Like WITH ME

Apr 21, 2011

យោង​តាម​ការ​ធ្វើ​សន្និសិទ្ធិ​ការ​សែត​របស់​កម្ពុជាបាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះទង្កិច​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ទាហ៊ាន​កម្ពុជា​ស្លាប់​ ៦​ នាក់​ ។ រៀង​រាល់​ការ​ទង្កិចគ្នា​ម្តង​ៗ​ មិន​ថា​កម្ពុជា​ ឬសៀម​នោះ​ទេ​ គឺ​មាន​ការ​ធ្វើ​អត្ថធិប្បាយ​ចោទ​ប្រកាន់​គ្នា​រៀង​ៗ​ខ្លួន​ថា​ ខ្លួន​ជា​អ្នក​រង​ការ​វាយ​ប្រហារ​មុន​ ។ ចំពោះ​ខ្លួន​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​មួយ​រូប ហើយ​ក៏​ជា​មនុស្ស​ម្នាក់​នៅ​រស់​នៅ​លើ​ពីភព​លោក​នេះ​ផង​ដែរ​ខ្ញុំ​ពិត​ជា​មាន​កា​រសោក​ស្តាយ​ខ្លាំង​ណាស់​ចំពោះ​ការ​បាត់​បង់​អាយុជីវិត​របស់​ភាគីទាំងសងខាង​នេះ​ ។
សំនួរ​ត្រូវ​បាន​គេ​ចោទ​សួរ​ឡើង​ថា​តើ​នរណា​ជា​អ្នក​បាញ់​មុន​ ?
បើយោង​តាម​ការ​បក​ស្រាយ​របស់​អ្នក​វិភាគ​នយោបាយ​កម្ពុជា​សៀម​ជា​ច្រើន​អ្នក​បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​សង្រ្គាម​ជា​ថ្មី​ម្តង​ទៀតនេះ​ក៏​ព្រោះ​តែ​​បញ្ហា​នយោបាយ​របស់​សៀម​នាពេល​បច្ចុប្បន្ន​នេះកាន់​តែ​វឹកវរ​ទៅ​ហើយ​ ។ មាន​ពាក្យ​ចរចាមរ៉ាម​ខ្លះ​បាន​និយាយ​ថា​នឹង​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារនយោបាយ​ម្តងទៀត​នៅ​ក្នុង​ប្រទេសសៀម ចំពោះ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ​ប្រសិន​បើ​មាន​គឺ​ជា​ខក​ចិត្ត​របស់​ពួក​អាវ​ក្រ​ហម​ខ្លាំ​ណាស់​ ព្រោះ​ពួក​អាវ​ក្រ​ហម​គេ​មាន​សង្ឃឹម​ខ្លាំង​ណាស់​ចំពោះ​ការ​រំលាយ​សភា ដែល​នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​សកល​នាពេល​ថ្មី​នេះ​ ។ ពួក​គេ​សង្ឃឹម​ថា​ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ជ័យ​ជំនះ​ ដែល​ជ័យ​ជំនះនេះ​នឹង​ធ្វើ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ជា​ថ្មី​ម្តង​ទៀត​នៅ​ស្រុក​សៀម​ ។ ភាព​វឹកវរនេះ​ហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ធ្វើ​សង្គ្រាម​ជា​ថ្មី​ម្តង​ទៀត​មក​លើ​ទឹកដី​របស់​កម្ពុជា​ ចំពោះ​សៀម​នេះ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បង្វែរចំណាប់​អារម្មណ៍​​របស់​ប្រជាជន​សៀម​ទាំង​មូល​ទៅលើ​ពាក្យ​ចចាមរ៉ាម​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ ឲ្យងាក​មក​គិត​ពី​បង្ហាព្រំ​ដែន​វិញ​ ....

Comment about my Post

 
Copyright (c) 2010 WITH ME. Design by Wordpress Themes.

Themes Lovers, Download Blogger Templates And Blogger Templates.