Like WITH ME

Jan 30, 2012

រៀបរៀងដោយ ក.សៀង​ ផល្លែន និងលោក ងួន មង្គល
សេចក្តីផ្តើម
យោង​តាម​ប្រវត្តិសាស្រ្ត​ ប្រទេស​កម្ពុជា​រដ្ឋ​ចំណាស់​មួយ​ក្នុង​ចំណោម​រដ្ឋ​ទាំង​ឡាយ​ក្នុង​ភូមិ​ភាគ​​ អាស៊ី​អាគ្នេយ៍​ ហើយ​​ក៏​​​ជា​​ប្រទេស​ដែល​មាន​ប្រវត្តិ​ជា​អាណាចក្រ​ថ្គុំ​ថ្កើន​ រុង​រឿង​​និង​មាន​អរិយធម៌​ដ៏​ខ្ពង់​ខ្ពស់​ទៀត​ផង ។
យោង​តាម​ភូមិ​សាស្រ្ត​ក្នុង​តំបន់ ប្រទេស​កម្ពុជា ជា​ប្រទេស​​​ដែល​មាន​​ធន​ធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ដូច​​​ជាៈ រ៉ែធ្យូងថ្ម,​សំនរ​​ប៉ាហាំង, រ៉ែ​​ដែក, រ៉ែ​ត្បូង, ព្រៃ​ឈើ...។ល។ ក្រៅ​ពី​​នេះ ប្រទេស​កម្ពុជា ថែម​ទាំង​មាន​ធន​ធាន​សម្បត្តិ​វប្បធម៌​ និង​កេរ្ត៍​តំណែល​​ប្រវត្តិ​​សាស្រ្ត​​ជា​​ច្រើន​សន្ធឹក​សន្ធាប់​ ​ដែល​​បាន​បន្សល់​ទុក​ដោយ​បុព្វ​បុរស​ខ្មែរ​តាំង​​​​​​​​​​​​​ពី​​​​សម័យ​​បុព្វ​កាល​ម្ល៉េះ ​ប្រាសាទ​​ដ៏​ធំ​​ស្គឹម​​​ស្គៃ​​នា​​នា​​​​​មាន​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ ដែល​ជួយ​ទាក់់​ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​មក​ទស្សនា​ ហើយ​ត្រូវ​បាន​​រាជ​​​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ ជា​វិស័យ​ឧស្សា​ហ​​​កម្ម​​គ្មាន​ផ្សែង​ដែល​អាច​រក​ចំណូល​ចូល ​រដ្ឋ​បាន​ច្រើន​ក្នុង​លំដាប់​លេខ​២​​បន្ទាប់​ពី​​ព្រៃ​​ឈើ ​(ឆ្នាំ​២០០៩ ផល​ទុន​ពី​សកម្ម​ភាព​ទេសចរណ៍ ១៥០.០៧០.៩ លាន​រៀល)[1] ។ ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ស្ថិត​​នៅ​​ក្នុង​​តំបន់​​ក្តៅ​ហើយ​​សើម​​ ដែល​អំណាយ​ផល​ក្នុង​វិស័យ​កសិកម្ម​ ជា​មួយ​នឹង​ប្រជា​ពល​រដ្ឋ​​១៤​លាន​នាក់ ​និង​ផ្ទៃ​ដី​សម្រាប់​វិស័យ​​កសិកម្ម​​​​​ចំនួន​៦.៥លាន ហិចតា​នៃ​ផ្ទៃ​ដី​ទាំង​អស់​ទូ​ទាំង​ប្រទេស គម្បី​ប្រជាពលរដ្ឋ​ទាំង​អស់​អាច​រស់​នៅ​ក្នុង​ស្ថាន​ភាព​សង្គម​មួយ ដែល​ស្មើរ​ ឬ​ប្រហាក់​ប្រហែល​និង​កម្រិត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​ជិត​​ខាង​ ប៉ុន្តែ​ធាតុ​ពិត​វា​មិន​អាច​ទៅ​រួច ។
ជាមួយគ្នានេះដែរ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋទូទាំងប្រទេស រាជរដ្ឋាភិបាល កម្ពុជា​មិនអាចអោបដៃស្ងៀម​ឈរ​មើលនោះទេ ។ ទោះបីតិចក្តី ច្រើនក្តី ក៏បានចេញ​ជាលទ្ធ​ផល​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​ជាតិ ក៏ដូចជា​ប្រជាជាតិ​​ទាំងមូល​ផងដែរ ។ រាចរដ្ឋាភិបាលកម្ពុជា បានចូល​រួមកិច្ច​អភិវឌ្ឍន៍ប្រទេស យ៉ាង​សកម្ម​ដែល រួមមាន កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព៍ន្ធ ជា​ពិសេសរាចរដ្ឋាភិបាលមានភាព​ខ្នះខ្នែង និងស្វាត់ស្វែងក្នុងការទាក់ទាញវិនិយោគគិនពីក្រៅ​ប្រទេស​យ៉ាង​ខ្លាំង គឺក្នុងគោលដៅដើម្បីកាត់បន្ថយ​ភាពគ្មាន​ការងារ​ធ្វើ ទោះបីជានយោបាយបរទេសមួយចំនួន បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង់ខាតនូវ​ប្រាក់​ចំណូល​​ពន្ធនាំចូលយ៉ាងច្រើនក្នុង​មួយឆ្នាំៗ​ក៏​ដោយ ។
ទាំងនេះ ជាហេតុនាំឲ្យក្រុមយើងខ្ញុំសម្រេចជ្រើសរើសយក​ប្រធានបទ “ភាពគ្មានការងារ​ធ្វើនៅកម្ពុជា និង​​ការ​ជួយពីរដ្ឋ” ក្នុងគោលដៅ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់​អំពីមូលហេតុនៃភាព​គ្មានការងារធ្វើនៅ​ប្រទេស​​កម្ពុជា និងធ្វើការស្រាវជ្រាវឲ្យកាន់តែពិស្តារបន្ថែមទៀត អំពីទិន្នផលនៃ​កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែល​ឈរ​លើគោនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែបង្ហាញអំពី​ការព្រួយបារម្ភ និងការយកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋពីសំនាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។



ជំពូក ១
ភាព​គ្មាន​ការ​ងារ​ធ្វើ​នៅ​ប្រ​ទេស​កម្ពុជា​

ផ្នែក ១៖ មូលហេតុរួមនៃភាពគ្មានការងារធ្វើនៅកម្ពុជា
កថាខ៍ណ្ឌ១​   កត្តាចំណេះ​ដឹង​
ដោយ​សារប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​នូវ​សង្គ្រាម​ស៊ីវិលអស់​ជាង​ ៣ ទស្សវត្ត​កន្លង​មក​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​​​រដ្ឋ​ ដែល​ជា​ធន​ធាន​មនុស្ស​មាន​ចំនេះ​ដឹង​ខ្ពស់​មួយ​ភាគ​ធំ​ត្រូវ​បាត់​បង់​ជីវិត​ ជា​ពិសេស​នៅ​ក្នុង​របប​កម្ពុជា​​​ប្រជា​ធិប​តេយ្យ​ដោយ​បាន​បន្សល់​ទុក​នូវ​ប្រជា​ពល​រដ្ឋ​ដែល​គ្មាន​ចំនេះ​ដឹង​ជា​ច្រើន​ ជា​ពិសេស​ការ​ធ្វើ​កសិ​កម្ម​​​​​ពឹង​ផ្អែក​​ទៅ​លើ​ធម្ម​ជាតិ​ ហើយ​បែប​ផែន​នៃ​ការ​ដាំ​ដុះ​របស់​ប្រជា​កសិករ​នៅតាម​ជន​បទ​នានា​ពេល​បច្ចុប្បន្ន​​ស្ថិត​​​នៅ​ផ្ទុយ​​​​​ពី​កសិកម្ម​​ប្រទេស​​ជិត​ខាង ​ពួក​គេ​មាន​ការ​បណ្តុះ​បណ្តាល​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ប្រសិទ្ធិ​ភាព​​ដូច​ជា​ការ​​ដាំ​ដំណាំ​ ការ​ប្រើប្រាស់​ ជីគីមី​ ថ្នាំ​សំលាប់​សត្វ​ល្អិត​ ការ​ថែ​ទាំ​ ដែល​ធ្វើ​​ឲ្យ​​ទិន្នផល​របស់​ពួក​គេ​ទទួល​​បាន​មាន​កម្រិត​ខ្ពស់​ ។ ហេតុ​ដូច​នេះ​ទើប​ធ្វើ​ឲ្យ​ផលិត​ផល​ដែល​ពួក​គាត់​ផលិត​បាន ​មិន​អាច​ប្រកួត​ប្រជែង​​ជា​មួយ​ផលិត​ផល​របស់​​ប្រទេស​ជិត​ខាង​បាន ។

កថាខ័ណ្ឌ២ កត្តាសង្គម​
២.១. កង្វះខាតប្រព័ន្ធធារាសាស្ត្រ
កង្វះ​ខាត​នៃប្រព័ន្ធធារាសាស្ត្រគឺ​ជាបញ្ហាចំបង​នៅក្នុងប្រទេសកម្ពុជា​ព្រោះប្រទេសយើងត្រូវការ​ប្រព័ន្ធ​​​​​​ធា​រា​​​​​សាស្ត្រ​​យ៉ាងសំខាន់​ដើម្បី​ទ្រទ្រង់វិស័យកសិកម្ម ។ ជា​ពិសេស​ដោយ​សារ​រដ្ឋា​ភិបាល​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់​​គ្រាន់​​​ដើម្បី​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​ច្រើន​ ដើម្បីបំពេញ​តម្រូវ​ការ​របស់​ប្រជា​ជន​រស់​នៅ​តាម​ជន​បទ​ដាច់​​​​​ស្រយាល​ដែល​ត្រូវ​ការ​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​ចាំ​បាច់​ក្នុង​ការ​បង្កើត​ទិន្នផល​របស់​ពួក​គេ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រាក់​​​​ចំណូល​របស់​ពួក​​គេ​ព្រម​ទាំង​ការ​ងារ​ផង​ដែរ​ ។ ដោយ​ឡែក​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​​ ៣ ប្រភេទ​គឺៈ
·      ប្រព័ន្ធធារាសាស្ត្រខ្នាតធំ: គឹមានតែរដ្ឋាភិបាលប៉ុណ្ណោះ​ដែល​ជាអ្នក​ចេញមុខ​ដោះស្រាយ​ ប៉ុន្តែ​ក្នុង​ករណី​​​នេះ​យើងឃើញថាប្រព័ន្ធធារាសាស្ត្រប្រភេទ​នេះមិនទាន់មាននៅឡើយទេនៅក្នុងប្រទេសកម្ពុជា ។
·      ប្រព័នុ្ធធារាសាស្ត្រប្រភេទ​មធ្យម: គឺជាប្រព័ន្ធធារាសាស្ត្រមួយ ដែលអាចបង្កើតឡើង​បានតាមរយៈ​ការ​​ជួយ​​ជ្រោមជ្រែង​ របស់រាជរដ្ឋាភិបាលជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល ។ ហើយ​យើងឃើញថា​បច្ចុប្ប​ន្ន​នេះ​​នៅ​ប្រទេសកម្ពុជាមិនទាន់មាន ច្រើននៅឡើយទេ ។
·      ប្រព័ន្ធធារាសាស្ត្រខ្នាតតូច: គឺជាប្រព័ន្ធមួយ ដែលអាចបង្កើតឡើងបានដោយមិនចាំបាច់​មានការ​ជួយ​​​ជ្រោម​​​​​ជ្រែង​ពី​រាជដ្ឋាភិបាលទេ យើង​អាច​បង្កើតវាតាមរយៈការរួបរួមសាមគ្គីគ្នារបស់ប្រជាជន ដែល​រស់​នៅ​ក្នុង​ភូមិ, ស្រុក​ក្នុង​ ក្នុងការអភិវឌ្ឍន៍តំបន់របស់ខ្លួន​ឲ្យមានការរីកចម្រើន ឬអាចមានការគាំ​ទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋា​​ភិ​បាល​​មួយ​​ចំនួន​​ផងដែរ ។ ហើយ​ប្រព័ន្ធធារាសាស្ត្រ​ប្រភេទ​នេះ មាន​ច្រើននៅកម្ពុជា ។
 ទាំង​អស់​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ​ប្រទេស​កម្ពុជា​កំពុង​តែ​កង្វះ​ខា​ត​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​សំខាន់​ៗ ​ជា​ច្រើន ជា​​​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល់​ដែល​បង្ក​លក្ខណៈ​ពិបាកដដល់​ប្រជា​កសិករ​ក្នុង​ការ​បង្ក​បង្កើន​ផល​ និង​ឱកាស​ការ​​ងារ​សម្រាប់​ពួក​គេ ។

២.២. កង្វះខាតប្រព័ន្ធគមនាគមន៍
ប្រព័ន្ធ​គមនាគមន៍ ក៏ជា​កត្តាសំខាន់​ដែរ​សម្រាប់​ទ្រទ្រង់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ដំណើរការ​ទៅ​មុខ ។
ប្រព័ន្ធ​គមនាគមន៍​នេះ​ គឺ​ជា​ការ​ងារ​បន្ទាន់​សំរាប់​ជា​គ្រឹះ​ក្នុង​ការ​បង្កើន​សមត្ថ​ភាព​ផលិត​កម្ម ការ​ពង្រឹង​ទី​ផ្សារ​ និង​​បង្កើត​សកម្ម​ភាព​សេដ្ឋកិច្ច សំរាប់​អភិវឌ្ឍន៍​ជន​បទ​ ។
ដោយសារ​តែ​កង្វះ​ខាត​នូវ​ប្រព័ន្ធ​គមនាគមន៍​នេះ​ហើ់យ​ ទើប​ធ្វើ​ឲ្យ​ ប្រជា​កសិករ​មិន​មាន​ទឹក​ចិត្តក្នុង​ការ​បង្កើន​​​នូវ​​ផល​ដំណាំ​របស់​គាត់​ ព្រោះ​ថា​កសិផល​ដែល​គាត់​ផលិត​បាន​ត្រូវ​ទុក​ចោល ឬ​លក់​នូវ​ក្នុង​តំលៃ​ទាប ពិបាក​​ក្នុង​ការ​ដឹក​ជញ្ជូន​មក​កាន់​ទី​ផ្សារ​ចំនែក​ឯ​ថ្លៃ​ដឹក​ជញ្ជូនន​ទៀត​សោត​ក៏​មាន​តម្លៃ​ថ្លៃ​ ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ទទួល​​បាន​ពី​កសិផល ​គឺ​មាន​ចំនួន​តិច​តួច ។ ​នេះ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ជា​ច្រើន​មិន​មាន​ការ​ងារ​ធ្វើ ។

       ២.៣.​ កង្វះខាតប្រព័ន្ធបច្ចេកទេស
ប្រ​ជា​កសិករ​កម្ពុជា​នៅ​ប្រើ​ប្រាស់​ឧបករណ៍​ប្រពៃ​ណី​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​នៅ​ឡើយ​ ទើប​ធ្វើ​ឲ្យ​ទិន្ន​​ផល​​​​ដែល​ផលិត​បាន​មាន​កម្រិត​ទាប បើ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ជិត​ខាង​ដែល​បាន​ប្រើ​ប្រាស់​នូវ​បច្ចេក​វិទ្យា​​​​ទំនើប​ ដូច​ជា​គោយន្ត​ ម៉ាស៊ីន​បោលកស្រូវ​ម៉ាស៊ីន​បូម​ទឹក​ រួម​ទាំង​ការ​ដាំ​ដុះ​ ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី ថ្នាំ​សំលាប់​​សត្វ​ល្អិត​ និង​ការ​ថែ​ទាំ​ដែល​សុទ្ធ​សឹង​តែ​ជា​ឧបករណ៍ និង​បច្ចេកវិទ្យា​ដ៏មាន​សារៈ​សំខាន់​នៅ​ក្នុង​វិស័យ​កសិកម្ម​ ។
ទាំង​អស់​នេះ​ ជាមូល​ហេតុ​​ធ្វើ​ឲ្យ​ប្រជា​កសិករ​បាត់​បង់​នូវ​ចំណូល​ពី​កសិផល​របស់​ខ្លួន​ដោយ​ការ​វាយ​​​លុក​​ពី​ផលិត​ផលបរទេស​ដែល​មាន​តម្លៃ​ថោក​ជាង​នៅ​ក្នុង​ទី​ផ្សា​រ ។
         ២.៤. កត្តា​សេដ្ឋកិច្ច​ និង​វិនិយោគ​
ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់​ហើយ​ថា នា​ពេល​ថ្មី​ៗនេះ​ឱកាស​ការ​ងារ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​នូវ​អ្នក​វិនិយោគ​ទុនទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​​ពិភព​លោក​នា​ឆ្នាំ​ ២០០៨ កន្លង​ទៅ​នេះ។ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​នៅ​ដើម​ឆ្នាំ ​២០០៥ ប្រទេស​កម្ពុជា​ត្រូវ​ផុត​កំណត់​កូតា​អាមេរិក​​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រោង​ចក្រ​មួយ​ចំនួន​ត្រូវ​បិទ​ទ្វារ​ធ្វើឲ្យពលករ​យ៉ាង​ច្រើ​នរត្រូវ​បាត់​បង់​​ការ​ងារ​ធ្វើ ។
សរុប​មក​ ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០០៨​ និង​ការ​ធ្លាក់​ចុះ​យ៉ាង​ង​នូវ​អ្នក​វិនិយោគ​ទុន​នេះ​ហើយ​ទើប​បង្ក​ឲ្យ​ប្រជា​ជន​ដែល​រស់​នៅ​តាម​ជន​បទ​ត្រូវ​បាត់​បង់​ការ​ងារ​ធ្វើ​ជា​ពិសេស​រោង​ចក្រ​កាត់​ដេរនេះ​ឯង​។
    ​​​ ខាងក្រោមនេះ ជាតារាងស្ទាបស្ទង់ទិន្ន័យនៃភាពគ្មានការងារធ្វើក្នុងប្រទេសកម្ពុជា ក្នុង​រយៈ​ពេល៨ឆ្នាំ​ចុងក្រោយៈ
Unemployment rate: 3.5% (2007 est.),​ 2.5% (2000 est.)
Year
Unemployment rate
Rank
Percent Change
Date of Information
2003
2.80 %
172

1999 est.
2004
2.50 %
173
-10.71 %
2000 est.
2005
2.50 %
19
0.00 %
2000 est.
2006
2.50 %
23
0.00 %
2000 est.
2007
2.50 %
25
0.00 %
2000 est.
2008
2.50 %
28
0.00 %
2000 est.
2009
3.50 %
39
40.00 %
2007 est.
2010
3.50 %
30
0.00 %
2007 est.

ផ្នែកទី២​៖      ផលប៉ះពាល់នៃភាពគ្មានការងារធ្វើនៅកម្ពុជា
កថាខ័ណ្ឌ១ ផលប៉ះពាល់ចំពោះសេដ្ឋកិច្ច
         ក. ប្រជាជន​
ប្រជាជន​ គឺ​ជា​អ្នក​រង​នូវ​ផលប៉ះ​ពាល់​មុន​គេបង្អស់​ចំពោះ​បញ្ហានិកម្មភាព ។​ តួយ៉ាង​យើងសង្កេត​មើល​ទៅ​លើ​​កម្រិតជីវិតរបស់ប្រជាជន​នូវពេលបាត់​បង់​ការងារធ្វើ តើការរស់​នៅរបស់គាត់​មាន​លក្ខណៈ​យ៉ាង​​​ដូច​ម្តេច ។ ក្នុង​ជីវ​ភាព​រ​ស់នៅប្រចាំថ្ងៃ​ប្រជាជនធ្វើសេដ្ឋកិច្ចរៀងរាល់ថ្ងៃ​ប្រជាជនមានប្រាក់គ្រប់គ្រាន់​ ដើម្បី​​បំពេញ​នូវ​តម្រូវ​ការ​របស់​​​ពួកគាត់​ ទាំងសំលៀកបំពាក់​, ចំណីអាហារ និងសំភារៈប្រើប្រាស់​ទំនើបៗ -ល- ។ ដូច្នេះ​គេ​សួរថា​តើពួក​គាត់​មាន​ប្រាក់​ពីណាមក? ចម្លើយដ៏សមរម្យ​គឺពួក​គេ​មានការងារធ្វើ ។ ផ្ទុយ​មក​វិញ បើប្រជាជន​ទាំង​​នោះ​ក្លាយ​ទៅ​ជា​និកម្មជន ឬជាជនដែល​គ្មានការងារ​ធ្វើតើ​ពួក​គាត់អាច​មាន​អំណាច​នៃ​ការ​​ទិញដូចមុន រឺទេ? នៅ​​ពេល​ដែលប្រជាជន​គ្មាន​ការងារធ្វើ ពួកគេ​បាត់បង់​នូវ​ចំណូល​សំខាន់មួយ​ដែល​ជួយ​ទ្រទ្រង់ជីវភាពរបស់​ពួក​គេ​ ។
ម្យ៉ាងទៀត គ្រួសារដែលមានអ្នកគ្មានការងារធ្វើ​ច្រើនក្នុងបន្ទុកពិតជាមិនអាចមានលទ្ធភាពក្នុង​ការ​បញ្ជូន​​​​កូន​​​​ទៅ​ឲ្យចូលសាលារៀនឡើយ ព្រោះការសិក្សាត្រូវចំណាយច្រើនមានឧបករណ៍​សិក្សាសំលៀក​បំពាក់ មធ្យោ​បាយ​ធ្វើដំណើរ រួមទាំងការចំណាយផ្សេងៗ កុមារជាច្រើនត្រូវបង្ខំចិត្តឲ្យឈប់រៀន​ដើម្បីជួយ​ធ្វើ​​ការ​ងារ​​ផ្ទះ​​ជំនួស​​វិញ ។ ក្នុងករណី ប្រសិនបើឪពុកជា​អ្នករ៉ាប់រងចិញ្ជឹមគ្រួសារវិញ​ឧបមាថាគាត់បាត់បង់​ការ​ងារ​ធ្វើ​ គ្រួសារ​​នោះ​នឹង​រស់នៅ​យ៉ាង​លំបាក​រួម​ទាំង​បញ្ហា​ផ្លូវចិត្ត​ដែល​អាចបង្កឲ្យមាន​អំពើហិង្សាក្នុង​គ្រួសារ​​​ផង​ក៏​មាន​ព្រោះ​តែ​សំពាធ​​នៃ​អារម្មណ៍ ។

ខ. ជាតិ
ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​ការ​ងារ​ជាច្រើន​ប្រភេទ​ ប្រទេសនោះ​ពិត​ជាមាន​សេដ្ឋកិច្ច​រីកចំរើន​ ដូច​​​ជា​សហរដ្ឋ​អា​មេរិក​ជា​ដើម​ មាន​ន័យ​ថា​គេ​មាន​ទី​ផ្សារ​ការ​ងារ​ធំ រដ្ឋ​ទទួល​បាន​នូវ​លាភ​ពី​ភាព​សំបូរ​ការ​ងារ​ក្នុង​ស្រុក​​ខ្លួន ។ ភាព​មាន​ការ​ងារនេះ​មិន​ត្រឹម​តែ​ជា​ប្រយោជន៍​ឲ្យ​បុគ្គល​ដែល​ជា​រាស្ត្រ​នោះ​ទេ​តែ​វាបាន​ធ្វើ​ឲ្យ​​ចំណូល​រដ្ឋ​​​​កើន​​​​​​​​ឡើង​ផង​ដែរ ។ ផ្ទុយ​ពី​នេះ​គេ​ឃើញ​ថា​ប្រទេស​មួយ​ពិ​បាក​នឹង​មាន​សេដ្ឋកិច្ច​លូត​លាស់​ណាស់​​បើ​សូម្បី​តែ​​ក្នុង​ស្រុក​ក៏​គ្មាន​ការ​ងារ​គ្រប់​គ្រាន់​ឲ្យ​ធ្វើ​ដែរ ។ ជីវភាពប្រជា​រាស្ត្រ​លំបាក​ព្រោះ​គ្មាន​លទ្ធភាព​បង់​ពន្ធ​ឲ្យ​រដ្ឋ​ ។ ការងារ​​​​មិន​គ្រប់​គ្រាន់​មាន​​​ន័យថា ​ប្រទេស​ខ្លះ​អ្នក​វិនិយោគ​ទុន​ដែល​ជា​អ្នក​ជួយ​ជំ​រុញ​សេដ្ឋកិច្ច​​​​របស់​រដ្ឋ​ផង​ដែរ ព្រោះ​​​​រាល់​​ពេល​អ្នក​វិនិ​យោគ​​​ចូល​​មក​ប្រទេស​យើង ​ពួក​គេ​តែង​នាំ​យក​មក​នូវ​ប្រាក់​​កាស​ជា​ច្រើន​មក​ជា​មួយ​ផង​បន្ថែម​​​​​​ពី​នេះ ​រដ្ឋ​អាច​មាន​ប្រាក់​​គ្រប់​គ្រាន់​ក្នុង​ការបង្កើត​នូវ​វិស័យ​ចំបង​ដែរ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​អភិវឌ្ឍន៍​ ។ គ្មាន​​​អ្នក​​វិនិយោគ​ក្នុង​ស្រុក​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍន៍​យឺត​យ៉ាវ ។

កថាខ័ណ្ឌ២ ផលប៉ះពាល់ចំពោះសង្គម​ជាតិ​
ក្នុងប្រទេស​បញ្ហា​សង្គម​កិច្ច​ គឹ​មាន​សារៈ​សំខាន់​បំផុត​ ។​ គ្មាន​ស្ថេរភាព​សង្គម​ គ្មាន​ការ​រីក​ចំរើន​ គ្មាន​ការ​ងារ​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ស្ថេរភាព​សង្គម​ សណ្តាប់​ធ្នាប់​សង្គម ការ​កើន​ឡើង​នូវ​បទ​ល្មើស​ និង​អំពើ​ល្មើស​ ចំណាក​ស្រុក​ជា​ដើម ។ ឧទាហរណ៍: ប្រជា​ជន​ធ្វើ​ចំណាក​ស្រុក​ច្រើន​ដើម្បី​ទៅនរក​ការ​​ងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង​ ពួកគេ​ជួប​នឹង​ហានិភ័យ​ខ្ពស់​មាន​ការ​កេង​ប្រវ័ញ្ញពី​មេការ​ ការ​លក់​ពី​សំណាក់​​មេ​ខ្យល់ រំលោភ​ ជាប់​គុក​ -ល- ។ ម្យ៉ាង​ទៀត​ធ្វើ​ឲ្យ​ប្រទេស​បាត់​បត់​នូវ​កំលាំង​ពល​កម្ម ។ អត្រា​មរណៈ​កើន​ឡើង​ព្រោះ​គ្មាន​ប្រាក់​ទិញ​អា​ហារ​ ការ​ព្យាបាល​ជំងឺ ។
ប្រទេស​សំបូរ​ទៅ​ដោយ​អ្នក​សុំ​ទាន​តាម​ចិញ្ចើម​ផ្លូវ​ កន្លែង​កំសាន្ត​ សួន​ច្បារ​សាធារណៈ សោភ័ណ្ឌ​ភាព​ក្នុង​ប្រទេស​ធ្លាក់​ចុះ​ បាត់​បង់​ភ្ញៀវ​ទេសចរណ៍ ជាកត្តា​ធ្វើឲ្យ​រដ្ឋ​បាត់​បង់​ចំណូល​មួយ​ផ្នែក​ធំ​ទៀត​ ព្រោះ​វិស័យ​ទេសចរណ៍​​រួម​ចំណែក​យ៉ាង​ខ្លាំង​ជួយ​ដល់​សេដ្ឋកិច្ច​ផង​ដែរ ។  ម្យ៉ាង​វិញ​ទៀត​ ដូច​ដែរ​យើង​ដឹង​ហើយ​​ថា​នៅ​ពេល​​​ជួប​វិបត្តិ​គ្មាន​កា​រ​ងារ​ធ្វើ​អំពើ​ល្មើស​ជា​ច្រើន​បាន​កើន​ឡើង​ ឧទាហរណ៍: ចោរ​លួច​, ប្លន់​ទ្រព្យ​​សម្បត្តិ​អ្នក​ដទៃ​ អ្នក​ចាប់​ជំរិត​... ដែល​បង្ក​ឲ្យ​សង្គម​ជួប​បញ្ហា​អសន្តិ​សុខ​កើត​ឡើង ។ បញ្ហា​នេះ​ជះ​ឥទ្ធិពល​​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក​ផង​ដែរ​ ។​វិបត្តិ​នេះ​បើ​មិន​រក​ដំណោះ​ស្រាយ​ឲ្យ​ទាន់​ពេល​នោះទេ ពិត​ជា​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​សង្គម​ជាតិ​ និង​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​ទៀត​ផង ។

ផ្នែកទី៣៖ ដំណោះស្រាយចំពោះភាពគ្មានការងារធ្វើនៅកម្ពុជា
រាល់​បញ្ហា​ទាំ​ងឡាយ​តែង​តែ​មាន​ការ​ដោះស្រាយ​ មិន​ថា​ជា​បញ្ហា​ធំ​តូច​នោះ​ទេគឺ​អាស្រ័យ​ទៅ​លើ​សេច​​ក្តី​ព្យា​យាម​ និង​ភាព​អំនត់​របស់​ពល​រដ្ឋ​ និង​រដ្ឋា​ភិបាល​ប្រសិន​បើ​អ្នក​ទាំង​ពីរ​សុខ​ចិត្ត​ពុះ​ពារ​សេចក្តី​លំបាក​​គ្រប់​បែប​​​យ៉ាង​ នោះ​ស្ថាន​ភាព​សេដ្ឋកិច្ច​នឹង​មាន​ការ​រីក​ចំរើន​ ហើយ​ប្រជា​ពល​រដ្ឋ​ក៏​មាន​ការ​ងារ​ធ្វើ​ដែរ ។ តើ​រដ្ឋា​ភិបាល​ និង​ប្រជា​ជន​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន​ ក៏​ដូច​ជា​កាត់​បន្ថយ​ភាព​អត់​ការ​ងារ​ក្នុង​ជន​បទ​ និង​ទប់​ស្កាត់​លំហូរប្រជា​ជន​មកទី​ក្រុង​ ។

កថាខ័ណ្ឌ១ ការចូលរួមដោះស្រាយចំពោះប្រជាពលរដ្ឋ
      ១.​ ចំពោះ​ប្រជា​ពល​រដ្ឋ​
កិច្ច​ការណា​ក៏​ដោយ​ឲ្យ​តែ​មាន​ការ​ព្យាយាម​ កើត​ចេញ​ពី​ក្នុង​ខ្លួន​ដោយ​ពុំ​មាន​នរណា​បង្ខំ​ទោះជា​មាន​​ការ​លំបាក​ ក៏​នៅ​តែ​អាច​ពុះ​ពារ​បាន​ដែរ ចំពោះ​បញ្ហា​ប្រជា​ពល​រដ្ឋ​សព្វ​ថ្ងៃ​ក៏​អញ្ជឹង​ដែរ ប្រជា​ពល​រដ្ឋ​ខ្មែរ​គួរ​តែ​ព្យា​យាម​​​ពុះ​ពារ​រាល់​ការ​លំបាក​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​រីក​ចម្រើន ។ ប្រសិន​បើ​មិន​អាច​ជួយ​អ្នក​ដទៃ​ទេ ត្រូវ​តែ​ជួយ​​ចំពោះ​ខ្លួន​ឯង ។

១.១. រួម​ចំណែក​ក្នុង​វិស័យ​អប់​រំ​
ប្រជាជន​ម្នាក់​ៗ​ប្រសិន​បើ​គ្មាន​ចំនេះ​គឺ​ពិបាក​ក្នុង​ស្វែង​រក​ការ​ងារ​ខ្លាំ​ងណាស់​បច្ចុប្បន្ន​នេះ មាន​ចំនេះ​វិជ្ជា​អាច​​ឲ្យ​គេ​ទទួល​ស្គាល់​ ។​ វិស័យ​អប់​រំ​គឺ​ជា​វិស័យ​មួយ​ដែល​ជួយ​ប្រទេស​រីក​ចំរើន​ ។​ នៅ​ពេល​ដែល​ប្រជា​ជន​គ្រប់​​រូប​មាន​ចំនេះ​វិជ្ជា​ខាង​វិស័យ​កសិកម្ម​ជា​កត្តាសំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍ផង​​ដែរ​ ។ ប្រជា​ពល​រដ្ឋ​គប្បី​ខិត​ខំ​រៀន​ពី​វិជ្ជា​ទាក់​ទង​នឹង​វិស័យ​កសិកម្ម​ដើម្បី​ជំរុញ​ផលិតផល​របស់​ខ្លួន​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ។
១.២. បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី (ភូមិ​មួយ​ ផលិត​ផល​មួយ)
ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ស្រុក​ស្រែ​ចំការ​ គួរ​នាំ​គ្នា​ផលិត​របស់​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន ។ ក៏​ដូច​ជា​នាំ​ចេញ​ទៅ​កាន់​បរទេស ។

rËËËs


ជំពូកទី ២
ការជួយពីរដ្ឋ

រដ្ឋាភិបាលគឺជាអ្នកកំណត់គោលនយោបាយដើម្បីដឹកនាំប្រទេសជាតិ ដោះ​ស្រាយបញ្ហាជាច្រើន ដូច​​ជា​​​បញ្ហាសេដ្ឋកិច្ច និង​ភាពអត់ការងារធ្វើជាដើម ។ ដើម្បីធ្វើសេដ្ឋកិច្ចរីកចម្រើន ក៏ដូចជាដោះ​ស្រាយបញ្ហា​ចំពោះ​មុខ​​ដែល​​​បាន​កើត​ឡើង​គួរគប្បីបង្កើនប្រសិទ្ធិភាពក្នុងការដឹកនាំឲ្យបានច្រើន។

ផ្នែកទី១៖ ការអភិវឌ្ឍន៍ធនធានមនុស្ស
ការកសាងធនធានមនុស្ស គឺជាគ្រឹះដ៏ចំបងក្នុងការការត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំង​​មូល ។ រដ្ឋាភិបាលឈរលើទស្សនៈមាគ៌ាចំបងទៅលើការអភិវឌ្ឍន៍សង្គម គឺកសាងធនធានមនុស្ស​ប្រកប​​ដោយ​​គុណ​ភាព ចំណេះវិជ្ជាខ្ពង់ខ្ពស់មានសុខភាពរឹងមាំ និងមានឥរិយាបថថ្លៃថ្នូរ ស្អាតស្អំ​មានស្មារតី​ទទួល​ខុស​ត្រូវ មាន​មនសិការ​ការងាខ្ពស់ ដើម្បីទទួលបានជោគជ័យក្នុងការងារ អាចរំដោះ​ខ្លួនចេញ​ពី​ភាព​ក្រី​ក្រអវិជ្ជា និង​ភាព​​គ្នានការងារធ្វើ ដើម្បីរួមចំនែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិខ្លួនទាំងមូល ។

កថាខ័ណ្ឌ១ វិស័យអប់រំ
ការលើកស្ទួយវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាភារកិច្ចស្នូលដើម្បីឲ្យសមស្របទៅ​និង​សកល​​ភា​វូប​នី​យកម្មផ្នែក​ចំណេះ​ដឹងទូទៅ ។ គោលដៅចំបងក្នុងវិស័យអប់រំ គឺការលើកស្ទួយសមត្ថភាព​នៃ​ធន​ធាន​​​មនុស្ស​ឲ្យ​មានមុខជំនាញ និងបច្ចេកទេសខ្ពស់ ដែលអាចឆ្លើយតបប្រកបដោយគុណភាព នៃទីផ្សារ​ស្មារតី​សហគ្រិន​ភាព​និង​គំនិតឆ្នៃប្រឌិតខ្ពស់ មានស្មារតីទទួលខុសត្រូវ មានវិស័យ សីលធម៌ និងគុណ​ធម៌​ល្អ​ប្រសើរ ។
រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់បំផុត តាមរយៈការធានាសមធម៌ក្នុងការអប់រំ​មូល​ដ្ឋាន​​​​រយៈ​ពេល ៩ ឆ្នាំ សម្រាប់កុមារគ្រប់អាយុ និងការបង្កលក្ខណៈសម្បត្តិអនុគ្រោះនាន ដើម្បីឲ្យកូន​ចៅ​ប្រជាពល​រដ្ឋ​​ក្រីក្រ​នៅ​តាម​ជន​បទ​មានលទ្ធភាពចូលសិក្សា ពិសេសគីការពង្រឹង និងពង្រីក គ្រឹះស្ថានសិក្សា ។
មានបញ្ហាជាច្រើនដែលពាក់ព័ន្ធក្នុងកម្មវិធីសិក្សា ជាពិសេសមុខវិជ្ជាមយយចំនួន ដែលទាមទារ​ឲ្យមាន​ការ​​សិក្សាទ្រឹស្តីផ្សារភ្ជាប់ទៅនិងការអនុវត្ត ដើម្បីឲ្យាការសិក្សានោះមានគុណភាព ប៉ុន្តែ​ភាពជាក់​ស្តែង​នៅ​​ប្រទេស​​​កម្ពុជា​​សាលាផាគច្រើនពិសេស ក្នុងថ្នាក់បថមសិក្សា និងមធ្យមសិក្សា ដែលជាគ្រឹះសម្រាប់​កម្រិតការ​សិក្សា​​ថ្នាក់ឧត្តម ។
១.១. បង្កើនការ​អប់​រំ
រដ្ឋ​ត្រូវ​បង្កើត​កម្ម​វិធី​ផ្សេង​ៗ​ចាត់​ចែង​ទេសចរណ៍ ​ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​យល់​ពី​គុណ​តំលៃ​នៃ​វិស័យ​ទេសចរណ៍​ និង​អត្ថប្រយោជន៍​របស់​វា និង​ជួយ​អប់​រំ​ប្រជា​ពល​រដ្ឋ​ឲ្យ​ស្រលាញ់​ធម្មជាតិ​ សម្បត្តិ​វប្បធម៌​របស់​ជាតិ និង​អភិរក្ស​ឲ្យ​បាន​គង់​វង្ស​ ព្រោះ​ថា​របស់​ទាំ​ង​នេះ​គឺ​ជួយ​បង្កើន​កម្រិត​ជីវភាព​របស់​ពល​រដ្ឋ​ តែ​ប្រសិន​បើ​ពល​រដ្ឋ​ម្នាក់​មិន​នាំ​គ្នា​ថែរក្សា​ បែរជា​នាំ​គ្នា​បំផ្លាញ​វិញនោះ ពួក​គេ​ប្រាកដ​ជា​ធ្វើ​បាប​ខ្លួនឯង​ ។ ជាក់​ស្តែង​ការ​កាប់​ព្រៃ​ឈើ​ដើម្បី​យក​ទៅ​លក់​នោះ​គឺ​ពួក​គេ​អាច​ចិញ្ចឹម​ជីវិត​បាន​តែ​មួយ គ្រា​តែ​ប៉ុណ្ណោះ​ តែ​បើ​ពួក​គេ​នាំ​គ្នា​អភិរក្ស​តំបន់​​​ព្រៃ​ ដោយ​កែ​ប្រែ​ទី​នោះ​ជា​​រមណីរដ្ឋាន​ទេសចរណ៍ ពួកគេ​នឹង​ទទួល​បាន​កម្រៃ​តាម​រយៈ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ សង់​​​​ផ្ទះ​​សម្រាប់​អ្នក​ទេសចរណ៍ស្នាក់​នៅ​ លក់​ម្ហូប​អាហារ​នៅ​ទី​នោះ ។ កិច្ច​ការ​ទាំង​នេះ​គឹ​ត្រូវ​ធានា​ឲ្យ​មាន​តម្លៃ​សម​រម្យ​ជូន​អ្នក​ទេសចរណ៍​ បើ​មិន​ដូច្នោះ​ពួក​គេ​មិន​មក​ទៀត​ឡើយ ។

កថាខ័ណ្ឌ២ កិច្ចអភិចឌ្ឍន៍វិស័យសុខាភិបាល
ការបង្កើនការប្រើប្រាស់ធនធានសាធារណៈនិងជំនួយអន្តរជាតិ ថែមទាំងបន្តលើក​ទឹកចិត្តផ្នែក​ឯកជន ដើម្បី​​បង្កើន​​ការវិនិយោគក្នុងវិស័យសុខាភិបាល គីសំដៅលើកកំពស់សុខភាពរបស់ប្រជាពល​រដ្ឋ។
អតិភាពនិងត្រូវបានបន្តផ្តល់ទៅលើការកសាងជាបន្តបន្ទាប់នូវមន្ទីពេទ្យបង្អែក និងមណ្តល​សុខភាព​នៅ​​ទូ​ទាំង​​​ប្រទេស ដែលអាចផ្គត់ផ្គងសេវាសុខាភិបាលមូលដ្ឋានប្រកចដោយប្រសិទិ្ធភាព និងនិរន្តរភាពជូន​ពល​រដ្ឋ​គ្រប់​រូប ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលក៏បាផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីបង្ការ និង​ព្យាបាល​ជំងឺ​នានា, ការគាំពារមាតា និងទារក ដើម្បីកាត់បន្ថយអត្រាមរណៈប្រមាណនៃមាតា និងទារក, ការសង្គ្រោះ​បន្ទាន់ ព្រមទាងការ​អប់រំផ្សព្វផ្សាយពត៌មានសុខភាព អនាម័យឲ្យបានទូលំទូលាយ ជាពិសេស​តំបន់​ជនបទ ។

តារាងទិន្ន័យក្នុងវិស័យសុខាភិបាលក្នុងរយៈពេល ៨ឆ្នាំកន្លងមក
អត្រាកំណើនប្រជាជនជាប្រមាណ
Birth rate: 25.73 births/1,000 population (2009 est.)
Year
Birth rate
Rank
Percent Change
Date of Information
2003
27.28
71

2003 est.
2004
27.08
68
-0.73 %
2004 est.
2005
26.93
70
-0.55 %
2005 est.
2006
26.9
69
-0.11 %
2006 est.
2007
25.53
72
-5.09 %
2007 est.
2008
25.68
70
0.59 %
2008 est.
2009
25.73
67
0.19 %
2009 est.
2010
25.73
67
0.00 %
2009 est.

អត្រាមរណៈប្រមាណ
Death rate: 8.08 deaths/1,000 population (July 2009 est.)

Year
Death rate
Rank
Percent Change
Date of Information
2003
9.26
85

2003 est.
2004
8.97
91
-3.13 %
2004 est.
2005
9.15
86
2.01 %
2005 est.
2006
9.06
88
-0.98 %
2006 est.
2007
8.24
103
-9.05 %
2007 est.
2008
8.16
107
-0.97 %
2008 est.
2009
8.08
108
-0.98 %
July 2009 est.
2010
8.08
105
0.00 %
July 2009 est.

វិស័យនេះមានសារៈសំខាន់ណាស់ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ  ព្រោះការពិនិត្យសសុខភាព និងរួម​ជា​មួយ​​សេវា​ព្យាបាលប្រកបដោយប្រសិទិ្ធភាព គីជាទិសដៅដែលប្រពលរដ្ឋចង់បាន ដោយការចំណាយតិច មិន​ខាត​ពេល​វេលា។

ចំនួនប្រជាជនសរុប (ឆ្នាំ ២០១០) 14,494,293

Year
Population
Rank
Percent Change
Date of Information
2003
13,124,764
65

July 2003 est.
2004
13,607,069
64
3.67 %
July 2005 est.
2005
13,636,398
62
0.22 %
July 2005 est.
2006
13,881,427
63
1.80 %
July 2006 est.
2007
13,995,904
63
0.82 %
July 2007 est.
2008
14,241,640
63
1.76 %
July 2008 est.
2009
14,494,293
65
1.77 %
July 2009 est.
2010
14,494,293
66
0.00 %
July 2009 est.

កថាខ័ណ្ឌ៣ សេវាកម្ម​សាធារណៈ
ជា​សេវាកម្ម​ដែល​ផ្តល់​ទៅ​ឲ្យ​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជា​ជន​បរទេស​ ហើយ​ទាក់​ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។ ការ​ផ្តល់​សេវា​នេះ​មាន​ច្រើន​ ។​ សេវា​ស្នាក់​នៅ​ត្រូវ​បាន​ផ្តល់​ដោយ​មន្ត្រី​មូល​ដ្ឋាន​ ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ការ​ស្នាក់​​នៅរបស់​ពួកគេ​ ។ មន្ត្រី​មូល​ដ្ឋាន​គួ​អនុវត្តន៍​តាម​ច្បាប់​ក្នុង​ការ​គ្រប់​គ្រង​ជន​បរទេស​ ហើយប​មិន​ត្រូវ​បង្ក​ការ​លំបាក​​​ដល់​ជន​បរទេស​នោះ​ទេ ។

ផ្នែកទី២ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

កថាខ័ណ្ឌ១ បណ្តាញផ្លូវគមនាគមន៍
ដូចយើងបានដឹងរួចមកហើយថា សង្គ្រាមរ៉ាំរ៉ៃដែលកម្ពុជាបានឆ្លងកាត់ពីអតីតកាលបានបំផ្លាញ​យ៉ាង​​ធ្ងន់​​ធ្ងរ​​នូវ​​​បប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិ ។ រាជរដ្ឋាភិបាលបានដឹងច្បាស់នៃទំហំនៃការខូចទាំងនេះ ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​​​ដល់​​​ដំនើរការអភិវឌ្ឍប៍ប្រទេស ។ ការស្តារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​​ត្រូវបានរាជ​រដ្ឋា​ភិបាល​​យក​​​ចិត្ត​ទុកដាក់ ។
បណ្តាញគមនាគមន៍ គឺជាសរសៃឈាមសម្រាប់តភ្ជាប់ទៅគ្រប់ច្រកល្ហកនៃប្រទេស ឲ្យក្លាយទៅ​ជា​​សេរី​រាង្គ​​សេដ្ឋកិច្ចមួយដែលមានសមាហរណកម្មផ្ទៃក្នុងខ្លួនឯង និងសម្រាប់គោលដៅសមាហរណកម្ម​សេដ្ឋ​កិច្ច​​ទៅ​​ក្នុងតំបន់ និងពិភពលោកផងដែរ ។ ហេដ្ឋារចនាសម្ព័ន្ធមានតួនាទីដ៏សំខាន់ជា “ក្បាលម៉ាស៊ីននៃ​កំណើន​សេដ្ឋ​កិច្ច” និង ជាមធ្យោបាយដ៏មានប្រសិទិ្ធភាពបំផុតមួយ សម្រាប់កាតបន្ថយភាពក្រីក្រ និង​ទុក្ខ​លំបាករបស់​ប្រជា​ជន​​នៅជនបទ​ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ។ នៅលើមូលដ្ឋានគ្រឹះនៃទស្សនៈ រាជ​រដ្ឋា​ភិបាល​បានបន្ត​ផ្តល់​​អាតិភាពខ្ពស់ទៅ​លើការស្តា និងការកសារប្រព័ន្ធគមនាគមន៍គ្រប់ប្រភេទ ដែលមាន​គុណ​ភាព រួមមាន ថ្នល់ ស្ពាន ផ្លូវទឹក ផ្លូវដែក កំពង់​ផែ ។ល។

កថាខ័ណ្ឌ២ ការគ្រប់គ្រងធនធានទឹក​ រ៉ែ និងថាមពល
គោលនយោបាយ ធនធានទឹក[2] គឺជាផ្នែកមួយនៃយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែល​ផ្តល់​​ជា​មូល​ដ្ឋានដល់ការការពារ ការគ្រប់គ្រង និងការប្រើប្រាស់ទឹកសាប ទឹកប្រៃ និងធនធាន​សមុទ្រឲ្យមាន​លក្ខណៈ​ចិរភាព ស្មើភាព និងដើម្បីបម្រើប្រយោជន៍សាធារណៈឲ្យមានប្រសិទិ្ធភាព។
រាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពផ្ទៃដី និងការគ្រប់គ្រងធនធានទឹក ដោយ​ផ្តោតលើ​ការ​យក​​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់​ និង​បន្ត​បង្កើត និង​​​ពង្រឹង​​គុណភាព​សហគមន៍​អ្នក​ប្រើ​ប្រាស់​ទឹក​ ។
ជា​មួយ​គ្នា​នេះ​ដែរ​ រាជ​រដ្ឋាភិបាល​បាន​បន្ត​ការ​យក​ចិត្តទុក​ដាក់​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋាចរនា​សម្ព័ន្ធ​​រូប​​វន្ត​​សំខាន់​ៗ ជា​ច្រើន​ទៀត​ដែល​រួម​មាន​ការ​បន្ត​អភិវឌ្ឍន៍វិស័យ​ថាម​ពល​ដើម្បី​ធានា​ឆ្លើយ​តប​ប្រកប​ដោយ​​​​ប្រសិទ្ធ​​​ភាពក្នុង​តំលៃ​ថោក​សមរម្យ ​ទៅ​នឹង​តំរូវ​ការ​នៃ​ការ​ប្រើ​ប្រាស់​ដែល​ចេះ​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅ​មួយ​​​ថ្ងៃ​ ។

ផ្នែកទី៣៖ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ការ​ពង្រីក​ទី​ផ្សា​
ស្ថេរភាព​សេដ្ឋកិច្ច​ និង​ស្ថេរភាព​នយោបាយ​ ជា​លក្ខខណ្ឌ​ចាំ​បាច់​សំរាប់​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅរក​ការ​រីក​ចំរើន​​យ៉ាងឆាប់​រហ័ស ​។ និន្នាការ​សាកល​ភាវូបនីយកម្ម​កំពុង​តែ​រីក​រាល​ដាល​ ចំណែក​ឯ​ការ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​មាន​កើន​ឡើង​ជា​លំ​ដាប់​ ។ បច្ចុ​ប្ប​ន្ន​ប្រទេស​កម្ពុជា​បាន​បើក​ទ្វា​រ​សេដ្ឋកិច្ច​របស់​ខ្លួន​សំរាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ជា​មួយ​ប្រទេស​នានា​ទូ​ទាំងពិ​ភព​លោក ។

កថាខ័ណ្ឌ១   ទេសចរណ៍់
នរណាក៏ដឹង​ថាវិស័យទេសចរណ៍ជាវិស័យមួយ ដែលងាយរកប្រាក់ចំណូល​ជាងវិស័យ​ណាទាំង​អស់​​ប្រសិន​​​​រាជរដ្ឋាភិបាលពង្រឹងវិស័យទេសចរណ៍ឲ្យមានលក្ខណៈកាន់តែល្អប្រសើ ដោយបង្កើន​រមណី​ដ្ឋាន​​​ទេស​ចរណ៍​​​ជាតិ ក៏ដូចជាពង្រឹងតំបន់ទេសចរណ៍ដែលមានស្រាប់​នោះ វិស័័យទេចរណ៍នឹងជួយស្តារ​សេដ្ឋ​​កិច្ច​ឲ្យរីក​ចម្រើន ព្រម​ទាំង​បង្កើន​ការងារជូនប្រជាពលរដ្ឋដែល​ពុំមានការងារធ្វើ ។ ត្រូវផ្តល់​លទ្ធភាព​ដល់​ឯកជន​បង្កើន​​រមណី​ដ្ឋាន​​​​ទេសចរណ៍​តាមរយៈ​ពង្រីកតំបន់​​​​ទេសចរណ៍នៅ​ឆ្នេរសមុទ្រ ដែលពីមុន​ពុំធ្លាប់​មាន​ជនបរទេស​ទៅ​ដល់ បង្កើត​រមណី​ដ្ឋាន​ទេសចរណ៍​តំបន់​នោះ ដែលវាអាចជួយឲ្យប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើតាមរយៈ​មធ្យោបាយ​​ដឹក​​ជញ្ជូន​អ្នក​​ទេស​ចរ​ណ៍​​​​ទៅ​កោះ​នោះ មួយវិញទៀតគឺត្រូវពង្រឹងតំបន់​ទេសចរណ៍​ដែលមានស្រាប់​ ដោយ​​​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​​ល្អៗ​​របស់​យើង​ទៅ​ជនបរទេសតាមរយៈ ប្រព័ន្ធ​អ៊ីធើណែត ព្រោះឥឡូវ​នេះជា​សម័យ​​អ៊ីធើណែត គឺទាម​ទារ​ឲ្យរដ្ឋាភិ​បាល​ត្រូវតែសំរេចប្តូរ​តាម​កាលៈ​ទេសៈ​បច្ចុប្បន្ន ។
ម្យ៉ាងវិញទៀតនរណាក៏ដឹងថាសេដ្ឋកិច្ចពិភពលោកកំពុងជួបនឹងវិបត្តិលើគ្រប់វិស័យ បញ្ហាគឺទាម​ទារ​​ឲ្យ​​រដ្ឋា​ភិ​បាល​ធ្វើការ​ប្រកួតប្រជែង​វិស័យទេសចរណ៍ជាប្រទេសផ្សេង ដើម្បីធានាដល់កំនើន​អ្នកទេស​ចរណ៍​​ចូល​មក​​ទស្ស​នា​​ក្នុងកម្ពុជា ។ ស្ថិតនៅក្នុងលក្ខខណ្ឌនេះបើកម្ពុជាអាច​ផ្តល់សេវាកម្មដល់​អ្នក​ទេស​ចរណ៍​​បានល្អ ដូច​ជា​​អ្នក​ទេស​ចរណ៍​​ដែលចូលមកកម្ពុជា គឺមិនត្រូវយកលុយពួក​គេ​ដោយ​អំពើ​ទុច្ចរិត​ឡើយ​ ។  ម្យ៉ាង​វិញ​ទៀត​មិន​ត្រូវ​​កិបគេង​លុយ​ជន​បរទេស​នៅ​ពេល​ដែល​ប្តូរប្រាក់ទេ ។
           
កថាខ័ណ្ឌ២​   ការ​ពង្រឹង​វិស័យ​ឧស្សាហកម្ម​      
វិស័យ​ឧស្សាហកម្ម​ គឺ​ជា​វិស័យ​មួយដែល​មាន​សារៈ​សំខាន់​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​កាត់​បន្ថយ​​​ភាព​គ្មាន​​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។
រាជ​រដ្ឋាភិបាល​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​យុទ្ធសាស្ត្រ​នានា ។ ក្នុង​ន័យ​​នេះ ​រាជ​រដ្ឋាភិបាល​នឹង​លើក​ទឹក​ចិត្ត​ចំពោះ​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃដែល​ផ្តល់​ឱកាស​ដល់​ការ​ប្រើ​ប្រាស់​ឧត្តម​​​​​​ភាព​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សា​ក្នុង​ដំបន់​ និង​អន្តរជាតិ​ ជាពិសេសក្នុង​ផ្នែក​ឧស្សាហ​កម្ម​​កែ​ច្នៃ​កសិផល​​ធន​ធាន​ធម្មជាតិ​ និង​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ ។
              
             ២.១. ត្រួត​ពិនិត្យ​ស្តង់​ដារ​គុណ​ភាព​ផលិត​ផល​
ផលិត​ផល​មួយ ចាំ​បាច់​ណាស់​ត្រូវ​តែ​មាន​គុណ​ភាព ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​បណ្តាល​ប្រទេស​​ក្នុង​​តំបន់​ ការ​បង្កើនគុណ​ភាព​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ចូល​រួម​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជា​ជន រួម​ព្រម​​ទាំង​ក្រុម​ហ៊ុន​ឯកជន​ក្នុង​ស្រុក រដ្ឋា​ភិបាល​គួរ​លើក​ទឹក​ចិត្តដល់​ក្រុម​ហ៊ុនឯក​ជន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជា​មួយ​បណ្តាល​ក្រុម​ហ៊ុន​បរទេស​ក្រៅ​ស្រុក​ តាមរយៈការជួយ​​ផ្តល់​ទុ​ន​ដល់ក្រុម​ហ៊ុន​ឯកជន និង​ផ្តល់​ដី​សម្បទាន ។ រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ព្រោះ​ថា​ប្រសិន​បើ​ ផលិត​ផល​របស់​ក្រុម​ហ៊ុន​ឯក​ជន​ត្រូវ​បាន​បណ្តាល​ប្រទេស​ជា​ច្រើន​គាំ​ទ្រ​នោះ​កំនើន​កម្ម​ករ​ក្នុង​ព្រះ​រាជា​​ណាច​ក្រ​កម្ពុជា​ និង​មាន​ចំនួន​កើន​ឡើង​ ។ ជាក់​ស្តែង​ដូ​ចជា​ក្រុម​ហ៊ុន​មី​យើង​ ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដែល​ទទួល​បាន​កា​រគាំ​ទ្រ​ពី សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ពី​សំណាក់​បរទេស ព្រោះ​តែ​ក្រុម​ហ៊ុន​មី​យើង​គោរព​តាម​ស្តង់​ដា​អន្តរជាតិ ។

          ២.៣. ផ្តល់​ឥណទានកម្រិត​តូច​ និង​មធ្យម
ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​រដ្ឋ​គួរ​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ ដោយ​​​ផ្តល់​ប្រាក់​កំចី​ ដល់​ប្រជា​ពល​រដ្ឋដែល​មាន​ភាព​ឧស្សារហ៍​ព្យា​យាម យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​របស់​ពួក​គេ​ ។      
       
២.៤. លើក​ទឹក​ចិត្តអ្នក​វិនិយោគ​
ដើម្បី​កាត់​បន្ថយ​ចំនួន​ប្រជា​ជនដែល​គ្មាន​ការ​ងារ​ធ្វើ​ រដ្ឋ​ចាំ​បាច់ត្រូវ​ទាក់​ទាញ​អ្នក​វិនិយោគ​ឲ្យ​មក​ធ្វើ​វិនិ​យោគ​​​កាន់​តែ​ច្រើន​ឡើង ដូច​ជា​ការ​បង្កើត​រោង​ចក្រ​ ជាពិសេសនៅ​​តាម​ទី​ជន​បទ​ និង​នៅ​តំបន់​ព្រំ​ដែន​ ព្រោះ​ប្រជា​​ពល​រដ្ឋ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន ​ដូច​ជា​ពុំ​ចាំ​បាច់​ធ្វើចំណាកស្រុកមក​ទី​ក្រុង ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​​ត្រូវ​ស្វែង​រក​លំ​នៅ​ថ្មី​ ​ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ចាយ​វាយ​លើ​​ការ​ជួល​ផ្ទះ​ ថ្លៃ​ម្ហូប​អាហារ​ -ល- ព្រោះ​ពួក​គេ​ស្នាក់​នៅ​ជា​មួយ​គ្រួសារ​របស់​ពួកគេ​ ឬម្យ៉ាងវិញ​ទៀត​តម្លៃម្ហូប​នៅ​ទី​ជន​បទ​ក៏​មាន​តម្លៃ​ថោក​ ។ ប្រជា​ពលរដ្ឋ​អា​ចស្នាក់​នៅ​ជា​មួយ​គ្រួសារ ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ប្រាក់​កាក់​ក៏​ដូច​ជាពេល​វេលា​ទៅ​លេង​គ្រួសារ​នៅ​ពេល​ឈប់​សំរាក​ ។
       
កថាខ័ណ្ឌ៣ កសិឧស្សាហកម្ម​
ដោយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ដូច្នេះ​កម្ពុជា​មិន​អាច​លោត​ផ្លោះ ទៅ​​ចាប់​យក​វិស័យ​ឧស្សាហកម្ម​ធន់​ធ្ងន់​បាន​ទេ មាន​តែ​ធ្វើ​ការ​បំរែ​បំរួល​បន្តិច​ម្តងៗ​ តាម​រយៈការ​ចាប់​យក​វិស័យ​ឧស្សា​ហកម្ម ។​ ស្ថិត​នៅ​ពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​បែប​នេះ​វិស័យ​កសិឧស្សាហកម្ម​ពិត​ជា​អាចជួយ​បង្កើន​​​សេដ្ឋ​កិច្ច​ដល់​ប្រទេស​ជាតិ​ជាក់​ជា​មិន​ខាន ព្រោះ​ថា​នៅ​ពេល​ដែលយើង​ផលិត​វាបាន​ហើយ​គឺ​មិន​​ចាំបាច់​ព្រួយ​​​​បារ​ម្ភ​ថា​គ្មាន​​ទីផ្សារ​សម្រាប់​នាំ​ចេញទៅ​បរទេស​នោះ​ទេ ផលិត​ផល​ទាំង​នោះ​ជា​ផលិត​ផល​​​ដែល​​ចាំ​បាច់​សម្រាប់​​ទី​ផ្សារ​ដូច​ជា ស្រូវ​ កៅ​ស៊ូ​... ។ ចំនែក​ផលិត​ផល​របស់​ប្រទេស​ឧស្សា​ហកម្ម​គឺ​ពួក​គេ​ច្រើន​ផ្តោត​ទៅ​លើ​ការ​ផលិត​ រថយន្ត​ របស់​ទំនើប​ ដែល​វា​មិន​ចាំ​បាច់​ សម្រាប់​ពួក​គេ​ក្នុង​ពេល​បច្ចុប្បន្ន​ ។
       
៣.១. បង្កើន​ចំនេះ​ផ្នែក​កសិកម្ម
ប្រសិន​បើ​រដ្ឋា​ភិបាល​ចែក​ដី​ជូន​ប្រជា​ពល​រដ្ឋ​ ប៉ុន្តែ​មិន​ចាត់ភ្នាក់​ងារ​ចុះ​បង្រៀន​ប្រជា​ពល​រដ្ឋ​ឲ្យ​យល់​​​ពី​វិធី​ដាំ​ដំណាំ​ ចិញ្ចឹម​ជ្រូក​ ធ្វើ​ស្រែ​ឲ្យ​ទទួល​បាន​ផល​ច្រើន​នោះ​ទេ​វា​ប្រាកដ​ជា​មាន​ការ​លំបាក​ជាក់​ពុំ​ខាន​ ។ ផ្តល់​ដី​តែម្យ៉ាង​គឺ​មិន​មាន​ន័យ​ថា​រដ្ឋ​បាន​បំពេញ​មុខ​ងារចប់​សព្វគ្រប់​នោះ​ទេ រដ្ឋ​ត្រូវ​ផ្តល់​អ្នក​បច្ចេកទេស​ដើម្បី​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ធ្វើ​កសិកម្ម​ឲ្យ​បាន​ទិន្នផល​ខ្ពស់​ ។​ ម្យ៉ាង​ទៀត​រដ្ឋ​ត្រូវ​ជួយ​ស្វែង​រក​ទី​ផ្សារ​ជូន​ប្រជា​ពល​រដ្ឋ ​​និង​ធានា​នូវ​តំលៃ​ទី​ផ្សារ​ករណី​ដែល​មាន​ក្រុម​ហ៊ុន​ឯកជន​បន្ទាបតម្លៃ​ឲ្យថោក​ រដ្ឋ​ត្រូវ​ប្រមូល​ទិញ​ផលិត​ផល​ទាំង​នោះ​ក្នុង​តម្លៃ​ទី​ផ្សារ​ ។
រាជ​រដ្ឋាភិបាល​ បាន​នឹង​កំពុង​ដាក់​ចេញ​នូវ​កម្ម​វិធី​ដើម្បី​បង្កើន​ផលិត​ភាព​កសិកម្ម​ដែល​ជា​គន្លឹះ​មួយ​នាំ​ឲ្យ​​​​មាន​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​ជា​លំ​ដាប់​ ព្រម​ទាំង​បង្កើន​កា​រ​ងារ​ ។ តាម​រយៈ​ការ​ធ្វើប្រពល​វប្បកម្ម​ប្រព័ន្ធ​ដាំ​ដុះ​ និង​បង្កើន​ការ​ដាំ​ដុះ​ដំនាំច្រើន​មុខ​​ដែល​ប្រសើ​ជាង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​បាត់​បង់​ការ​ងារ​ធ្វើ​ ហើយ​ត្រូវ​ទៅ​រក​កា​រងារ​ធ្វើ​ក្នុង​វិស័យផ្សេង​ទៀត​ ។
               
៣.២.​ បង្កើន​សម្បទាន​សង្គម​កិច្ច​
រដ្ឋាភិបាល​គួរ​តែ​រៀប​ចំ​ស្ថិតិ​អ្នក​គ្មាន​ទីលំនៅ ​សម្រាប់​អ្នក​គ្មាន​លំ​នៅ​ដើម្បី​ផ្តល់​ជំរក​ឲ្យ​ពួក​គាត់​តាម​រយៈ​ការ​ផ្តល់​​សម្បទាន​ដី​សង្គម​កិច្ច ​។ អត្ថន័យ​នៃ​កា​រផ្តល់​ដី​សម្បទានសង្គម​: គឺ​សម្បទាន​សង្គម​កិច្ច​គឺការ​ផ្តល់​ទី​ជំរក​ជូន​ប្រជា​ពល​រដ្ឋ​ និង​ផ្តល់​ដី​សម្រាប់​ធ្វើ​កសិកម្ម​  ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ច​ក៏​ដូច​ជា​ធ្វើ​ឲ្យ​ពល​រដ្ឋ​ចេះ​រស់​នៅ​ដោយ​​ពឹង​​ខ្លួន​ឯង​​តាម​រយៈ​ធ្វើ​កសិកម្ម​​នៅ​លើ​ដី​ដែល​រដ្ឋាភិបាល​បាន​ឲ្យ ។ ប្រជា​ពល​រដ្ឋ​អាច​ដាំដំណាំ​ហូប​​ផ្លែ​ ចិញ្ចឹម​ជ្រូក​ ហើយ​យក​ផល​ដែល​ទទួល​ពីការ​លក់​ទៅ​ពង្រីក​មុ​ខ​របរថែម​ទៀត ។

៣.៤. កាត់​បន្ថយ​ការ​នាំ​ចូល​នូវ​ផលិត​ផល​ដែល​មាន​ក្នុង​ស្រុក​ស្រាប់​
ដើម្បី​ប្រកួត​ប្រជែង​ជា​មួយបណ្តាល​ប្រទេស​ជិត​ខាង​នូវ​ផលិត​ផល​កសិកម្ម​ រដ្ឋាភិបាល​ចាំ​បាច់​លើក​ទឹក​​ចិត្ត​​​លើវិស័យ​ឯក​ជន ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ឯកជន មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ប្រជាពល​រដ្ឋ​តាម​រយៈ​ការ​ផ្តល់​​ពូជ​សត្វ (ជ្រូក​ គោ...) ពូជ​រុក្ខជាតិ​ (ស្រូវ ពោត ដំឡូង​ ស្វាយ ធូរេន​ ខ្នោរ...) និង​ផ្តល់​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​ ព្រម​ទាំង​​ដាំ​ដុះ​ដំណាំ​ក្នុង​ការ​បម្រើ​ទី​ផ្សារ​ក្នុង​ស្រុក​ ។

តារាងទិន្ន័យផលិតផលនាំចូលសរុប ក្នុងរយៈពេល ៨ឆ្នាំចុក្រោយ
Imports: $5.374 billion (2009 est.), $6.534 billion (2008 est.)

Year
Imports
Rank
Percent Change
Date of Information
2003
$1,730,000,000
117

2001 est.
2004
$2,124,000,000
112
22.77 %
2003 est.
2005
$3,129,000,000
107
47.32 %
2004 est.
2006
$3,538,000,000
110
13.07 %
2005 est.
2007
$4,446,000,000
105
25.66 %
2006 est.
2008
$5,424,000,000
105
22.00 %
2007 est.
2009
$6,370,000,000
106
17.44 %
2008 est.
2010
$5,374,000,000
106
-15.64 %
2009 est.


ចំពោះទិន្នយខាងលើ ប្រទេសដែលជាដៃគូរពាណិជ្ជកម្មរួមមានៈ
·         ប្រទេសថៃ ២៧.១%
·         ប្រទេសវៀតណាម ១៩.២%
·         សាធារណៈរដ្ឋប្រជាមានិតចិន ១៤.៧%
·         ហុងកុង ៨.២%
·         ប្រទេសស៊ាំងហ្គាពួ ៧%
·         កោះតៃវ៉ាន់ ៥.៦

តារាងទិន្ន័យផលិតផលនាំចេញសរុប ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ
Exports: $3.582 billion (2009 est.), $4.708 billion (2008 est.)

Year
Exports
Rank
Percent Change
Date of Information
2003
$1,380,000,000
115

2001 est.
2004
$1,616,000,000
111
17.10 %
2003 est.
2005
$2,311,000,000
107
43.01 %
2004 est.
2006
$2,663,000,000
111
15.23 %
2005 est.
2007
$3,380,000,000
110
26.92 %
2006 est.
2008
$4,089,000,000
111
20.98 %
2007 est.
2009
$4,312,000,000
115
5.45 %
2008 est.
2010
$3,582,000,000
113
-16.93 %
2009 est.
Exports - partners: US 54.5%, Germany 7.7%, Canada 5.9%, UK 5.5%, Vietnam 4.5% (2008)
     
ចំពោះទិន្នយខាងលើ ប្រទេសដែលជាដៃគូរពាណិជ្ជកម្មរួមមានៈ
·       សហរដ្ឋអាមេរិក ៥៤.៥%
·       ប្រទេសអាល្លឺម៉ង់ ៧.៧%
·       ប្រទេសកាណាដា ៥.៩%
·       ចក្រភពអង់គ្លេស ៥.៥%
·       វៀតណាម ៤.៥%

ផ្នែកទី៤៖ ការរ​ចូល​ជា​សមាជិក​អង្គ​ការ​អន្តរជាតិ
ដើម្បីឲ្យសន្ទុះកិច្ចអភិវឌ្ឍន៍កាន់តែឆាប់រហ័ស រាជរដ្ឋាភិបាលបាននិងព្យាយាមគ្រប់​បែបយ៉ាង​ដើម្បី​​​ឲ្យ​បានមកនូវភាពជាសមាជិកនៃអង្គការអន្តរជាតិ ។ ក្នុងគោលដៅបង្កើនដៃគូពាណិជ្ជកម្ម និង​ទាក់​ទាញ​​វិនិយោ​គិន​ពី​បរទេស ដើម្បីបង្កើនផលិតផលនាំចេញ ហើយជាពិសេសេគឺ៖​កាត់បន្ថយ​ភាពគ្មាន​ការងារ​ធ្វើ ។

កថាខ័ណ្ឌ១ សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នយ៍ (ASEAN)
កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី ១០ របស់​សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នយ៍​ (ASEAN) នៅ​ឆ្នាំ​ ១៩៩៩ ហើយ​​ដែល​សមាជិក​ភាព​នេះ បាន​បញ្ចូល​កម្ពុជា​ជា​ស្វ័យ​ប្រវត្តទៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន​ (AFTA) ។​ ការ​ចូល​រួម​នៅ​ AFTA មា​ន​ន័យ​ថា​កម្ពុជា​ត្រូវ​យល់​ព្រម​លុប​បំបាត់​ពន្ធ​នាំ​ចូល​សំរាប់​ផលិត​ផល​ទាំង​អស់​​របស់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ ២០១៥ ។ នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ របប​ពន្ធ​ត្រូវ​បាន​គេ​ធ្វើ​ការ​កែ​ទំរង់​យ៉ាង​ច្រើន​នៅ​ក្នុង​ខែ​ មេសា​ ឆ្នាំ ២០០១ ។ ការ​ចូល​រួម​ក្នុង​ AFTA បាន​ផ្តល់​ផល​​ប្រយោជន៍​ជា​ច្រើន​សំរាប់​កម្ពុជា​​ដូចជា៖
·      នឹង​មាន​ការ​ថយ​ចុះ​នូវ​ចំណូល​ពន្ធ​គយ​ ប៉ុន្តែ​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រឹង​ប្រែង​ពង្រឹង​ពន្ធ​ដ៏ទៃ​ទៀត​​​ដូច​ជា​ ពន្ធ​លើ​ផលិតផល​ក្នុង​ស្រុក​ ពន្ធ​លើ​ប្រាក់​ចំណូល​ ពន្ធ​លើ​ការ​ធ្វើ​អាជីវកម្ម​ផ្សេងៗ ពន្ធ​លើ​ដី​ធ្លី ។ល។
·      ជំ​រុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​ និង​យុត្តិធម៌​ក្នុង​ទីផ្សារ​ ដែល​នឹង​ពង្រឹង​គុណ​ភាព​ទំនិញ​ក្នុង​ស្រុក​ដើម្បី​ប្រយោជន៍​ប្រណាំ​ប្រជែង​ជា​មួយ​ទំនិញ​អាស៊ាន​ និង​ភាព​ប្រជែង​ឈ្នះ​លើ​ឆាក​អន្តរជាតិ​ ។
·      ធ្វើ​ឲ្យ​មាន​កា​របន្ថយ​ភាព​ផ្តាច់​មុខនៃ​ការ​ផ្គត់​ផ្គង់​ទំនិញ និង​សេវា ។
·      ទាក់​ទាញ​ឲ្យ​មាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស គឺ​ដើម្បី​បង្កើត​កា​រងារ​សំរាប់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា និង​ជា​ពិសេស​អាច​ធ្វើ់​ឲ្យ​កម្ពុជា​ដណ្តើម​ចំណេញ​ខាង​ផ្នែក​បច្ចេក​វិទ្យា ច្នៃ​ប្រឌិត​នូវ​ចំណេះដឹង​ និង​បទ​បពិសោធន៍​ផ្សេងៗ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ។
កម្ពុជា​នឹង​កែ​សំរួល​ច្បាប់ និង​នីតិវិធី​ទាំង​ឡាយ​ឲ្យ​ស្រប​ទៅ​នឹង​អាស៊ាន​ ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹង​មាំ​ខាង​នីតិកម្ម​ និង​មាន​តម្លាភាព​ក្នុង​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​ប្រទេស​យើង​ក្លាយ​ជា​នីតិរដ្ឋ​ ។
ដូច្នេះ​សមាជិក​ភាព​របស់​កម្ពុជា​ក្នុង​សហគមន៍​អាស៊ាន​បាន​ផ្តល់​អត្ថិភាព​យ៉ាង​ច្រើន​ ។ ភាព​ល្អ​ប្រសើរ​គឺ​ដើម្បី​​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​ងារ​ តាម​រយៈ​ការ​ពង្រឹក​ទី​ផ្សារ​ក្នុង​តំបន់​សំរាប់​ពេល​បច្ចុប្បន្ន​ និង​ឆ្ពោះ​ទៅ​អនាគត​ ។

កថាខ័ណ្ឌ២​   អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)
ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ផ្លូវ​ការ​ទី​ ១៤៨ របស់​​អង្គ​ការប​​ពាណិជ្ជកម្ម​ពិភព​លោក​ បន្ទាប់​ពី​មាន​ការ​ចរ​ចា​ជា​ច្រើន​លើក​ច្រើន​សារ ។ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ការ​រីក​ចំរើន​តិច​ជាង​គេ​កម្ពុជា​បាន​ទទួល​ការ​​អនុ​គ្រោះ​​ពាណិជ្ជកម្ម​ពី​ប្រទេស​មួយ​ចំនួន​ តាម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) និង​ប្រព័​ន្ធ​អនុគ្រោះ​ពិសេស (SPT) ដោយ​​ស្ថិត​នៅ​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​អនុគ្រោះន​បំផុត (MFN) នោះ​ កម្ពុជា​អាច​ទទួល​បាន​ផល​​ចំណេញ​ច្រើន​ពី​សមាជិក​ដ៏​ទៃ​ទៀត​របស់​អង្គ​ការ​នេះ ។
សមាជិក​នៅ​ក្នុង​អង្គ​ការ​ពាណិជ្ជកម្ម​ពិភព​លោក​ និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដ៏ទៃទៀត​ បាន​ផ្តល់​ឱកាស​​ឲ្យ​អាជីវកម្ម​របស់​កម្ពុជា​អាច​ចូល​ទី​ផ្សារ​បរទេស​បាន​ដោយ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​នេះ[3] ។ ប៉ុន្តែការ​ផ្តល់​​នេះ​អាច​​ធ្វើ​ឲ្យក្រុមហ៊ុនមានភាពប្រកួតប្រជែងបាន លុះត្រាតែក្រុមហ៊ុនមានលិទ្ធភាពផ្តល់ផលិតផល​ដែល​ប្រកប​​ដោយ​​គុណ​ភាពស្តង់ដារ ​ទាន់ពេលវេលា ធានានូវតម្លៃនៃការប្រកួតប្រជែង និងគោរព​បទបញ្ញត្តិ​ទាក់ទង​និង​​​សុវត្តិភាព​ចំណី​អាហារ ។ ក្តីបារម្មណ៍មួយដែលតែងតែមានឡើង ចំពោះអាជីវកម្មនៅកម្ពុជា គី​សមា​ជិក​ភាព​ក្នុង​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក នឹងគម្រាមគំហែងក្រុមហ៊ុនក្នុងស្រុក នៅពេលដែលប្រទេស​កម្ពុជា​បានបើក​ចំហរទីផ្សាររបស់ខ្លួន ។
សមាជិកភាពនេះ មិនបានធានាពីជោគវាសនារបស់កម្ពុជានៅក្នុងពិភពលោកទេ គឺគ្រាន់តែជួយ​ជម្រុញ​ឲ្យមានការកែទម្រង់ដើម្បីជួយឲ្យអាជីវកម្មកម្ពុជាអាចប្រកួតប្រជែងបានជាមួយគូរប្រកួតបរទេស​តែប៉ុណ្ណោះ ។ ភាព​​ជាសមាជិកភាពនេះ បានបង្កើតជាបរិយាកាសទាក់ទាញមួយចំពោះ​វិនិយោគ​ទន់​បរទេស​​ផងដែរ ។
ខាងក្រោមនេះ ជាទិន្ន័យមួយចំនួនដែលគូសបញ្ចាក់អំពី ឱកាសនិងឧបសគ្គនៃសមាជិកភាពរបស់​កម្ពុជា នៅក្នុងអង្គការបាណិជ្ជកម្មពិភពលោក ៖
·      ផលិផលកសិកម្មយយចំនួនអាចមានភាពជោគជ័យ ពីព្រោះ កសិកម្មកម្ពុជាប្រើប្រាស់ជី​កែច្នៃ​និង​​​ថ្នាំ​សម្លាប់សត្វលល្អិតក្នុងកម្រិតទាប ។ ដូចនេះ កកម្ពុជាអាច​បង្កើតតិផ្សារសម្រាប់ផលិតផល​ដែលគ្មាន​សារ​ធាតុ​គីមី ដែល​​រួមមាន ៖ អង្ករ គ្រាប់ស្វាយចន្ទីនិងស្វាយ និងផលិតផលដ៏ទៃទៀតដូចជា បន្លែផ្លែឈើគ្រប់​មុខ​ដែល​​មាន​លក្ខណៈ​គ្រួសារ ឬ ឧស្សាហកម្មដែលតម្រូវតាម អតិថិជន បើសិន​ជារោង​ចក្រមានការរីកចម្រើន​កាន់តែកើន​ឡើង​នោះ ។
·      បសុសត្វ កម្ពុជាអាចចិញ្ចឹមសតិ្វសម្រាប់ទីផ្សារដែលកំពុងតែរីកចម្រើននៅអាស៊ីងាគ្នេយ៍ និង មជ្ឈឹម​បូព៌ា ។
·      ប្រេងដូង និងគ្រាប់ធញ្ញចាតិផ្តល់ប្រេងដ៏ទៃទៀត
·      ផលិតផលដ៏ទៃទៀត​ដូចជា កៅស៊ូ សូត្រ គ្រឿងតម្បាញ ត្រីសុទ្ធ (បឹងទន្លេសាបដែល​ជាប់​ចំនាត់​​ថ្នាក់​ជាបឹងបែលសម្បូរត្រីច្រើនបំផុតក្នុងពិភពលោក) -ល- និង ផលិតផលស្ករត្នោត និងគ្រឿងសង្ហា​រឹម​ធ្វើ​ពី​ឬស្សី​ ឬ ផ្តៅ ក៏អាចនឹងមានជោគជ័យក្នុងទីផ្សារពិភព​លោកផងដែរ ប្រសិនបើ ផលិតផល​និងឧស្សា​ហ​កម្ម​ទាំង​នេះ​ ត្រូវ​បាន​គេរៀបចំឲ្យមានការនៃចេញដែលប្រកបដោយគុណភាព និងសស្ងត់ដាដែរអាចទទួលយក​បាន ។
ទោះជាក៏ណាក្តី អាជីវកម្មទាំងនេះត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការធ្វើឲ្យការនាំ​ចេញ​ប្រកប​​ដោយជោគជ័យៈ 
·      ប្រទេសកម្ពុជាខ្វះខាតបច្ចេកវិទ្យាក្នុងការកែចនៃផលិតផលដែលមានស្រាប់ក្នុងស្រុក ។
·      សម្រាប់​អ្នក​កែ​ច្នៃ​ក្នុង​ស្រុក​វិញ​ ថ្លៃ​ប្រេង​សាំង​ និង​អគ្គិសនី​ គឹ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់​ ។
·      ទី​ផ្សារ​នៅ​ក្នុង​អាមេរិក​ និង​អឺរ៉ុបតម្រូវ​ឲ្យ​ផលិត​ផល​នាំ​ចូល​ទាំង​អស់​ជា​ពិសេស​អាហារ​ ត្រូវ​តែ​មាន​​​គុណ​ភាព​ស្រប​ទៅ​តាម​ស្តង់​ដារ​សុវត្ថិភាព​ស្បៀង​អាហារ​ខ្ពស់​ ។
ជាង​នេះ​ទៅ​ទៀត​ ដើម្បី​តាម​ការ​ទាម​ទារ​ក្នុង​នាម​ជាសមាជិក​នៃ​អង្គ​ការ​នេះ កម្ពុជា​ត្រូវ​ធ្វើ​ការ​អនុម័ត​ច្បាប់​ចំនួន ៤៦ (ឆ្នាំ ២០០៧) ដែល​បង្កើត​យន្ត​ការ​ដើម្បី​ដោះ​ស្រាយប​ជម្លោះ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ទំរង់​មួយ​អាច​ជា​តុលាការ​​​​ពាណិជ្ជ​​កម្ម[4]​ ។ ដូចនេះ​ភាព​ជោគ​ជ័យ​នៃ​សមាហរណ​កម្ម​របស់​កម្ពុជា​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភព​លោក​នឹង​ត្រួស​ត្រាយ​​ផ្លូវ​ទៅ​រក​ទី​ផ្សារ​ការ​ងារ​ដ៏​ធំ​ទូលាយ​នា​ពេល​អនាគត​ ទោះ​បី​បច្ចុប្បន្ន​នេះ​មាន​ឧបសគ្គខ្លះ​ៗ ក៏​​ដោយ ។

កថាខ័ណ្ឌ៣ សន្ធិសញ្ញាមួយចំនួនដែលកម្ពុជាបានចុះជាមួយបណ្តាប្រទេសអន្តរជាតិនានា
-     ព្រះ​រាជ​ក្រម នស/រកម/១០៩៦/២៩ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​បច្ចេក​ទេស​​ចុះ​ថ្ងៃទី ១៧ ខែ​មករា ១៩៩៤ រវាង ព្រះរាជាណាចក្រកម្ពុជា​ និង​សាធារណៈ​រដ្ឋប្រជាមានិត​ចិន
-     ព្រះ​រាជ​ក្រម នស/រកម/១២៩៦/៣១ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​​ស្តីពី​ការអនុម័ត​យល់​ព្រម​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជាសមាជិក​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ
-     ព្រះ​រាជ​ក្រម នស/រកម/១២៩៦/៣២ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​​ស្តីពី​ការ​អនុម័ត​យយល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រថៃឡង៍ ដើម្បី​ជំរុញ​ និង​ការ​ពារ​វិនិយោគ​
-     ព្រះ​រាជ​ក្រម នស/រកម/១២៩៦/៣៣ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​​ស្តីពី​ការ​​អនុម័ត​យល់​ព្រម​កិច្ច​ព្រម​ព្រៀង​នរវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជំរុញ​ និង​ការការ​ពារ​វិនិយោគ
-     ព្រះ​រាជ​ក្រម នស/រកម/០២៩៧/០៥ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពីការ​លើក​ទឹក​ចិត្ត​វិនិយោគ​រវាង​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ នាសម័យ​ប្រជុំ​លើក​ទី ៧ នីតិកាល​ទី ១
-     ព្រះ​រាជ​ក្រម នស/រកម/០៤៩៧/០២ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គម​កិច្ច​ ៥ ឆ្នាំ លើក​ទី ១ នាសម័យប្រជុំលើក​ទី ៧ នីតិកាលទី ១​
-     ព្រះ​រាជ​ក្រម នស/រកម/០៥៩៩/០២ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​រវាង​ព្រះរាជាណាចក្រកម្ពុជា​ និង​សហគមន៍​អឺរ៉ុប
-     ព្រះ​រាជ​ក្រម នស/រកម/០៦៩៩/០៤ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត​ និង​ព្រឹទ្ធសភាបាន​យល់​ស្រប​តាម​ទំរង់​ និង​គតិច្បាប់នេះ​ទាំង​ស្រុង​ ស្តីពីការ​អនុម័ត​យល់​ព្រម​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជា​សមាជិក​នៃ​ទី​ភ្នាក់​ងារ​ធានា ការ​វិនិយោគ​ពហុភាគី
-     ព្រះ​រាជ​ក្រម នស/រកម/០៧០៩/០១១ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័តយល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល​​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋប្រជាមានិតឡាវ ស្តីពីការ​ជំរុញ​ និង​ការ​ការ​ពារ​វិនិយោគ​
-     អនុក្រឹត្យ​​លេខ​ ៥៦អនក្រ.បក ស្តីពីការ​បង្កើត​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជន​បទ​
-     ​ អនុក្រឹត្យ​​លេខ​ ៥៧អនក្រ.បក ស្តីពីការ​បញ្ជូន​ពល​ករ​ខ្មែរ​ទៅ​នធ្វើ​ការ​នៅ​បរទេស​ -- ។

ផ្នែកទី​៥៖ កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ការគ្រប់គ្រង

កថាខ័ណ្ឌ១   កំណែ​ទម្រង់​ប្រព័ន្ធធនាគារ​ និង​ហិរញ្ញវត្ថុ​
ការ​ធ្វើ​ឲ្យ​មាន​​នូវ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ គឺ​មាន​សារៈ​សំខាន់​បំផុត​សំរាប់​ការ​អភិវឌ្ឍន៍​​វិស័យ​ឯក​ជន​ និង​គោល​នយោបាយ​រូបិយវត្ថុ​[5] ។ ​ដោយសារតែភាពភ័យខ្លាច​ ចំពោះ​ភាព​​ចលាចល​ផ្នែក​​នយោបាយពិងតីតកាល និងសង្រ្គាមស៊ីវិល បានធ្វើឲ្យសាធារណៈជនគ្មាន​ជំនុកចិត្ត​ចំពោះ​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​​ប្រទេស​ជាតិ ។ ដូចនេះ គេសង្កេតឃើញ​មានប្រាក់សន្សំ​ដែលមិន​ប្រើប្រាស់​ជា​ច្រើន​ ដែលមានទាំង​រូបិយ​ប័ណ្ណ និង​រូបិយវត្ថុ ត្រូវបានទុកចោលដោយឥតប្រយោជន៍​ក្នុងគ្រួសារ​កម្ពុជា​ភាគ​ច្រើន ។
វាគឺការប្រឈមមុខដ៏សំខាន់ចំពោះវិស័យធានាគារ ក្នុងការធ្វើឲ្យសាថារណៈជនមានទំនុក​ចិត្ត​ឡើង​​វិញ ដើម្បី​​​ធ្វើ​​​ឲ្យសាធារណៈជនមានទំនុកចិត្តឡើងវិញ ដើម្បីធ្វើឲ្យវិស័យធានាគារអាចបំពេញ​តួនាទី​របស់​ខ្លួន​ប្រកប​​ដោយ​ប្រសិទ្ធិ​​ភាព ក្នុងនាមជាអន្តរការីប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដោយធ្វើតំណើររួមជា​មួយ​នឹងរបៀប​វារៈ​​កំណែ​ទំរង់​រចនា​សម្ព័ន្ធផ្សេងៗ រាជរដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​ឲ្យកាន់​តែ​​​​​ប្រសើរ​​​ឡើង ។
       
កថាខ័ណ្ឌ ២ កំណែទម្រង់ ការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី
យោងតាមឯកសារផ្លូវការរបស់ធានាការពិភពលោក ស្តីពីគោលនយោបាយដីធ្លី​សម្រាប់​ការរីក​ចំរើន និង​​កាត់​​បន្ថយភពក្រីក្រ​បង្ហាញថា ដីធ្លីមានតូនាទីយ៉ាងសំខាន់ក្នុងកិច្ចបង្កើនឲ្យមានកំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​​ភាព​ក្រីក្រ​ ។ ការ​មាន​កម្ម​សិទ្ធិ​លើ​ដី​ធ្លី​អាច​ជួយ​បង្កើត​សុខមាល​ភាប​របស់​ប្រជា​ជន​ក្រី​ក្រ​ដោយ​​ពង្រឹង​ទ្រព្យ​​សម្បត្តិ​​​មូល​ដ្ឋាន​របស់​ពូក​គេ​ និង​បង្កើត​កា​រលើក​ទឹក​ចិត្ត​សំរាប់​អ្នក​វិនិយោគ​ ។ កិច្ច​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​​ដើម្បី​សំរប​សំរួល​​​ការ​ដោះ​ដូរ​ និង​ការ​ចែក​ចាយ​ដី​ធ្លី​ដោយ​តំលៃ​ទាប គឺ​ជា​ចំនុច​ដ៏​សំខាន់​ដែ​ធ្វើ់​ឲ្យ​មាន​ផលិត​​ផាព​ដូច​សព្វ​ថ្ងៃនេះ ។ ប្រសិន​បើ​កសិករ​មាន​ដី​ធ្លី​គ្រប់​គ្រាន់​ដើម្បី​បង្ក​បង្កើន​ផល​ វា​នឹង​ជួយ​បង្កើន​នូវ​មូល​ធន​​បន្ថែម​ទៀត​ ។ ក្នុង​ចំណោម​ការ​ទទួល​ខុស​ត្រូវ​ផ្សេងៗ រាជ​រដ្ឋាភិបាល​ចំពោះ​ប្រជា​ពល​រដ្ឋ​ គឺ​ត្រូវ​ធ្វើ​ការ​ជំរុញ​ និង​រូម​ចំណែក​ធ្វើ​ឲ្យ​មាន​ភាពរីក​ចំរើន​នៅ​ក្នុង​វិស័យ​ សង្គកិច្ច​ដោយ​ធ្វើ​ការ​លៃ​ទុក​​ដី​ធ្លី​ដើម្បី​ចែក​ចាយ​ជូន​ប្រជា​ពល​រដ្ឋ​​ព្រម​ជា​មួយ​ការ​គ្រប់​គ្រង​ដី​ឲ្យ​បាន​ល្អ​តាម​រយៈ​ការ​យក​ពន្ធ​ និង​គំរោង​ប្រើ​​ប្រាស់​ដី​ធ្លី ។
រាជ​រដ្ឋាភិបាល​ក៏​ទទួល​ស្គាល់​ថា ការ​បោស​សំអាត​មីន​មិន​មែ​គ្រាន់​តែ​ជា​បញ្ហា​សន្តិ​សុខ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ពាក់​ព័ន្ធ​ទោ​នឹង​បញ្ហា​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ជា​រួម ជាពិសេស​បញ្ហា​ការ​ផ្គត់​ផ្គង​ដី និង​ការ​ផ្តល់​សុវត្ថិភាព​ក្នុង​ការ​ប្រកប​អាជីវកម្ម​នៃ​គ្រួសារប​កសិករ​ក្រី​ក្រ​នៅ​ទី​ជន​បទ​ដាច់​ស្រយាល[6]
តំបន់​ព្រៃ​ឈើ​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​បា​ន​គេ​រៀប​ចំ​ជា​តំបន់​ការ​ពារ​ ដើម្បី​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​សត្វ​ព្រៃ​ ។ ការ​ដាំ​ដើម​ឈើ​ឡើង​វិញ ត្រូវ​បាន​លើក​ទឹក​ចិត្ត​តាម​រយៈ​ “រុក្ខទិវា” និង​ពិធី​បុណ្យ​ផ្សេងៗ​ទៀត​ ។ សហគមន៍​​ព្រៃ​ឈើ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​សហគមន៍​នានា​ទៅ​នឹង​ការ​អភិរក្ស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​។

កថាខ័ណ្ឌ ៣​ កំណែ​ទម្រង់​រដ្ឋាបាល និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​
៣.១ ការ​ផ្តល់​សេវាសាធារណៈ​
ត្រូវ​មាន​គុណ​ភាព​​ខ្ពស់​ជាង​មុខ​ដោយ​ត្រូវ​កាត់​បន្ថយ​ការិយាធិបតេយ្យ​ ពង្រឹង​តម្លាភាព​ឆ្លើយ​តប​ទាន់​ពេល​វេលា​ និង​នៅ​ទី​កន្លែង​ដែល​មាន​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ ។ ក្នុង​គោល​ដៅ​នេះ​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​​នូវ​យន្ត​ការ​មួយ​ចំនួន​រួម​មាន​កា​របង្កើត​ច្រក​ចេញ​ចូល​តែ​មួយ​ ដើម្បី​សម្រួល​ដល់​ការ​ទទួល​បាន​នូវ​សេវា​សាធា​រណៈ ដែល​​មាន​លក្ខណៈ​ឆាប់​រហ័ស​ និង​កាត់​បន្ថយ​ការិយាធិបតេយ្យ​ស្មុក​ស្មាញ[7]

៣.២ ការប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​
រាជ​រដ្ឋាភិបាល​ បាន​ជ្រើស​រើស​យក​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​អំពុក​រលួយ​ ដោយ​ដាក់​ចេញ​នូវ​វិធាន​ការ​ដាក់​​​ស្តែង​​ដែល​អាច​លុប​បំបាត់​ឫសគល់​នៃ​អំពើ​ពុក​រលួយ​ ។ យុទ្ធសាស្ត្រ​នេះ​ត្រូវ​ដាក់​ឲ្យ​អនុវត្តន៍​ដោយ​មាន​ទាំង​​​មធ្យោ​បាយ​ និង​ធ​ន​ធាន​គ្រប់​គ្រាន់​ដើម្បី​ទប់​ស្កាត់​ ​និង​បង្ក្រាប​ជាអតិបរមា​ដល់​អ្នក​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ពី​ព្រោះ​ប្រសិន​បើ​​មាន​តែ​ច្បាប់ បទ​បញ្ញត្តិ​ និង​ក្រម​សីល​ធម៌​មួយ​មុខ គឺ​មិន​សំរេច​ជោគ​ជ័យ​បាន​ទេ  ។ ក្នុង​ករណី​នេះ​ចាំ​បាច់​ត្រូវ​មាន​​យន្ត​ការ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ។
ដើម្បី​សំរេច​​បាន​គោល​ដៅ​នេះ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​និង​ ព្រឹទ្ធ​សភា ​ហើយ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា ​នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ ២០១០​ និងបង្កើត​ស្ថាប័ន​ឯករាជ្យ​ និង​អព្យាក្រឹត្យ​មួយ​​ ដោយ​ក្នុង​នោះ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​មាន​ភារកិច្ច ​កសាង​យុទ្ធសាស្ត្រ និង​នយោបាយ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​, ពិគ្រោះ​យោបល់ និង​ផ្តល់​អនុសាសន៍​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, ឃ្លាំ​មើល​ដំ​ណើរ​​ការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, ស្នើ​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ឲ្យ​រាយ​ការណ៍ ​ឬ​បំភ្លឺ​, ធ្វើ​របាយការណ៍​ប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំ​ជូន​នាយក​រដ្ឋមន្ត្រី​។​ ពោល​គឺ​ស្ថាប័ន​កំពូល​នេះ មាន​តួ​នាទី​ពិ​គ្រោះ​​យោបល់​និង​ផ្តល់​អនុសាសន៍​លើ​ការងារ​ប្រយុទ្ធ​ ប្រឆាំង​អំពើ​ពុក​រលួយ​។ ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង​ ជា​ស្ថាប័ន​ឯករាជ្យ ​និង​មាន​សមាសភាព​១១​រូប​ដែល​ត្រូវ​ជ្រើស​តាំង​ពី​ស្ថាប័ន​ជាតិ​កំពូលៗ​ រួម​ទាំង​ឥស្សរជន​ដែល​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ។
សន្និដ្ឋានៈ
ភាពគ្មានការងារធ្វើ គីជាបញ្ហាដ៏ស្មុគស្មាញមួយចំពោះសង្គម និង ប្រទេសជាតិ។ ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេសកំពុងអភិវឌ្ឍ​ន៍ មូលហេតុចំបង នៃភាពគ្មានការងារធ្វើនៅក្នុងប្រទេសកម្ពុជា មានកត្តា​ចំណេះ​ដឹង របស់​ប្រជាជន និង កត្តាសង្គមចូលរួមផងដែរ ដែលកត្តាទាំងនេះ បង្កឲ្យមានផលប៉ះពាល់ យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ សេដ្ឋកិច្ច​ជាតិ ប្រជាជន និងសង្គមជាតិ ។ រាជរដ្ឋាភិបាល ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ​ក៏បានខ្នះខ្នែង និងព្យាយាមយ៉ាងខ្លាំងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិដែលទើបងើបផុតពីសង្រ្គាមរ៉ាំរៃជាច្រើន​ទស្សវត្តន៍ តាមរយៈការធ្វើនយោបាយក្នុងស្រុក និងនយោបាយអន្តរជាតិផងដែរ ។
អនុសាសន៍ៈ
ដើម្បីជាដំណោះស្រាយដ៏ល្អចំពោះបញ្ហានេះ ប្រជាជន និង រាជ​រដ្ឋា​ភិបាល​គប្បី​មាន​ចំនែក​ចូល​រួម​ដោះ​ស្រាយ​​​បញ្ហា​នេះទាំងអស់គ្នា ដើម្បីប្រយោជន៍ជាតិ និងដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ។

rËËËs


[1]ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៩
[2] សន្ទរកថាស្តីពី យុត្តិសាស្រ្តចតុកោណ” របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
[3] សៀវភៅ​ មគ្គុទេស​សំរាប់​អាជីវកម្ម​របស់​អង្គ​ការ​ IFC/MPDF នៃ​ធនាគារពិភពលោក​
[4] សៀវភៅ ឃ្លាំ​មើល​​សេដ្ឋកិច្ច​កម្ពុជា​ លេខ ១ ឆ្នាំ ២០០៤ ទំព័រ​ ១០៨.៥៩ របស់​វិទ្យាស្ថាន​កម្ពុជា
[5] សៀវភៅ ឃ្លាំ​មើល​​សេដ្ឋកិច្ច​កម្ពុជា​ លេខ ១ ឆ្នាំ ២០០៤ ទំព័រ​ ១០៨.៥៩ របស់​វិទ្យាស្ថាន​កម្ពុជា
[6] សន្ទរកថាស្តីពី យុត្តិសាស្រ្តចតុកោណ” របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
[7] ទស្សនាវដ្តី​ ប្រជាជន​ លេខ ៤៨ ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ១៣

Comment about my Post

 
Copyright (c) 2010 WITH ME. Design by Wordpress Themes.

Themes Lovers, Download Blogger Templates And Blogger Templates.