព និងដើម្បីបម្រើប្រយោជន៍សាធារណៈឲ្យមានប្រសិទិ្ធភាព។
រាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពផ្ទៃដី
និងការគ្រប់គ្រងធនធានទឹក ដោយផ្តោតលើការយកចិត្តទុកដាក់ក្នុងការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់
និងបន្តបង្កើត និងពង្រឹងគុណភាពសហគមន៍អ្នកប្រើប្រាស់ទឹក ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានបន្តការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍វិស័យហេដ្ឋាចរនាសម្ព័ន្ធរូបវន្តសំខាន់ៗ
ជាច្រើនទៀតដែលរួមមានការបន្តអភិវឌ្ឍន៍វិស័យថាមពលដើម្បីធានាឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងតំលៃថោកសមរម្យ
ទៅនឹងតំរូវការនៃការប្រើប្រាស់ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
។
ផ្នែកទី៣៖
ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការពង្រីកទីផ្សា
ស្ថេរភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ
ជាលក្ខខណ្ឌចាំបាច់សំរាប់ធ្វើឲ្យប្រទេសកម្ពុជាអាចធ្វើដំណើរឆ្ពោះទៅរកការរីកចំរើនយ៉ាងឆាប់រហ័ស
។ និន្នាការសាកលភាវូបនីយកម្មកំពុងតែរីករាលដាល ចំណែកឯការពឹងពាក់គ្នាទៅវិញទៅមកក៏មានកើនឡើងជាលំដាប់
។
បច្ចុប្បន្នប្រទេសកម្ពុជាបានបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួនសំរាប់ទំនាក់ទំនងសេដ្ឋកិច្ច
និងនយោបាយជាមួយប្រទេសនានាទូទាំងពិភពលោក ។
កថាខ័ណ្ឌ១ ទេសចរណ៍់
នរណាក៏ដឹងថាវិស័យទេសចរណ៍ជាវិស័យមួយ
ដែលងាយរកប្រាក់ចំណូលជាងវិស័យណាទាំងអស់ប្រសិនរាជរដ្ឋាភិបាលពង្រឹងវិស័យទេសចរណ៍ឲ្យមានលក្ខណៈកាន់តែល្អប្រសើ
ដោយបង្កើនរមណីដ្ឋានទេសចរណ៍ជាតិ
ក៏ដូចជាពង្រឹងតំបន់ទេសចរណ៍ដែលមានស្រាប់នោះ វិស័័យទេចរណ៍នឹងជួយស្តារសេដ្ឋកិច្ចឲ្យរីកចម្រើន
ព្រមទាំងបង្កើនការងារជូនប្រជាពលរដ្ឋដែលពុំមានការងារធ្វើ ។ ត្រូវផ្តល់លទ្ធភាពដល់ឯកជនបង្កើនរមណីដ្ឋានទេសចរណ៍តាមរយៈពង្រីកតំបន់ទេសចរណ៍នៅឆ្នេរសមុទ្រ
ដែលពីមុនពុំធ្លាប់មានជនបរទេសទៅដល់ បង្កើតរមណីដ្ឋានទេសចរណ៍តំបន់នោះ
ដែលវាអាចជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើតាមរយៈមធ្យោបាយដឹកជញ្ជូនអ្នកទេសចរណ៍ទៅកោះនោះ
មួយវិញទៀតគឺត្រូវពង្រឹងតំបន់ទេសចរណ៍ដែលមានស្រាប់ ដោយធ្វើការផ្សព្វផ្សាយពីកន្លែងល្អៗរបស់យើងទៅជនបរទេសតាមរយៈ
ប្រព័ន្ធអ៊ីធើណែត ព្រោះឥឡូវនេះជាសម័យអ៊ីធើណែត គឺទាមទារឲ្យរដ្ឋាភិបាលត្រូវតែសំរេចប្តូរតាមកាលៈទេសៈបច្ចុប្បន្ន
។
ម្យ៉ាងវិញទៀតនរណាក៏ដឹងថាសេដ្ឋកិច្ចពិភពលោកកំពុងជួបនឹងវិបត្តិលើគ្រប់វិស័យ
បញ្ហាគឺទាមទារឲ្យរដ្ឋាភិបាលធ្វើការប្រកួតប្រជែងវិស័យទេសចរណ៍ជាប្រទេសផ្សេង
ដើម្បីធានាដល់កំនើនអ្នកទេសចរណ៍ចូលមកទស្សនាក្នុងកម្ពុជា ។
ស្ថិតនៅក្នុងលក្ខខណ្ឌនេះបើកម្ពុជាអាចផ្តល់សេវាកម្មដល់អ្នកទេសចរណ៍បានល្អ ដូចជាអ្នកទេសចរណ៍ដែលចូលមកកម្ពុជា
គឺមិនត្រូវយកលុយពួកគេដោយអំពើទុច្ចរិតឡើយ ។
ម្យ៉ាងវិញទៀតមិនត្រូវកិបគេងលុយជនបរទេសនៅពេលដែលប្តូរប្រាក់ទេ ។
កថាខ័ណ្ឌ២ ការពង្រឹងវិស័យឧស្សាហកម្ម
វិស័យឧស្សាហកម្ម
គឺជាវិស័យមួយដែលមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកាត់បន្ថយភាពគ្មានការងារធ្វើក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍
។
រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់បញ្ចូលទៅក្នុងគោលនយោបាយយុទ្ធសាស្ត្រនានា
។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងលើកទឹកចិត្តចំពោះវិស័យឧស្សាហកម្មកែច្នៃដែលផ្តល់ឱកាសដល់ការប្រើប្រាស់ឧត្តមភាពនៃប្រទេសកម្ពុជា
ដើម្បីប្រកួតប្រជែងលើទីផ្សាក្នុងដំបន់ និងអន្តរជាតិ
ជាពិសេសក្នុងផ្នែកឧស្សាហកម្មកែច្នៃកសិផលធនធានធម្មជាតិ
និងវិស័យឧស្សាហកម្មផ្សេងៗ ។
២.១. ត្រួតពិនិត្យស្តង់ដារគុណភាពផលិតផល
ផលិតផលមួយ
ចាំបាច់ណាស់ត្រូវតែមានគុណភាព ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាលប្រទេសក្នុងតំបន់
ការបង្កើនគុណភាពអាចធ្វើទៅបានលុះត្រាតែមានការចូលរួមពីសំណាក់រដ្ឋាភិបាល
និងប្រជាជន រួមព្រមទាំងក្រុមហ៊ុនឯកជនក្នុងស្រុក
រដ្ឋាភិបាលគួរលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ដើម្បីឲ្យពួកគេមានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាលក្រុមហ៊ុនបរទេសក្រៅស្រុក
តាមរយៈការជួយផ្តល់ទុនដល់ក្រុមហ៊ុនឯកជន និងផ្តល់ដីសម្បទាន ។
រដ្ឋាភិបាលត្រូវជំរុញឲ្យក្រុមហ៊ុនឯកជននាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស
ព្រោះថាប្រសិនបើ ផលិតផលរបស់ក្រុមហ៊ុនឯកជនត្រូវបានបណ្តាលប្រទេសជាច្រើនគាំទ្រនោះកំនើនកម្មករក្នុងព្រះរាជាណាចក្រកម្ពុជា
និងមានចំនួនកើនឡើង ។ ជាក់ស្តែងដូចជាក្រុមហ៊ុនមីយើង
ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលបានការគាំទ្រពី សំណាក់ប្រជាពលរដ្ឋខ្មែរ
និងពីសំណាក់បរទេស ព្រោះតែក្រុមហ៊ុនមីយើងគោរពតាមស្តង់ដាអន្តរជាតិ ។
២.៣. ផ្តល់ឥណទានកម្រិតតូច និងមធ្យម
ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ
ក្នុងជីវភាពប្រចាំថ្ងៃរដ្ឋគួរលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដោយផ្តល់ប្រាក់កំចី
ដល់ប្រជាពលរដ្ឋដែលមានភាពឧស្សារហ៍ព្យាយាម
យកចិត្តទុកដាក់ក្នុងការងាររបស់ពួកគេ ។
២.៤.
លើកទឹកចិត្តអ្នកវិនិយោគ
ដើម្បីកាត់បន្ថយចំនួនប្រជាជនដែលគ្មានការងារធ្វើ
រដ្ឋចាំបាច់ត្រូវទាក់ទាញអ្នកវិនិយោគឲ្យមកធ្វើវិនិយោគកាន់តែច្រើនឡើង
ដូចជាការបង្កើតរោងចក្រ ជាពិសេសនៅតាមទីជនបទ និងនៅតំបន់ព្រំដែន
ព្រោះប្រជាពលរដ្ឋអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាពុំចាំបាច់ធ្វើចំណាកស្រុកមកទីក្រុង
ដែលជាហេតុធ្វើឲ្យគេត្រូវស្វែងរកលំនៅថ្មី ដែលជួយកាត់បន្ថយការចំណាយចាយវាយលើការជួលផ្ទះ
ថ្លៃម្ហូបអាហារ -ល- ព្រោះពួកគេស្នាក់នៅជាមួយគ្រួសាររបស់ពួកគេ
ឬម្យ៉ាងវិញទៀតតម្លៃម្ហូបនៅទីជនបទក៏មានតម្លៃថោក ។
ប្រជាពលរដ្ឋអាចស្នាក់នៅជាមួយគ្រួសារ ដោយពុំចាំបាច់ចំណាយប្រាក់កាក់ក៏ដូចជាពេលវេលាទៅលេងគ្រួសារនៅពេលឈប់សំរាក
។
កថាខ័ណ្ឌ៣
កសិឧស្សាហកម្ម
ដោយប្រទេសកម្ពុជាជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម
ដូច្នេះកម្ពុជាមិនអាចលោតផ្លោះ ទៅចាប់យកវិស័យឧស្សាហកម្មធន់ធ្ងន់បានទេ
មានតែធ្វើការបំរែបំរួលបន្តិចម្តងៗ តាមរយៈការចាប់យកវិស័យឧស្សាហកម្ម
។
ស្ថិតនៅពេលដែលពិភពលោកកំពុងជួបវិបត្តិបែបនេះវិស័យកសិឧស្សាហកម្មពិតជាអាចជួយបង្កើនសេដ្ឋកិច្ចដល់ប្រទេសជាតិជាក់ជាមិនខាន
ព្រោះថានៅពេលដែលយើងផលិតវាបានហើយគឺមិនចាំបាច់ព្រួយបារម្ភថាគ្មានទីផ្សារសម្រាប់នាំចេញទៅបរទេសនោះទេ
ផលិតផលទាំងនោះជាផលិតផលដែលចាំបាច់សម្រាប់ទីផ្សារដូចជា ស្រូវ
កៅស៊ូ... ។
ចំនែកផលិតផលរបស់ប្រទេសឧស្សាហកម្មគឺពួកគេច្រើនផ្តោតទៅលើការផលិត
រថយន្ត របស់ទំនើប ដែលវាមិនចាំបាច់ សម្រាប់ពួកគេក្នុងពេលបច្ចុប្បន្ន
។
៣.១. បង្កើនចំនេះផ្នែកកសិកម្ម
ប្រសិនបើរដ្ឋាភិបាលចែកដីជូនប្រជាពលរដ្ឋ
ប៉ុន្តែមិនចាត់ភ្នាក់ងារចុះបង្រៀនប្រជាពលរដ្ឋឲ្យយល់ពីវិធីដាំដំណាំ
ចិញ្ចឹមជ្រូក ធ្វើស្រែឲ្យទទួលបានផលច្រើននោះទេវាប្រាកដជាមានការលំបាកជាក់ពុំខាន
។ ផ្តល់ដីតែម្យ៉ាងគឺមិនមានន័យថារដ្ឋបានបំពេញមុខងារចប់សព្វគ្រប់នោះទេ
រដ្ឋត្រូវផ្តល់អ្នកបច្ចេកទេសដើម្បីចុះជួយប្រជាពលរដ្ឋក្នុងការធ្វើកសិកម្មឲ្យបានទិន្នផលខ្ពស់
។ ម្យ៉ាងទៀតរដ្ឋត្រូវជួយស្វែងរកទីផ្សារជូនប្រជាពលរដ្ឋ និងធានានូវតំលៃទីផ្សារករណីដែលមានក្រុមហ៊ុនឯកជនបន្ទាបតម្លៃឲ្យថោក
រដ្ឋត្រូវប្រមូលទិញផលិតផលទាំងនោះក្នុងតម្លៃទីផ្សារ ។
រាជរដ្ឋាភិបាល បាននឹងកំពុងដាក់ចេញនូវកម្មវិធីដើម្បីបង្កើនផលិតភាពកសិកម្មដែលជាគន្លឹះមួយនាំឲ្យមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់
ព្រមទាំងបង្កើនការងារ ។ តាមរយៈការធ្វើប្រពលវប្បកម្មប្រព័ន្ធដាំដុះ
និងបង្កើនការដាំដុះដំនាំច្រើនមុខដែលប្រសើជាងការប្រើប្រាស់ម៉ាស៊ីន
ដែលជាហេតុធ្វើឲ្យកសិករបាត់បង់ការងារធ្វើ
ហើយត្រូវទៅរកការងារធ្វើក្នុងវិស័យផ្សេងទៀត ។
៣.២. បង្កើនសម្បទានសង្គមកិច្ច
រដ្ឋាភិបាលគួរតែរៀបចំស្ថិតិអ្នកគ្មានទីលំនៅ
សម្រាប់អ្នកគ្មានលំនៅដើម្បីផ្តល់ជំរកឲ្យពួកគាត់តាមរយៈការផ្តល់សម្បទានដីសង្គមកិច្ច
។ អត្ថន័យនៃការផ្តល់ដីសម្បទានសង្គម:
គឺសម្បទានសង្គមកិច្ចគឺការផ្តល់ទីជំរកជូនប្រជាពលរដ្ឋ
និងផ្តល់ដីសម្រាប់ធ្វើកសិកម្ម
ដើម្បីជួយបង្កើនសេដ្ឋកិច្ចក៏ដូចជាធ្វើឲ្យពលរដ្ឋចេះរស់នៅដោយពឹងខ្លួនឯងតាមរយៈធ្វើកសិកម្មនៅលើដីដែលរដ្ឋាភិបាលបានឲ្យ
។ ប្រជាពលរដ្ឋអាចដាំដំណាំហូបផ្លែ ចិញ្ចឹមជ្រូក
ហើយយកផលដែលទទួលពីការលក់ទៅពង្រីកមុខរបរថែមទៀត ។
៣.៤.
កាត់បន្ថយការនាំចូលនូវផលិតផលដែលមានក្នុងស្រុកស្រាប់
ដើម្បីប្រកួតប្រជែងជាមួយបណ្តាលប្រទេសជិតខាងនូវផលិតផលកសិកម្ម
រដ្ឋាភិបាលចាំបាច់លើកទឹកចិត្តលើវិស័យឯកជន ដើម្បីឲ្យក្រុមហ៊ុនឯកជន
មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយប្រជាពលរដ្ឋតាមរយៈការផ្តល់ពូជសត្វ
(ជ្រូក គោ...) ពូជរុក្ខជាតិ (ស្រូវ ពោត ដំឡូង ស្វាយ ធូរេន ខ្នោរ...)
និងផ្តល់បច្ចេកទេសក្នុងការចិញ្ចឹម ព្រមទាំងដាំដុះដំណាំក្នុងការបម្រើទីផ្សារក្នុងស្រុក
។
តារាងទិន្ន័យផលិតផលនាំចូលសរុប
ក្នុងរយៈពេល ៨ឆ្នាំចុក្រោយ
Imports: $5.374
billion (2009 est.), $6.534 billion (2008 est.)
Year
|
Imports
|
Rank
|
Percent Change
|
Date of Information
|
2003
|
$1,730,000,000
|
117
|
2001 est.
|
|
2004
|
$2,124,000,000
|
112
|
22.77 %
|
2003 est.
|
2005
|
$3,129,000,000
|
107
|
47.32 %
|
2004 est.
|
2006
|
$3,538,000,000
|
110
|
13.07 %
|
2005 est.
|
2007
|
$4,446,000,000
|
105
|
25.66 %
|
2006 est.
|
2008
|
$5,424,000,000
|
105
|
22.00 %
|
2007 est.
|
2009
|
$6,370,000,000
|
106
|
17.44 %
|
2008 est.
|
2010
|
$5,374,000,000
|
106
|
-15.64 %
|
2009 est.
|
ចំពោះទិន្នយខាងលើ ប្រទេសដែលជាដៃគូរពាណិជ្ជកម្មរួមមានៈ
·
ប្រទេសថៃ ២៧.១%
·
ប្រទេសវៀតណាម ១៩.២%
·
សាធារណៈរដ្ឋប្រជាមានិតចិន ១៤.៧%
·
ហុងកុង ៨.២%
·
ប្រទេសស៊ាំងហ្គាពួ ៧%
·
កោះតៃវ៉ាន់ ៥.៦
តារាងទិន្ន័យផលិតផលនាំចេញសរុប
ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ
Exports: $3.582
billion (2009 est.), $4.708 billion (2008 est.)
Year
|
Exports
|
Rank
|
Percent Change
|
Date of Information
|
2003
|
$1,380,000,000
|
115
|
2001 est.
|
|
2004
|
$1,616,000,000
|
111
|
17.10 %
|
2003 est.
|
2005
|
$2,311,000,000
|
107
|
43.01 %
|
2004 est.
|
2006
|
$2,663,000,000
|
111
|
15.23 %
|
2005 est.
|
2007
|
$3,380,000,000
|
110
|
26.92 %
|
2006 est.
|
2008
|
$4,089,000,000
|
111
|
20.98 %
|
2007 est.
|
2009
|
$4,312,000,000
|
115
|
5.45 %
|
2008 est.
|
2010
|
$3,582,000,000
|
113
|
-16.93 %
|
2009 est.
|
Exports - partners: US 54.5%, Germany 7.7%, Canada 5.9%, UK 5.5%, Vietnam 4.5% (2008)
ចំពោះទិន្នយខាងលើ
ប្រទេសដែលជាដៃគូរពាណិជ្ជកម្មរួមមានៈ
·
សហរដ្ឋអាមេរិក ៥៤.៥%
·
ប្រទេសអាល្លឺម៉ង់ ៧.៧%
·
ប្រទេសកាណាដា ៥.៩%
·
ចក្រភពអង់គ្លេស ៥.៥%
·
វៀតណាម ៤.៥%
ផ្នែកទី៤៖ ការរចូលជាសមាជិកអង្គការអន្តរជាតិ
ដើម្បីឲ្យសន្ទុះកិច្ចអភិវឌ្ឍន៍កាន់តែឆាប់រហ័ស
រាជរដ្ឋាភិបាលបាននិងព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យបានមកនូវភាពជាសមាជិកនៃអង្គការអន្តរជាតិ
។ ក្នុងគោលដៅបង្កើនដៃគូពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនពីបរទេស
ដើម្បីបង្កើនផលិតផលនាំចេញ ហើយជាពិសេសេគឺ៖កាត់បន្ថយភាពគ្មានការងារធ្វើ ។
កថាខ័ណ្ឌ១ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នយ៍ (ASEAN)
កម្ពុជាបានក្លាយជាសមាជិកទី
១០ របស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នយ៍ (ASEAN) នៅឆ្នាំ ១៩៩៩ ហើយដែលសមាជិកភាពនេះ
បានបញ្ចូលកម្ពុជាជាស្វ័យប្រវត្តទៅក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់អាស៊ាន
(AFTA) ។ ការចូលរួមនៅ AFTA
មានន័យថាកម្ពុជាត្រូវយល់ព្រមលុបបំបាត់ពន្ធនាំចូលសំរាប់ផលិតផលទាំងអស់របស់អាស៊ាននៅក្នុងឆ្នាំ
២០១៥ ។ នៅក្រោមកិច្ចព្រមព្រៀងនេះ
របបពន្ធត្រូវបានគេធ្វើការកែទំរង់យ៉ាងច្រើននៅក្នុងខែ មេសា ឆ្នាំ
២០០១ ។ ការចូលរួមក្នុង AFTA បានផ្តល់ផលប្រយោជន៍ជាច្រើនសំរាប់កម្ពុជាដូចជា៖
·
នឹងមានការថយចុះនូវចំណូលពន្ធគយ
ប៉ុន្តែធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងពង្រឹងពន្ធដ៏ទៃទៀតដូចជា
ពន្ធលើផលិតផលក្នុងស្រុក ពន្ធលើប្រាក់ចំណូល ពន្ធលើការធ្វើអាជីវកម្មផ្សេងៗ
ពន្ធលើដីធ្លី ។ល។
·
ជំរុញឲ្យមានការប្រកួតប្រជែងដោយសេរី
និងយុត្តិធម៌ក្នុងទីផ្សារ ដែលនឹងពង្រឹងគុណភាពទំនិញក្នុងស្រុកដើម្បីប្រយោជន៍ប្រណាំប្រជែងជាមួយទំនិញអាស៊ាន
និងភាពប្រជែងឈ្នះលើឆាកអន្តរជាតិ ។
·
ធ្វើឲ្យមានការបន្ថយភាពផ្តាច់មុខនៃការផ្គត់ផ្គង់ទំនិញ
និងសេវា ។
·
ទាក់ទាញឲ្យមានការវិនិយោគផ្ទាល់ពីបរទេស
គឺដើម្បីបង្កើតការងារសំរាប់ប្រជាពលរដ្ឋកម្ពុជា
និងជាពិសេសអាចធ្វើ់ឲ្យកម្ពុជាដណ្តើមចំណេញខាងផ្នែកបច្ចេកវិទ្យា
ច្នៃប្រឌិតនូវចំណេះដឹង និងបទបពិសោធន៍ផ្សេងៗ ដែលផ្សារភ្ជាប់ជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេស
។
កម្ពុជានឹងកែសំរួលច្បាប់
និងនីតិវិធីទាំងឡាយឲ្យស្របទៅនឹងអាស៊ាន
ដែលនឹងធ្វើឲ្យយើងកាន់តែរឹងមាំខាងនីតិកម្ម
និងមានតម្លាភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចដើម្បីឲ្យប្រទេសយើងក្លាយជានីតិរដ្ឋ
។
ដូច្នេះសមាជិកភាពរបស់កម្ពុជាក្នុងសហគមន៍អាស៊ានបានផ្តល់អត្ថិភាពយ៉ាងច្រើន
។ ភាពល្អប្រសើរគឺដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងការងារ
តាមរយៈការពង្រឹកទីផ្សារក្នុងតំបន់សំរាប់ពេលបច្ចុប្បន្ន
និងឆ្ពោះទៅអនាគត ។
កថាខ័ណ្ឌ២ អង្គការពាណិជ្ជកម្មពិភពលោក (WTO)
ប្រទេសកម្ពុជាបានក្លាយជាសមាជិកផ្លូវការទី ១៤៨
របស់អង្គការបពាណិជ្ជកម្មពិភពលោក
បន្ទាប់ពីមានការចរចាជាច្រើនលើកច្រើនសារ ។
ក្នុងនាមជាប្រទេសដែលមានការរីកចំរើនតិចជាងគេកម្ពុជាបានទទួលការអនុគ្រោះពាណិជ្ជកម្មពីប្រទេសមួយចំនួន
តាមប្រព័ន្ធអនុគ្រោះទូទៅ (GSP) និងប្រព័ន្ធអនុគ្រោះពិសេស (SPT) ដោយស្ថិតនៅក្នុងនាមជាប្រទេសមួយដែលមានប្រព័ន្ធអនុគ្រោះនបំផុត
(MFN) នោះ កម្ពុជាអាចទទួលបានផលចំណេញច្រើនពីសមាជិកដ៏ទៃទៀតរបស់អង្គការនេះ
។
សមាជិកនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក
និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទៃទៀត បានផ្តល់ឱកាសឲ្យអាជីវកម្មរបស់កម្ពុជាអាចចូលទីផ្សារបរទេសបានដោយការផ្តល់ប្រព័ន្ធអនុគ្រោះនេះ[3]
។ ប៉ុន្តែការផ្តល់នេះអាចធ្វើឲ្យក្រុមហ៊ុនមានភាពប្រកួតប្រជែងបាន
លុះត្រាតែក្រុមហ៊ុនមានលិទ្ធភាពផ្តល់ផលិតផលដែលប្រកបដោយគុណភាពស្តង់ដារ
ទាន់ពេលវេលា ធានានូវតម្លៃនៃការប្រកួតប្រជែង និងគោរពបទបញ្ញត្តិទាក់ទងនិងសុវត្តិភាពចំណីអាហារ
។ ក្តីបារម្មណ៍មួយដែលតែងតែមានឡើង ចំពោះអាជីវកម្មនៅកម្ពុជា
គីសមាជិកភាពក្នុងអង្គការពាណិជ្ជកម្មពិភពលោក
នឹងគម្រាមគំហែងក្រុមហ៊ុនក្នុងស្រុក នៅពេលដែលប្រទេសកម្ពុជាបានបើកចំហរទីផ្សាររបស់ខ្លួន
។
សមាជិកភាពនេះ
មិនបានធានាពីជោគវាសនារបស់កម្ពុជានៅក្នុងពិភពលោកទេ
គឺគ្រាន់តែជួយជម្រុញឲ្យមានការកែទម្រង់ដើម្បីជួយឲ្យអាជីវកម្មកម្ពុជាអាចប្រកួតប្រជែងបានជាមួយគូរប្រកួតបរទេសតែប៉ុណ្ណោះ
។ ភាពជាសមាជិកភាពនេះ បានបង្កើតជាបរិយាកាសទាក់ទាញមួយចំពោះវិនិយោគទន់បរទេសផងដែរ
។
ខាងក្រោមនេះ
ជាទិន្ន័យមួយចំនួនដែលគូសបញ្ចាក់អំពី ឱកាសនិងឧបសគ្គនៃសមាជិកភាពរបស់កម្ពុជា
នៅក្នុងអង្គការបាណិជ្ជកម្មពិភពលោក ៖
·
ផលិផលកសិកម្មយយចំនួនអាចមានភាពជោគជ័យ
ពីព្រោះ កសិកម្មកម្ពុជាប្រើប្រាស់ជីកែច្នៃនិងថ្នាំសម្លាប់សត្វលល្អិតក្នុងកម្រិតទាប
។ ដូចនេះ កកម្ពុជាអាចបង្កើតតិផ្សារសម្រាប់ផលិតផលដែលគ្មានសារធាតុគីមី ដែលរួមមាន
៖ អង្ករ គ្រាប់ស្វាយចន្ទីនិងស្វាយ និងផលិតផលដ៏ទៃទៀតដូចជា បន្លែផ្លែឈើគ្រប់មុខដែលមានលក្ខណៈគ្រួសារ
ឬ ឧស្សាហកម្មដែលតម្រូវតាម អតិថិជន បើសិនជារោងចក្រមានការរីកចម្រើនកាន់តែកើនឡើងនោះ
។
·
បសុសត្វ
កម្ពុជាអាចចិញ្ចឹមសតិ្វសម្រាប់ទីផ្សារដែលកំពុងតែរីកចម្រើននៅអាស៊ីងាគ្នេយ៍ និង
មជ្ឈឹមបូព៌ា ។
·
ប្រេងដូង
និងគ្រាប់ធញ្ញចាតិផ្តល់ប្រេងដ៏ទៃទៀត
·
ផលិតផលដ៏ទៃទៀតដូចជា កៅស៊ូ
សូត្រ គ្រឿងតម្បាញ ត្រីសុទ្ធ (បឹងទន្លេសាបដែលជាប់ចំនាត់ថ្នាក់ជាបឹងបែលសម្បូរត្រីច្រើនបំផុតក្នុងពិភពលោក)
-ល- និង ផលិតផលស្ករត្នោត និងគ្រឿងសង្ហារឹមធ្វើពីឬស្សី ឬ ផ្តៅ
ក៏អាចនឹងមានជោគជ័យក្នុងទីផ្សារពិភពលោកផងដែរ ប្រសិនបើ ផលិតផលនិងឧស្សាហកម្មទាំងនេះ
ត្រូវបានគេរៀបចំឲ្យមានការនៃចេញដែលប្រកបដោយគុណភាព និងសស្ងត់ដាដែរអាចទទួលយកបាន ។
ទោះជាក៏ណាក្តី
អាជីវកម្មទាំងនេះត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការធ្វើឲ្យការនាំចេញប្រកបដោយជោគជ័យៈ
·
ប្រទេសកម្ពុជាខ្វះខាតបច្ចេកវិទ្យាក្នុងការកែចនៃផលិតផលដែលមានស្រាប់ក្នុងស្រុក
។
·
សម្រាប់អ្នកកែច្នៃក្នុងស្រុកវិញ
ថ្លៃប្រេងសាំង និងអគ្គិសនី គឹមានតម្លៃខ្ពស់ខ្លាំងណាស់ ។
·
ទីផ្សារនៅក្នុងអាមេរិក
និងអឺរ៉ុបតម្រូវឲ្យផលិតផលនាំចូលទាំងអស់ជាពិសេសអាហារ ត្រូវតែមានគុណភាពស្របទៅតាមស្តង់ដារសុវត្ថិភាពស្បៀងអាហារខ្ពស់
។
ជាងនេះទៅទៀត
ដើម្បីតាមការទាមទារក្នុងនាមជាសមាជិកនៃអង្គការនេះ
កម្ពុជាត្រូវធ្វើការអនុម័តច្បាប់ចំនួន ៤៦ (ឆ្នាំ ២០០៧)
ដែលបង្កើតយន្តការដើម្បីដោះស្រាយបជម្លោះពាណិជ្ជកម្មនៅក្នុងទំរង់មួយអាចជាតុលាការពាណិជ្ជកម្ម[4]
។ ដូចនេះភាពជោគជ័យនៃសមាហរណកម្មរបស់កម្ពុជាទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនឹងត្រួសត្រាយផ្លូវទៅរកទីផ្សារការងារដ៏ធំទូលាយនាពេលអនាគត
ទោះបីបច្ចុប្បន្ននេះមានឧបសគ្គខ្លះៗ ក៏ដោយ ។
កថាខ័ណ្ឌ៣
សន្ធិសញ្ញាមួយចំនួនដែលកម្ពុជាបានចុះជាមួយបណ្តាប្រទេសអន្តរជាតិនានា
-
ព្រះរាជក្រម នស/រកម/១០៩៦/២៩
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងបច្ចេកទេសចុះថ្ងៃទី ១៧ ខែមករា ១៩៩៤ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន
-
ព្រះរាជក្រម នស/រកម/១២៩៦/៣១
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
-
ព្រះរាជក្រម នស/រកម/១២៩៦/៣២
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តស្តីពីការអនុម័តយយល់ព្រមលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង៍ ដើម្បីជំរុញ និងការពារវិនិយោគ
-
ព្រះរាជក្រម នស/រកម/១២៩៦/៣៣
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តស្តីពីការអនុម័តយល់ព្រមកិច្ចព្រមព្រៀងនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
និង រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ដើម្បីជំរុញ និងការការពារវិនិយោគ
-
ព្រះរាជក្រម នស/រកម/០២៩៧/០៥
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្តវិនិយោគរវាងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក
និងរាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី ៧ នីតិកាលទី ១
-
ព្រះរាជក្រម នស/រកម/០៤៩៧/០២
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តស្តីពីការអនុម័តយល់ព្រមលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច
៥ ឆ្នាំ លើកទី ១ នាសម័យប្រជុំលើកទី ៧ នីតិកាលទី ១
-
ព្រះរាជក្រម នស/រកម/០៥៩៩/០២
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា
និងសហគមន៍អឺរ៉ុប
-
ព្រះរាជក្រម នស/រកម/០៦៩៩/០៤
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័ត
និងព្រឹទ្ធសភាបានយល់ស្របតាមទំរង់ និងគតិច្បាប់នេះទាំងស្រុង
ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃទីភ្នាក់ងារធានា
ការវិនិយោគពហុភាគី
-
ព្រះរាជក្រម នស/រកម/០៧០៩/០១១
ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតឡាវ ស្តីពីការជំរុញ
និងការការពារវិនិយោគ
-
អនុក្រឹត្យលេខ ៥៦អនក្រ.បក
ស្តីពីការបង្កើតក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
-
អនុក្រឹត្យលេខ ៥៧អនក្រ.បក
ស្តីពីការបញ្ជូនពលករខ្មែរទៅនធ្វើការនៅបរទេស -ល-
។
ផ្នែកទី៥៖ កំណែទម្រង់រចនាសម្ព័ន្ធការគ្រប់គ្រង
កថាខ័ណ្ឌ១ កំណែទម្រង់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ
ការធ្វើឲ្យមាននូវប្រព័ន្ធហិរញ្ញវត្ថុ
និងធនាគារដ៏មានប្រសិទ្ធភាពមួយ
គឺមានសារៈសំខាន់បំផុតសំរាប់ការអភិវឌ្ឍន៍វិស័យឯកជន
និងគោលនយោបាយរូបិយវត្ថុ[5]
។ ដោយសារតែភាពភ័យខ្លាច ចំពោះភាពចលាចលផ្នែកនយោបាយពិងតីតកាល
និងសង្រ្គាមស៊ីវិល បានធ្វើឲ្យសាធារណៈជនគ្មានជំនុកចិត្តចំពោះប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសជាតិ
។ ដូចនេះ គេសង្កេតឃើញមានប្រាក់សន្សំដែលមិនប្រើប្រាស់ជាច្រើន ដែលមានទាំងរូបិយប័ណ្ណ
និងរូបិយវត្ថុ ត្រូវបានទុកចោលដោយឥតប្រយោជន៍ក្នុងគ្រួសារកម្ពុជាភាគច្រើន ។
វាគឺការប្រឈមមុខដ៏សំខាន់ចំពោះវិស័យធានាគារ
ក្នុងការធ្វើឲ្យសាថារណៈជនមានទំនុកចិត្តឡើងវិញ ដើម្បីធ្វើឲ្យសាធារណៈជនមានទំនុកចិត្តឡើងវិញ
ដើម្បីធ្វើឲ្យវិស័យធានាគារអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព
ក្នុងនាមជាអន្តរការីប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដោយធ្វើតំណើររួមជាមួយនឹងរបៀបវារៈកំណែទំរង់រចនាសម្ព័ន្ធផ្សេងៗ
រាជរដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុឲ្យកាន់តែប្រសើរឡើង
។
កថាខ័ណ្ឌ ២ កំណែទម្រង់ ការគ្រប់គ្រងធនធានធម្មជាតិ
និងដីធ្លី
យោងតាមឯកសារផ្លូវការរបស់ធានាការពិភពលោក ស្តីពីគោលនយោបាយដីធ្លីសម្រាប់ការរីកចំរើន
និងកាត់បន្ថយភពក្រីក្របង្ហាញថា
ដីធ្លីមានតូនាទីយ៉ាងសំខាន់ក្នុងកិច្ចបង្កើនឲ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ
។
ការមានកម្មសិទ្ធិលើដីធ្លីអាចជួយបង្កើតសុខមាលភាបរបស់ប្រជាជនក្រីក្រដោយពង្រឹងទ្រព្យសម្បត្តិមូលដ្ឋានរបស់ពូកគេ
និងបង្កើតការលើកទឹកចិត្តសំរាប់អ្នកវិនិយោគ ។
កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីសំរបសំរួលការដោះដូរ
និងការចែកចាយដីធ្លីដោយតំលៃទាប គឺជាចំនុចដ៏សំខាន់ដែធ្វើ់ឲ្យមានផលិតផាពដូចសព្វថ្ងៃនេះ
។ ប្រសិនបើកសិករមានដីធ្លីគ្រប់គ្រាន់ដើម្បីបង្កបង្កើនផល
វានឹងជួយបង្កើននូវមូលធនបន្ថែមទៀត ។
ក្នុងចំណោមការទទួលខុសត្រូវផ្សេងៗ រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ
គឺត្រូវធ្វើការជំរុញ និងរូមចំណែកធ្វើឲ្យមានភាពរីកចំរើននៅក្នុងវិស័យ
សង្គកិច្ចដោយធ្វើការលៃទុកដីធ្លីដើម្បីចែកចាយជូនប្រជាពលរដ្ឋព្រមជាមួយការគ្រប់គ្រងដីឲ្យបានល្អតាមរយៈការយកពន្ធ
និងគំរោងប្រើប្រាស់ដីធ្លី ។
រាជរដ្ឋាភិបាលក៏ទទួលស្គាល់ថា
ការបោសសំអាតមីនមិនមែគ្រាន់តែជាបញ្ហាសន្តិសុខមួយមុខប៉ុណ្ណោះទេ
ប៉ុន្តែវាពាក់ព័ន្ធទោនឹងបញ្ហាសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជារួម
ជាពិសេសបញ្ហាការផ្គត់ផ្គងដី
និងការផ្តល់សុវត្ថិភាពក្នុងការប្រកបអាជីវកម្មនៃគ្រួសារបកសិករក្រីក្រនៅទីជនបទដាច់ស្រយាល[6]
។
តំបន់ព្រៃឈើធម្មជាតិមួយចំនួនត្រូវបានគេរៀបចំជាតំបន់ការពារ
ដើម្បីអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ។ ការដាំដើមឈើឡើងវិញ
ត្រូវបានលើកទឹកចិត្តតាមរយៈ “រុក្ខទិវា” និងពិធីបុណ្យផ្សេងៗទៀត ។
សហគមន៍ព្រៃឈើ ត្រូវបានបង្កើតឡើងដើម្បីផ្សារភ្ជាប់សហគមន៍នានាទៅនឹងការអភិរក្សព្រៃឈើនិងសត្វព្រៃ។
កថាខ័ណ្ឌ ៣ កំណែទម្រង់រដ្ឋាបាល
និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
៣.១ ការផ្តល់សេវាសាធារណៈ
ត្រូវមានគុណភាពខ្ពស់ជាងមុខដោយត្រូវកាត់បន្ថយការិយាធិបតេយ្យ ពង្រឹងតម្លាភាពឆ្លើយតបទាន់ពេលវេលា និងនៅទីកន្លែងដែលមានតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការមួយចំនួនរួមមានការបង្កើតច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការទទួលបាននូវសេវាសាធារណៈ ដែលមានលក្ខណៈឆាប់រហ័ស និងកាត់បន្ថយការិយាធិបតេយ្យស្មុកស្មាញ[7] ។
ត្រូវមានគុណភាពខ្ពស់ជាងមុខដោយត្រូវកាត់បន្ថយការិយាធិបតេយ្យ ពង្រឹងតម្លាភាពឆ្លើយតបទាន់ពេលវេលា និងនៅទីកន្លែងដែលមានតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការមួយចំនួនរួមមានការបង្កើតច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការទទួលបាននូវសេវាសាធារណៈ ដែលមានលក្ខណៈឆាប់រហ័ស និងកាត់បន្ថយការិយាធិបតេយ្យស្មុកស្មាញ[7] ។
៣.២ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ
រាជរដ្ឋាភិបាល
បានជ្រើសរើសយកយុទ្ធសាស្ត្រប្រឆាំងនឹងអំពុករលួយ
ដោយដាក់ចេញនូវវិធានការដាក់ស្តែងដែលអាចលុបបំបាត់ឫសគល់នៃអំពើពុករលួយ
។ យុទ្ធសាស្ត្រនេះត្រូវដាក់ឲ្យអនុវត្តន៍ដោយមានទាំងមធ្យោបាយ
និងធនធានគ្រប់គ្រាន់ដើម្បីទប់ស្កាត់
និងបង្ក្រាបជាអតិបរមាដល់អ្នកប្រព្រឹត្តិអំពើពុករលួយពីព្រោះប្រសិនបើមានតែច្បាប់
បទបញ្ញត្តិ និងក្រមសីលធម៌មួយមុខ គឺមិនសំរេចជោគជ័យបានទេ ។ ក្នុងករណីនេះចាំបាច់ត្រូវមានយន្តការដើម្បីពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពថែមទៀត
។
ដើម្បីសំរេចបានគោលដៅនេះ
ច្បាប់ប្រឆាំងអំពើពុករលួយដែលត្រូវបានអនុម័តដោយរដ្ឋសភានិង ព្រឹទ្ធសភា
ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា នៅក្នុងខែមេសា ឆ្នាំ ២០១០
និងបង្កើតស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យមួយ
ដោយក្នុងនោះក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានភារកិច្ច
កសាងយុទ្ធសាស្ត្រ និងនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ,
ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយ,
ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ,
ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍ ឬបំភ្លឺ,
ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្ត្រី។
ពោលគឺស្ថាប័នកំពូលនេះ
មានតួនាទីពិគ្រោះយោបល់និងផ្តល់អនុសាសន៍លើការងារប្រយុទ្ធ
ប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយហ្នឹង
ជាស្ថាប័នឯករាជ្យ និងមានសមាសភាព១១រូបដែលត្រូវជ្រើសតាំងពីស្ថាប័នជាតិកំពូលៗ
រួមទាំងឥស្សរជនដែលតែងតាំងដោយព្រះមហាក្សត្រ។
សន្និដ្ឋានៈ
ភាពគ្មានការងារធ្វើ គីជាបញ្ហាដ៏ស្មុគស្មាញមួយចំពោះសង្គម និង
ប្រទេសជាតិ។ ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ មូលហេតុចំបង នៃភាពគ្មានការងារធ្វើនៅក្នុងប្រទេសកម្ពុជា
មានកត្តាចំណេះដឹង របស់ប្រជាជន និង កត្តាសង្គមចូលរួមផងដែរ ដែលកត្តាទាំងនេះ បង្កឲ្យមានផលប៉ះពាល់
យ៉ាងធ្ងន់ធ្ងរចំពោះ សេដ្ឋកិច្ចជាតិ ប្រជាជន និងសង្គមជាតិ ។ រាជរដ្ឋាភិបាល
ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋក៏បានខ្នះខ្នែង
និងព្យាយាមយ៉ាងខ្លាំងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិដែលទើបងើបផុតពីសង្រ្គាមរ៉ាំរៃជាច្រើនទស្សវត្តន៍
តាមរយៈការធ្វើនយោបាយក្នុងស្រុក និងនយោបាយអន្តរជាតិផងដែរ ។
អនុសាសន៍ៈ
ដើម្បីជាដំណោះស្រាយដ៏ល្អចំពោះបញ្ហានេះ ប្រជាជន និង រាជរដ្ឋាភិបាលគប្បីមានចំនែកចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា
ដើម្បីប្រយោជន៍ជាតិ និងដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ។
rËËËs