ស្ថានភាពប្រឈមផ្នែកចំណីអាហារ
រៀបរៀងដោយៈ ងួន មង្គល, ញាណ ណារិទ្ធិ,
ក.សៀង ផល្លែន, ក.លឹម សុខលីន
ក.សៀង ផល្លែន, ក.លឹម សុខលីន
បញ្ហាប្រឈមចំពោះចំណីអាហារបានបែងចែកចេញជាពីរធំៗ រួមមាន សុវត្ថិភាពចំណីអាហារ និងកង្វះខាតចំណីអាហារ ។
I. សុវត្ថិភាពចំណីអាហារ
សព្វថ្ងៃចំណីអាហារបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអាយុជីវិតមនុស្សលើពិភពលោកទាំងមូលជាពិសេសប្រទេសថៃ វៀតណាម ចិន និងកម្ពុជា ដែលមានអត្រាប្រហែលពី ៧០ ទៅ ៨០ ភាគរយនៃម្ហូបអាហារដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ។ កត្តានេះហើយនាំឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសង្គមជាតិ និងអន្តរជាតិ ដោយមានការផ្តួចផ្តើមបង្កើតនូវអង្គការផ្សេងៗក្នុងគោលដៅផ្សព្វផ្សាយផ្តល់បច្ចេកទេស និងលុបបំបាត់នូវសាច់ដែលខូចគុណភាពអាចបណ្តាលឲ្យឆ្លងនូវជំងឺផ្សេងៗ ព្រមទាំងបន្លែដែលមានសារធាតុគីមីជាដើម ។
ក្រលេកមើលមកប្រទេសកម្ពុជា មានអង្គការ (ភីយូអេស៊ី) បង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយសហគមន៍នាទីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្រោមជំនួយឧបត្ថមគាំទ្រដោយសហគមន៍អឺរ៉ុប ដែលមានឈ្មោះថា មណ្ឌលអភិវឌ្ឍន៍ កសិកម្មជាយក្រុងកំពង់ស្ពឺជាកន្លែងដែលកសិករបានដាំបន្លែដែលគ្មានសារធាតុគីមី ។ រហូតមកដល់ខែ មិថុនា ឆ្នាំ ២០០៩ បានប្រែក្លាយខ្លួន ទៅជាសហគមន៍អភិវឌ្ឍន៍ កសិកម្ម បន្លែចំរុះជាយក្រុងកំពង់ស្ពឺដែលជាសហគមន៍ដឹកនាំដោយកសិករ ។ មណ្ឌលអភិវឌ្ឍន៍បន្លែចំរុះប្រកាន់គោលការណ៍មិនប្រើសារធាតុគីមីជាមួយផលិតផលរបស់ខ្លួនចំនួន ៣០ មុខ ប្រភេទជីក្រអូប ៧ មុខ ប្រមើម ២ មុខ ប្រភេទផ្លែ ៣ មុខ ប្រភេទវល្លិ៍ ៣ មុខ ។ ដែលផលិតផលសរុបគិតជាមធ្យមពី ៤ ទៅ ៦ តោនក្នុង ១ ខែ ។ ចំពោះទីផ្សារមាន អតិថិជនចំនួនជាង ៧០ កន្លែង នៅក្រុងភ្នំពេញ និងបណ្តាលខេត្តផ្សេងៗរួមមាន ផ្សារទំនើបផ្សារឡាក់គី ថៃហួត បាយ័នជាដើម សណ្ឋាគារ និងភោជនីយដ្ឋាន អ៊ីនធើខន កាំបូឌីយ៉ាណា និងមានក្លឹបកំសាន្ត រង្គសាលតូចៗព្រមទាំងបញ្ហាទិញជាលក្ខណៈគ្រួសារផងដែរ ។ ទន្ទឹមនិងនេះអង្គការនេះក៏មានបញ្ហាប្រឈមពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេសជាពិសេសវៀតណាម ថៃ ចិន ដោយការចំណាយខ្ពស់លើការប្រតិបត្តិការ ភាពបែកខ្ញែកនៃការផ្គត់ផ្គងពុំទាន់គ្រប់មុខដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារចំណែកឯគុណភាពផលិតនៅមានកំរិត ហើយបន្លែមានការខូចខាត និងសល់ មានបរិមាណខ្ពស់ជាពិសេសដោយសារ បញ្ហាបំរែបំរួលបំរួលអាកាសធាតុសីតុណ្ហភាពឡើងខ្ពស់ និងមានភ្លៀងខ្លាំង ។
យោងតាមបទសម្ភាសន៍ថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១១ របស់វិទ្យុ RFI ជាមួយលោក ពេជ្រ ចាន់ វិស្វករអនុបណ្ឌិតផ្នែកម្ហូបអាហារនៃសាកលវិទ្យាល័យក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់បានថ្លែងថា អសុវត្ថិភាពចំណីអាហារបានបង្កឡើងដោយកត្តាចំបង ៣ គឺ៖
- ជីវៈហានិភ័យ : គឺសំដៅទៅលើពពួកប្រភេទ បាក់តេរី មីក្រុប ឬវីរុស ដែលមានក្នុងចំណីអាហារ ឧទាហរណ៍ ដូចជា E-coli, h1n1, h5n1 ។
- គីមីហានិភ័យ : គឺសំដៅទៅលើប្រភេទហានិភ័យដែលបង្កឡើងដោយ បញ្ហាកាកសំណល់នៃថ្នាំសម្លាប់សត្វល្អិត សារធាតុគីមីបន្ថែមក្នុងចំណីអាហារ ជាតិពុលកើតដោយធម្មជាតិ ។ ម្យ៉ាងវិញទៀតចំពោះប្រទេសកម្ពុជា យោងតាមប្រសាសន៍របស់បណ្ឌិត Yang saing koma នាយកនៃមជ្ឍមណ្ឌលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ និងសិក្សាក្នុងវិស័យកសិកម្មថា “ប្រជាកសិករខ្មែរ បាននិងកំពុងប្រើប្រាស់ជីគីមីក្នុងការដាំស្រូវ បន្លែ និងផ្លែឈើ ក្នុងគោលដៅដើម្បីទទួលបានទិន្នផលខ្ពស់ ។ កត្តានេះបាននាំឲ្យមានផលប៉ះពាល់មិនតែចំពោះអ្នកបរិភោគប៉ុណ្ណោះទេ ថែមទាំងនាំឲ្យមានផលប៉ះពាល់ផងដែរធ្ងន់ធ្ងរទៅដល់សុខភាពអ្នកដែលប្រើប្រាស់សារធាតុគីមីនោះ ដូចជាជំងីគ្រួសក្នុងតម្រង់នោម ជំងឺទាក់ទងនិងប្រព័ន្ធសរសៃរប្រសាទ ជំងីទឹកនោមផ្អែម ។ល។ លើកពីនេះទៀត សារធាតុគីមីក្នុងចំណីអាហារនាំឲ្យមានផលប៉ះពាល់ដល់ផ្នែកសុខភាពយូរអង្វែង និងកាត់បន្ថយអត្រារំពឹងរស់របស់ប្រជាជន ។
- រូបវ័ន្តហានិភ័យ : ទាក់ទងនិងការផលិត និងដំណាក់កាលវ៉ិចខ្ចប់ចំណីអាហារ ដែលគ្មានសុវត្ថិភាពដូចជាការបន្សល់ទុកនូវកំទេចដែក ថ្ម ឈើ កែវ និងសារធាតុនៅក្នុងកំប៉ុងឬថង់ផ្លាស្ទិចដែលបានច្រកលាយលំនិងចំណីអាហារក្នុងពេលផលិត ។ បញ្ហានេះអាចបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅពេលយើងបរិភោគវា វាអាចធ្វើឲ្យយើងរបួស ឬត្រូវធ្វើការវះកាត់ជាដើម ។
II. កង្វះចំណីអាហារ
យោងតាមស្ថិតប្រជាជនក្នុងពិភពលោកទាំងមូលដែលកំពុងប្រឈមមុខនិងគ្រោះអត់ឃ្លាន របស់អង្គការFAO ក្នុងឆ្នាំ ១៩៦៩ ដល់ ១៩៧១ មានទាំងអស់ ៨៧៨ លាននាក់ បានប្រឈមមុខនិងគ្រោះអត់ឃ្លាន ។
យោងតាមស្ថិតប្រជាជនក្នុងពិភពលោកទាំងមូលដែលកំពុងប្រឈមមុខនិងគ្រោះអត់ឃ្លាន របស់អង្គការFAO ក្នុងឆ្នាំ ១៩៦៩ ដល់ ១៩៧១ មានទាំងអស់ ៨៧៨ លាននាក់ បានប្រឈមមុខនិងគ្រោះអត់ឃ្លាន ។
គ្រោះអត់ឃ្លាននៅលើពិភពលោកនាពេលបច្ចុប្បន្ន បានផ្តល់ផលប៉ះពាល់មនុស្សប្រមាណជា ១ពាន់លាននាក់និងមានទំហំគួរឲ្យព្រួយបារម្ភខ្លាំងណាស់ នៅក្នុងប្រទេសចំនួនជិត ៣០ ភាគច្រើននៅទ្វីបអាហ្វ្រិកនិងអាស៊ី ដោយហេតុមកពីភាពក្រីក្រ អធិករណ៍និងអស្ថិរភាពនយោបាយ ។
គោលដៅកំណត់នៅឆ្នាំ ១៩៩០ កាត់បន្ថយឲ្យបានពាក់កណ្តាលចំនួនអ្នករងគ្រោះអត់ឃ្លានចាប់ពីឥឡូវនេះទៅទល់ឆ្នាំ ២០១៥ ពុំងាយនឹងបំពេញបានទេ ។ ស្របតាមសន្ទស្សន៍ប្រចាំឆ្នាំនៃគ្រោះអត់ឃ្លាននៅលើពិភពលោកចុះផ្សាយ ដោយវិទ្យាស្ថានអន្តរជាតិខាងស្រាវជ្រាវអំពីនយោបាយអាហារូបត្ថម្ភ ហៅកាត់ថា IFPRI ដែលមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោនបានថ្លែងថា ៖ “សន្ទស្សន៍ដែលវាស់វែងគ្រោះអត់ឃ្លាននៅលើពិភពលោកនៅតែឋិតនៅកម្រិតដ៏ធ្ងន់ធ្ងរ” ។ សន្ទស្សន៍រួមមានបញ្ចូលកត្តាបីគឺ ទីមួយ ចំនួនបណ្តាជនហូបមិនគ្រប់គ្រាន់ ទីពីរ ទម្ងន់មិនគ្រប់គ្រាន់របស់កុមារ និងទីបី អត្រាមរណប្រមាណរបស់កុមារ ។ “ការដែលកុមារឆាប់មានគ្រោះអត់ឃ្លានហូបមិនគ្រប់គ្រាន់ធ្វើឲ្យភាពក្រីក្រមានបន្តពីស្រករទៅស្រករមួយទៀត” ។
នៅ ២៥ ប្រទេសដែលស្ថានភាពនៃគ្រោះអត់ឃ្លានគួរឲ្យព្រួយបារម្ភខ្លាំង គឺប្រទេសនេប៉ាល់ តង់ហ្សានី កម្ពុជា ស៊ូដង់ ហ្ស៊ីមបាបវ៉េ បៀគីណាហ្វាសូ តូហ្គោ ហ្គីណេ-ប៊ីសាវរ្វ៉ាន់ដា ហ្ស៊ីប៊ូទី ម៉ូហ្សមប៊ីក ឥណ្ឌា បង់ក្លាដេស លីបេរីយ៉ា ហ្សមប៊ី ទីម័រខាងកើត នីហ្សេ អង់ហ្គោឡា យ៉េមេន សាធារណរដ្ឋសង់ត្រាហ្វ្រិកែន ម៉ាដាហ្កាស្ការ កូម័រ ហាអ៊ីទី ស្យែរ៉ាលេអូន និងអេទីយ៉ូពី ។
ខាងក្រោមនេះ គឺជាយ៉ាក្រាបនៃប្រជាពលរដ្ឋដែលប្រឈមមុខនិងគ្រោះអត់ឃ្លានក្នុងឆ្នាំ ២០១០ ដល់ ២០១១ ។
ខាងក្រោមនេះ គឺជាយ៉ាក្រាបនៃប្រជាពលរដ្ឋដែលប្រឈមមុខនិងគ្រោះអត់ឃ្លានក្នុងឆ្នាំ ២០១០ ដល់ ២០១១ ។
Where do the hungry live?
សុវត្ថិភាពចំណីអាហារបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍, ប្រទេសក្រីក្រ និង ប្រទេសដែលប្រឈមមុខនិងគ្រោះធម្មជាតិ ។ ដោយឡែកនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៥ ដល់ ២០០៧ ប្រជាពលរដ្ឋដែលប្រឈមមុខនិងគ្រោះអត់ឃ្លាន មាន ៣ លាននាក់ ។
១. មូលហេតុ
វិបត្តិចំណីអាហារក្នុងពិភពលោកដែលកើតឡើងក្នុងកំឡុងឆ្នាំ ២០០៧-២០០៨ គឺជាកំឡុងពេលដែលធ្វើឲ្យតម្លៃចំណីអាហារមានការផ្លាស់ប្តូរយ៉ាងខ្លាំង រហូតធ្វើឲ្យមានអស្ថេរភាពក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច និងរួមទាំងបង្កឲ្យមានភាពវឹកវរទាំងក្នុងបណ្តាលប្រទេសក្រីក្រ និងប្រទេសអ្នកមាន ។ មូលហេតុគោលនៃតំលៃចំណីអាហារដែលឡើងថ្លៃនៅទូទាំងពិភពលោកនៅតែជាបញ្ហាដែលនៅប្រកែក និងវែកញែកគ្នាមិនដាច់នៅឡើយ ។ មូលហេតុដំបូងដែលធ្វើឲ្យតំលៃឡើងថ្លៃខ្លាំងនៅក្នុងចុងឆ្នាំ ២០០៦ គឺបណ្តាលមកពីភាពរាំងស្ងួតនៅបណ្តាលប្រទេសអ្នកផលិតធញ្ញជាតិនិងតំលៃប្រេងសាំងឡើងថ្លៃ ដែលវាជាហេតុដែលធ្វើឲ្យតំលៃជីឡើងថ្លៃ ថ្លៃដឹកជញ្ជូនចំណីអាហារ និងឧស្សាហកម្មកសិកម្ម ។
យោងតាម វ៉ិបសាយ របស់វិគិភីឌៀរ បានធ្វើការវាយតម្លៃ និងកំណត់បញ្ហាគោលនៃវិបត្តិកង្វះបញ្ហាទៅលើមូលហេតុគោល ៣ រួមមានៈ កំណើនប្រជាជនក្នុងពិភពលោក ការងាកមកប្រើថាមពលជីវៈឥន្ទនៈ និងការផ្លាស់ប្តូរអាកាសធាតុ ។
១.១. កំណើនប្រជាជនក្នុងពិភពលោក
មានការយល់ច្រឡំពីមជ្ឍដ្ឋានទូទៅថា កង្វះចំណីអាហារនាពេលបច្ចុប្បន្ន គឺបណ្តាលមកពិកំណើនប្រជាជនកើនឡើងមិនឈប់ឈរ ។
បើទោះបីជាអ្នកវិភាគភាគច្រើនបានធ្វើការវាយតម្លៃ និងសន្មត់ថា កំណើនប្រជាជនក្នុងពិភបលោក មិនមែនជាកត្តាចំបងនៃវិបត្តិកង្វះអាហារក្តី ។ តែបើយោងតាមការព្យាករណ៍ដោយអង្គការសហាប្រជាជាតិអំពីកំណើនរបស់ប្រជាពលរដ្ឋក្នុងពិភពលោកនាពេលអនាគត ក៏អាចក្លាយជាបញ្ហាមួយដ៏ធំផងដែរ បើសិនជាគេនៅមិនទាន់ និងមិនចាប់ផ្តើមចាត់វិធានការទប់ស្តាត់ពីពេលនេះទៅ ។
There will be billions more mouths to feed by 2050, making an increased demand for food a long-term trend
១.២. ការងាកមកប្រើថាមពលជីវៈឥន្ធនៈ
ការប្រើប្រាស់ថាមពលនុយក្លេអ៊ែបើទោះបីជាមានផលចំនេញយ៉ាងច្រើនក្រាស់ក្រែលក្តី តែបើធៀបនិងមហន្ថរាយដែលនិងប្រឈមវិញ គឺមិនអាចគណនាបាន បូកផ្សំនិងតម្លៃប្រសាំងដែលជាប្រភពថាមពលចំបងដែលឡើងថ្លៃមិនស្រាកស្រានផងនោះ ធ្វើឲ្យបណ្តាប្រទេសមួយចំនួនងាកមកប្រើប្រាស់ថាមពលជីវៈជំនួសវិញម្តង ។
ការងាកមកប្រើថាមពលជីវៈឥន្ធនៈមានការកើនឡើងយ៉ាងខ្លាំង ដែលជាមូលហេតុមួយធ្វើឲ្យតំលៃធញ្ញជាតិក្នុងទីផ្សារកើនឡើងជាពិសេសពោតដែលគេប្រើដើម្បីផលិតថាមពលជីវៈ ។ ធញ្ញជាតិដែលគេប្រើក្នុងការផលិតថាមពលជីវៈមានប្រមាណជាង ១០០ លានតោនក្នុងមួយឆ្នាំ ដែលយោងទៅតាមស្ថិតិការផលិតធញ្ញជាតិទូទាំងពិភពលោកក្នុងឆ្នាំ ២០០៦ មានត្រឹមតែ ២ពាន់លានតោន ប៉ុណ្ណោះ ។ ដោយសារតែតម្រូវការធញ្ញជាតិក្នុងការផលិតថាមពលជីវៈឥន្ធនៈកើនឡើង ធ្វើឲ្យប្រជាកសិករកាន់តែជម្រុញកត្តាផលិតដំណាំកសិកម្មដែលអំណោយផលក្នុងការបំលែងជាថាមពលជីវៈឥន្ធនៈក្នុងមួយឆ្នាំៗកាន់តែច្រើនឡើងជាលំដាប់ ដែលជាហេតុធ្វើឲ្យធនធាន និងផ្ទៃដីសម្រាប់ផលិតអាហារត្រូវបានកាត់បន្ថយ វាជាកត្តាមួយផ្សេងទៀតដែលនាំឲ្យវិបត្តិកង្វះអាហារកាន់តែធំឡើងមួយកម្រិតទៀត ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមិនទាន់អភិវឌ្ឍន៍ ដែលសេដ្ឋកិច្ចគ្រួសារក្នុងការទិញដូរចំណីអាហារនៅមានកម្រិតនៅឡើយ ។ បច្ចុប្បន្ន វិបត្តិនេះបានបង្ហាញឲ្យឃើញភាពខុសគ្នាកាន់តែខ្លាំងឡើងរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ ឧទាហរណ៍ជាក់ស្តែងដូចជា ការចាក់សាំងរថយន្តមួយគ្រឿង ដែលប្រើប្រាស់ថាមពលជីវៈឥន្ធនៈ បានប្រើប្រាស់ពោតដែលជាអាហារគោលរបស់អាហ្រិក ស្មើនិងបរិមាណពោតដែលជនជាតិអាហ្រិកបរិភោគមួយឆ្នាំ ។
គិតត្រឹមចុងឆ្នាំ ២០០៧ បម្រើបម្រាស់ពោតក្នុងការផលិតថាមពលជីវៈការការកើនឡើង នៅពេលនោះដែល ការគៀបតម្លៃពោតរបស់ឈ្មូញកណ្តាល បានធ្វើឲ្យតម្លៃពោតកើនឡើងខ្ពស់ជាលំដាប់ ជាហេតុនាំឲ្យទំនិញ និងផលិតផលជំនួសផ្សេងៗទៀតឡើងថ្លៃផងដែរ ដែលចាប់ផ្តើមដោយ ស្រូវសាលី និងសណ្តែកសៀង បន្ទាប់មកទៀតគឺអង្ករ ប្រេងសណ្តែក និងប្រេងឆាផ្សេងៗទៀត ។
១.៣. ការផ្លាស់ប្តូរអាកាសធាតុ
ការផ្លាស់ប្តូរអាកាសធាតុ និងវិស័យកសិកម្មបានមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ តម្លៃគ្រាប់ធញ្ញជាតិ ចំបងបីប្រភេទនៅលើពិភពលោក ៖ អង្ករ ស្រូវសាលី ពោត បានឡើងថ្លៃយ៉ាងខ្លាំង ជាហេតុធ្វើឲ្យចំណីអាហារផលិតពីធញ្ញជាតិបីនេះក៏ឡើងថ្លៃទៅតាមនោះដែរ។ ជាងនេះទៅទៀត តម្លៃនៅតាមទីផ្សារ កំពុងតែផ្តោតចក្ខុទៅលើបញ្ហាអាកាសធាតុ ។ អាកាសធាតុមិនអំណោយផលដែលអាចនឹងធ្វើឲ្យតម្លៃចំណីអាហារកាន់តែពិបាកដោះស្រាយមួយកំរិតបន្ថែមទៀត។
អាកាសធាតុ ក្តៅហួតហែងខ្លាំងមិនធ្លាប់មាននៅប្រទេសរុស្ស៊ី គ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅប្រទេសអូស្រ្តាលី និងនៅអាស៊ី គ្រោះធម្មជាតិស្ទើរគ្រប់ជ្រុងនៃពិភពលោក បានបង្កផលប៉ះពាល់យ៉ាងខ្លាំងលើដំណាំកសិកម្ម ស្រូវ អង្ករ ពោត ដែលជាវត្ថុធាតុដើម និងអាហារចាំបាច់ របស់មនុស្សលោក ។ ជាងនេះទៅទៀតក្នុងពេលនេះចិន ដែលប្រទេសជាជង្រុកស្រូវសាលីទីមួយនៅលើពិភពលោក កំពុងទទួលរងភាពរាំងស្ងួត ។ ភាពរាំងស្ងួតនៅភាគខាងជើង អាចនឹងធ្វើឲ្យផលិតផលស្រូវសាលីធ្លាក់ចុះ ។
បើតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផែ្នកចំណីអាហារ និងកសិកម្ម ហៅកាត់ថាអង្គការ FAO ការប្រមូលផលស្រូវសាលីនៅឆ្នាំនេះអាចនឹងមានកំរិតទាប ជាងឆ្នាំមុន និងអាចបង្កឲ្យមានបញ្ហាតម្លៃកាន់តែធ្ងន់ធ្ងរ ។
III. ដំណោះស្រាយ
បញ្ហាប្រឈមចំពោះផ្នែកចំណីអាហារ គឹជាកង្វល់របស់សហគមន៍អន្ដរជាតិ ព្រមទាំងទាមទារនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីរដ្ឋនីមួយៗ ក្នុងការដោះស្រាយបញ្ហាខាងលើនេះ ។
១. អន្ដរជាតិ
១.១. អង្គការ FAO
ជារៀងរាល់សមាជស្ដីពីចំណីអាហារពិភពលោក ត្រូវបានប្រារព្ធឡើងក្នុងទីក្រុងរ៉ូម ថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា ១៩៩៦ ដែលមានការចូលរួមពីអង្គការចំណីអាហារពិភពលោក ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនៃបណ្ដារដ្ឋចំនួន ១៨៥ ប្រទេសលើពិភពលោក សហគមន៍អឺរ៉ុប និងអ្នកតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលក្នុងទិសដៅកាត់បន្ថយគ្រោះអត់ឃ្លាន អាហារគ្មានសុវត្ថិភាព និងអាហារគ្មានជីវជាតិ។ សមាជនេះមានគោលដៅបង្កើនការយល់ដឹងអំពីសុវត្ថិភាពចំនីអាហារទៅដល់អ្នកដឹកនាំទាំងផ្នែកសាធារណៈ និងផ្នែកឯកជនក្នុងការបង្កើតផែនការសកម្មភាពទាក់ទងទៅនិងបញ្ហាសន្តិសុខសុវត្ថិភាព និងសម្រេចអោយបាននូវកម្មវិធីគោលនយោបាយផ្គត់ផ្គង់ចំណីអាហារលើពិភពលោក ក្នុងឆ្នាំ២០១៥ ។ នៅក្នុងឆ្នាំ ២០០០ សមាជរបស់អង្គការកសិកម្មពិភពលោកបានបង្កើតកម្មវិធី "គោលដៅអភិវឌ្ឍន៍សហស្សវត្ស" ដែលអ្នកដឹកនាំនៅលើពិភពលោកប្ដេជ្ញាដើម្បីកាត់បន្ថយចំនួនអ្នកអត់ឃ្លាន យ៉ាងហោចណាស់ត្រឹមពាក់កណ្ដាលនៃចំនួនអ្នកអត់ឃ្លានទូទាំងពិភពលោក ចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០១៥។